1
Hide Filters
Filters 0
Sort by :
Filters 0
  • កាបូបស្ពាយ ចំណុះ 10ល NH100 Arpenaz ពណ៌ខៀវ
  • កាបូបស្ពាយ ចំណុះ 10ល NH100 Arpenaz ពណ៌ខៀវ
  • កាបូបដើរភ្នំ ចំណុះ 10ល - Arpenaz NH100
  • កាបូបស្ពាយ ចំណុះ 10ល NH100 Arpenaz ពណ៌ខៀវ
  • កាបូបស្ពាយ ចំណុះ 10ល NH100 Arpenaz ពណ៌ខៀវ
  • កាបូបស្ពាយ ចំណុះ 10ល NH100 Arpenaz ពណ៌ខៀវ
  • កាបូបស្ពាយ ចំណុះ 10ល NH100 Arpenaz ពណ៌ខៀវ
កាបូបស្ពាយ ចំណុះ 10ល NH100 Arpenaz ពណ៌ខៀវ
QUECHUA

កាបូបស្ពាយ ចំណុះ 10ល NH100 Arpenaz ពណ៌ខៀវ

8844349
$5,60
ពន្ធត្រូវបានបូកបញ្ចូល
  • កាបូបស្ពាយ ចំណុះ 10ល NH100 Arpenaz ពណ៌ខៀវ
  • កាបូបស្ពាយ ចំណុះ 10ល NH100 Arpenaz ពណ៌ខៀវ
  • កាបូបដើរភ្នំ ចំណុះ 10ល - Arpenaz NH100
  • កាបូបស្ពាយ ចំណុះ 10ល NH100 Arpenaz ពណ៌ខៀវ
  • កាបូបស្ពាយ ចំណុះ 10ល NH100 Arpenaz ពណ៌ខៀវ
  • កាបូបស្ពាយ ចំណុះ 10ល NH100 Arpenaz ពណ៌ខៀវ
  • កាបូបស្ពាយ ចំណុះ 10ល NH100 Arpenaz ពណ៌ខៀវ
កាបូបស្ពាយ ចំណុះ 10ល NH100 Arpenaz ពណ៌ខៀវ
ពណ៌:
ទំហំ:
ចំនួន

Home Delivery
Within 48 Hours
Available
Click & Collect
Pickup in store within 4 Hours
កាតាបផ្តល់ផាសុកភាពស័ក្តិសមសម្រាប់ការដើរភ្នំយូរៗម្តង៖ ខ្នង និងខ្សែរោមចៀមជាមួយនឹងសាច់ក្រណាត់ច្រោះខ្យល់ ខ្សែ និងប្រឡោះដាក់មេដៃសារ៉េបាន។

តូចបត់បាន និងមានទំងន់ស្រាល (190 ក្រ), វាអាចផ្ទុកបានចំណុះ 10 ល ប្រសិនបើរៀបចំបានត្រឹមត្រូវ ថតធំ ហោប៉ាវមានខ្សែរូត និងកន្លែងដាក់ដបទឹក៖ គ្រប់យ៉ាងមានមុខងាររបស់រៀងខ្លួនរបស់វា។ជាមួយនឹងទំហំ 40 x 22 x 15 សម វាអាចរក្សាទុកបានគ្រប់ទីកន្លែង។

ក្រណាត់: 100.0% Polyester; ស្រទាប់: 100.0% Polyester; ការត្បាញ: 100.0% Polypropylene

; ស្រទាប់ថ្នាំ: 100.0% Polyurethane

BENEFITS

ផាសុខភាពដល់អ្នកប្រើប្រាស់

ខ្នង និងខ្សែមានទ្រនាប់អេប៉ុង ជាមួយនឹងសាច់ក្រណាត់ច្រោះខ្យល់ | ខ្សែអាចសារ៉េបាន | ប្រឡោះដាក់មេដៃ។

សមត្ថភាព

មាឌធំបំផុត: 10 ល / ទម្ងន់៖ ទំងន់ 190 ក្រ / ទំហំ៖ 40 សម x 22 សម x 15 សម។

មានថតច្រើន

ថត 1 | ហោប៉ាវខ្សែរូត 2 | កន្លែងដាក់ដបទឹក 1។

ធន់នឹងការកកិត

សមាសធាតុផ្សំ ធន់ រឹងមាំ ធន់នឹងសំណឹក | ធានាដប់ឆ្នាំ

TECHNICAL INFORMATIONS

ត្រូវបានអភិវឌ្ឍដោយទទួលបានមតិត្រឡប់វិញរបស់អតិថិជន ឆ្លងកាត់ការធ្វើតេស្តដោយអ្នកឡើងភ្នំ

