ផាសុកភាពរបស់អ្នកឋិតនៅលើផលិតផលនេះទាំងអស់
ដើម្បីទទួលបានអត្ថប្រយោជន៍សម្រាប់កីឡាឡើងភ្នំពេញលេញ យើងខ្ញុំបានបង្កើតការឌីសាញផលិតផលដែលផ្តល់ផាសុកភាពបែបនេះ។
ខ្នងកាតាប ខ្សែកាតាប និងដៃកាន់ផ្តល់ផាសុកភាព ព្រោះវាផលិតពីអេប៉ុងក្រាស់ៗ និងមានបំពាក់អេប៉ុងហ្វ៊ូម3D ដើម្បីបង្កើនចរន្តខ្យល់ចេញចូល និងសម្ងួត។ ផ្នែកខាងក្រោយ៖ទ្រនាប់អេប៉ុង 5, ដែលក្នុងនោះមានអេប៉ុងកម្រាស់ 15 មម ចំនួន 2 ប្រភេទ (ប្រភេទ PE-PU)។ ខ្សែស្មា៖ មានអេប៉ុង 2 ប្រភេទខុសគ្នា (EVA - PU) កម្រាស់ 8 ដល់ 13មម
ខ្សែស្មាមានទ្រនាប់ការពារ & កំពស់ និងប្រវែងទទឹងរបស់វាអាចសារ៉េបាន។
ហោប៉ាវច្រើនមានចំនួន 13 អាចរៀបចំឥវ៉ាន់បានល្អប្រសើរ៖
ថតចំនួន 1 ជាមួយនឹងសន្ទះគម្របគ្របពីលើដែលពង្រីកទំហំ មូរ ឬបត់។ ទំពក់សម្រាប់ចាក់សោរ។ ខ្សែរូតសុវត្ថិភាពអាចលូកចូលកាតាបបានលឿន និងងាយស្រួល។ហោប៉ាវច្រើន (13) អាចរៀបចំឥវ៉ាន់បានល្អប្រសើរ៖
ហោប៉ាវលៀនចំនួន 2 អាចដាក់លេបថបទំហំ 15” មួយ និង ថេប្លេតទំហំ 13” មួយ
ហោប៉ាវខ្សែរូត 5, ហោប៉ាវខ្សែរូតសំងាត់ 1, ហោប៉ាវដាក់ទូរសព្ទទំហំ 6.8” ចំនួន 1 (ខ្សែស្មាខាងស្តាំ)
កន្លែងដាក់ដបទឹកអាចពង្រីកទំហំ និងការគ្របដណ្តប់បានចំនួន 2
ខ្សែភ្ជាប់ជាមួយវ៉ាលីចំនួន 1
ប្រហោងខ្សែ 1 និងហោប៉ាវដាក់ថ្មចំនួន 1
កន្លែងដាក់អំពូលភ្លើង 1 | ថតរៀបចំឥវ៉ាន់ 1
ភាពបិទជាប់
សមាសធាតុផ្សំនៃកាតាប គឺការពារទឹកបានល្អ ដូច្នេះហើយ លោកអ្នកអាចនឹងបន្តដំណើរដោយបណ្តោះអាសន្នក្នុងករណីមានភ្លៀងតិចៗ។ បំរាម៖ កាតាបនេះ គឺអាចនឹងជ្រាបទឹក ហើយវាមិនមានស្រោមការពារទឹកភ្លៀងឡើយ។
ប្រសិនបើលោកអ្នកចង់បានការការពារទឹក យើងខ្ញុំសូមណែនាំឱ្យលោកអ្នកប្រើប្រាស់ផលិតផលដូចខាងក្រោម៖ស្រោមការពារភ្លៀង"20ដល់ 40 ល" ដែលអាចរកជាវបាននៅលើគេហទំព័រយើងខ្ញុំ លេខកូដផលិតផល 8734213។
វិមាត្រខាងក្រៅ
កំពស់៖ 46 សម | ទទឹង៖ 28 cm | កម្រាស់៖ 22cm។
កាតាបនេះ អាចនឹងត្រូវបានប្រើប្រាស់ជាវ៉ាលិស នៅពេលដែលអ្នកធ្វើដំណើរតាមយន្តហោះ ព្រោះវាគោរពតាមគោលការណ៍របស់ IATA។យើងខ្ញុំសូមណែនាំឱ្យអ្នកទាក់ទងទៅក្រុមហ៊ុនអាកាសចរសម្រាប់ព័ត៌មានលម្អិតសម្រាប់ទំហំ និងទម្ងន់ដែលជាបម្រាមសម្រាប់កាប៊ីនដាក់អីវ៉ាន់។
ធ្វើតេស្តលើភាពជាប់បានយូរ
ដើម្បីធានាថាកាតាបនេះជាប់រឹងមាំ យើងធ្វើតេស្តលើសមាសធាតុផ្សំ និងថ្នេរនៅក្នុងមន្ទីរពិសោធន៍ ដោយពិនិត្យលើសមត្ថភាពធន់នឹងភាពសឹករិចរិលក្នុងរយៈពេលយូរអង្វែង។
ជាឧទាហរណ៍ សម្រាប់សាច់ក្រណាត់ យើងធ្វើតេស្តភាពធន់ទៅនឹងការសឹករិចរិល និងរហែក ការហើរពណ៌នៅពេលត្រូវកាំរស្មី UV និងការបោកគក់ ការការពារទឹក។
យើងខ្ញុំបានប្រើប្រាស់ការធ្វើតេស្តបែបនេះដើម្បីធានា សម្រាប់រយៈពេលនៃការប្រើប្រាស់ 10ឆ្នាំ ដោយគិតចាប់តាំងពីថ្ងៃទិញ នៅលើវិក័យប័ត្រ។
តើទំហំត្រូវវាស់ដូចម្តេច?
ទំហំរបស់កាតាបគឺត្រូវវាស់ដោយប្រើប្រាស់វិធីសាស្ត្រដែលមានបទដ្ឋានត្រឹមត្រូវ៖ យើងនឹងដាក់គ្រាប់បាល់តូចៗនៅក្នុងថតកាតាប ក៏ដូចជាហោប៉ៅនីមួយៗ។ បន្ទាប់មកយើងនឹងយកគ្រាប់បាលទាំងនេះចេញរួចដាក់ចូលក្នុងធុងដែលមានចំនុះ ដែលបង្ហាញនូវទំហំដូចគ្នាគិតជាល។
របៀបលៃតម្រូវកាតាបស្ពាយខ្នងរបស់អ្នក?
សូមទុកដាក់វត្ថុដែលធ្ងន់ ដូចជាកុំព្យូទ័រយួរដៃ ពិចនិច ជាដើមនៅផ្នែកខាងក្រោម និងកន្លែងទូលាយដែលត្រូវបានផ្តល់ឱ្យ។ ដាក់សំលៀកបំពាក់របស់អ្នកជុំវិញសម្ភារៈទាំងអស់នេះ។ ដាក់របស់របរតូចៗដែលលោកអ្នកនឹងប្រើប្រាស់នៅពេលថ្ងៃ (ក្រែមការពារកំដៅថ្ងៃ ផែនទី វែនការពារពន្លឺ ជាដើម) ទៅក្នុងហោប៉ៅ។សូមទុកដាក់ដបទឹក នៅផ្នែកខាងក្រៅនៃកាតាប ដែលវាត្រូវបានធ្វើឡើងសម្រាប់ដាក់ដបទឹក។