ដោយសារការលើកឡើង និងមតិយោបល់របស់អតិថិជនរបស់យើង យើងបានកែច្នៃម៉ូតម៉ូឌែលដែលជានិម្មិត្តរូបនេះដើម្បីឱ្យវាកាន់តែផ្តល់នូវផាសុកភាព។
ខ្នង និងខ្សែស្មាមានទ្រនាប់អេប៉ុង ថតម៉ូតថ្មីរបស់កាតាបអាចឱ្យលោកអ្នកញែកសម្ភារប្រើប្រាស់កាន់តែមានភាពល្អប្រសើរ (សម្លៀកបំពាក់ ដបទឹក កាបូប ទូរស័ព្ទ ជាដើម)។
ត្រូវបានធ្វើតេស្តនៅពេលប្រើប្រាស់ផ្ទាល់ដោយអ្នកដើរភ្នំជាច្រើននាក់ លក្ខណៈពិសេសរបស់វាត្រូវបានធ្វើតេស្ត និងឯកភាពឱ្យប្រើប្រាស។

ផាសុកភាពរបស់អ្នកឋិតនៅលើផលិតផលនេះទាំងអស់

ដោយសារតែគុណភាពនៃមតិយោបល់របស់លោកអ្នក យើងបានកែលម្អខ្នងរបស់កាតាបឱ្យវាកាន់តែផ្តល់នូវផាសុកភាពជាមួយនឹងទ្រនាប់អេប៉ុងឈរត្រង់។ អេប៉ុងកាន់តែក្រាស់ និងគ្របដណ្តប់ដោយសាច់ក្រណាត់ច្រោះខ្យល់ដែលធ្វើឱ្យវាស្រទន់ និងបញ្ចេញកំដៅ និងសំណើមមកខាងក្រៅកាន់តែមានប្រសិទ្ធភាព។
ខ្សែស្មាច្រោះខ្យល់ជាងម៉ូឌែលមុន និងគ្របដណ្តប់ដោយសាច់ក្រណាត់ដូចគ្នាដែលធ្វើឱ្យវាច្រោះខ្យល់កាន់តែល្អប្រសើរ។

ហោប៉ាវច្រើនជាងមុន

យើងបានស្តាប់មតិយោបល់របស់លោកអ្នក និងកែលម្អម៉ឌែលនេះជាមួយនឹងហោប៉ាវច្រើនដែលអាចដាក់សម្ភារប្រើប្រាស់នៅពេលដើរភ្នំ។
ហោប៉ាវចំហៀងធ្វើពីសំណាញ់យឺតត្រូវបានបន្ថែមលើផ្ទៃខាងក្រៅរបស់កាតាបសម្រាប់ដាក់ដបទឹក (អតិ. 0.8 លីត្រ), ឆ័ត្រ ឬរបស់ប្រើផ្សេងទៀត។ និងហោប៉ាវខ្សែរូតខាងក្នុងសម្រាប់សម្ភារប្រើប្រាស់ផ្ទាល់ខ្លួន (កាបូប, ទូរសព្ទ, សោ, នំធ្វើពីគ្រាប់ធញ្ញជាតិ ជាដើម)។

មិនជ្រាបទឹក

សមាសធាតុផ្សំនៃកាតាប គឺការពារទឹកបានល្អ ដូច្នេះហើយ លោកអ្នកអាចនឹងបន្តដំណើរដោយបណ្តោះអាសន្នក្នុងករណីមានភ្លៀងតិចៗ។ បំរាម៖ កាតាបនេះ គឺអាចនឹងជ្រាបទឹក ហើយវាមិនមានស្រោមការពារទឹកភ្លៀងឡើយ។
ប្រសិនបើលោកអ្នកចង់បានការការពារទឹក យើងខ្ញុំសូមណែនាំឱ្យលោកអ្នកប្រើប្រាស់ផលិតផលដូចខាងក្រោម៖ស្រោមការពារភ្លៀង"10ដល់ 20 ល" ដែលអាចរកជាវបាននៅលើគេហទំព័រយើងខ្ញុំ លេខកូដផលិតផល 8772113។

ធ្វើតេស្តលើភាពជាប់បានយូរ

យើងបានធ្វើតេស្តនៅមន្ទីរពិសោធន៍ដើម្បីធ្វើសុពលភាពលើសមាសធាតុផ្សំរបស់កាតាប៖ សាច់ក្រណាត់ គន្លឺះ ខ្សែ អេប៉ុងហ្វូម ខ្សែរ៉ូត។ ជាឧទាហរណ៍ សម្រាប់សាច់ក្រណាត់ យើងធ្វើតេស្តភាពធន់ទៅនឹងការសឹករិចរិល និងរហែក ការហើរពណ៌នៅពេលត្រូវកាំរស្មី UV និងការបោកគក់ ការការពារទឹក។ យើងក៏បានធ្វើតេស្តដើម្បីពិនិត្យលើភាពធន់នៃការតម្លើងដោយប្រើប្រាស់រូបសំណាកដែលធ្វើត្រាប់ចលនាអ្នកដើរភ្នំ ដែលស្មើនឹងការសឹករិចរិលលើកាតាបរយៈពេលច្រើនឆ្នាំ។