តើទំហំត្រូវវាស់ដូចម្តេច?
ទំហំរបស់កាតាបគឺត្រូវវាស់ដោយប្រើប្រាស់វិធីសាស្ត្រដែលមានបទដ្ឋានត្រឹមត្រូវ៖ យើងនឹងដាក់គ្រាប់បាល់តូចៗនៅក្នុងថតកាតាប ក៏ដូចជាហោប៉ៅនីមួយៗ។ បន្ទាប់មកយើងនឹងយកគ្រាប់បាល់ទាំងនេះចេញរួចដាក់ចូលក្នុងធុងដែលមានចំនុះ ដែលបង្ហាញនូវចំណុះសមមាត្រគ្នាគិតជាលីត្រ។សមត្ថភាពផ្ទុករបស់កាតាប 23 ល។
នៅពេលដែលយើងដាក់ដបទឹកចំនួន 2 នៅសងខាងកាតាប នោះសមត្ថភាពផ្ទុកកើនដល់ 25 ល។
ផាសុកភាពរបស់អ្នកឋិតនៅលើផលិតផលនេះទាំងអស់
ដើម្បីទទួលបានភាពរីករាយពីការដើរភ្នំបានពេញលេញ យើងតែងតែផ្តោតការយកចិត្តទុកដាក់លើផាសុកភាពក្នុងដំណើរការរចនាម៉ូតផលិតផល។
ខ្នងកាតាប ខ្សែកាតាប និងដៃកាន់ផ្តល់ផាសុកភាព ព្រោះវាផលិតពីអេប៉ុងក្រាស់ៗ និងមានបំពាក់អេប៉ុងហ្វ៊ូម3D ដើម្បីបង្កើនចរន្តខ្យល់ចេញចូល និងសម្ងួត។ ខ្សែស្មាមានទ្រនាប់ការពារ & កំពស់ និងប្រវែងទទឹងរបស់វាអាចសារ៉េបាន។- ផ្នែកខាងក្រោយ៖ទ្រនាប់ខាងក្នុងចំនួន 5 ផលិតចេញពីអេប៉ុង 2 ប្រភេទ (PE - PU) មានកម្រាស់ 15 មម
- ខ្សែស្មាផលិតចេញពីអេប៉ុង 2 ប្រភេទ (EVA - PU) មានកម្រាស់ 8-13 មម។
ហោប៉ៅ 14 និងថត 3 សម្រាប់ការរៀបចំសម្ភារប្រើប្រាស់
- មាន 3 ថត ជាមួយនឹងហោប៉ាវមួយចំនួន (14) ដែលអាចដាក់សម្ភារបានច្រើន,
- ថតខ្សែរូត 1 មានហោប៉ាវ 2 សម្រាប់ដាក់លេបថបទំហំ 15” និងថេបប្លេតទំហំ 13” ដែលការពារការប៉ះទង្គិច
- ហោប៉ាវខ្សែរូត 5, ហោប៉ាវដាក់ទូរសព្ទទំហំ 6.8” ចំនួន 1 (ខ្សែខាងឆ្វេង),
- កន្លែងដាក់ដបទឹកពង្រីកទំហំបានចំនួន 2,
- ឧបករណ៍ខណ្ឌសម្ភារ 1 និងកន្លែងដាក់សោរ 1
- កន្លែងដាក់ពិល 1,
- ខ្សែចងវ៉ាលី 1។
មិនជ្រាបទឹក
សមាសធាតុផ្សំនៃកាតាប គឺការពារទឹកបានល្អ ដូច្នេះហើយ លោកអ្នកអាចនឹងបន្តដំណើរដោយបណ្តោះអាសន្នក្នុងករណីមានភ្លៀងតិចៗ។ បំរាម៖ កាតាបនេះ គឺអាចនឹងជ្រាបទឹក ហើយវាមិនមានស្រោមការពារទឹកភ្លៀងឡើយ។
ប្រសិនបើលោកអ្នកចង់បានការការពារទឹក យើងខ្ញុំសូមណែនាំឱ្យលោកអ្នកប្រើប្រាស់ផលិតផលដូចខាងក្រោម៖ស្រោមការពារភ្លៀង"20ដល់ 40 ល" ដែលអាចរកជាវបាននៅលើគេហទំព័រយើងខ្ញុំ លេខកូដផលិតផល 8734213។
វិមាត្រខាងក្រៅ
កំពស់៖ 46 សម | ទទឹង៖ 28 cm | កម្រាស់៖ 22cm។កាតាបនេះអាចដាក់លើកាប៊ីនយន្តហោះបានដោយសារទំហំរបស់វាស្របតាមលក្ខខណ្ឌរបស់ក្រុមហ៊ុនអាកាសចរ (IATA)។ យើងខ្ញុំសូមណែនាំឱ្យអ្នកទាក់ទងទៅក្រុមហ៊ុនអាកាសចរសម្រាប់ព័ត៌មានលម្អិតសម្រាប់ទំហំ និងទម្ងន់ដែលជាបម្រាមសម្រាប់កាប៊ីនដាក់អីវ៉ាន់។
ធ្វើតេស្តលើភាពជាប់បានយូរ
ដើម្បីធានាថាកាតាបនេះជាប់រឹងមាំ យើងធ្វើតេស្តលើសមាសធាតុផ្សំ និងថ្នេរនៅក្នុងមន្ទីរពិសោធន៍ ដោយពិនិត្យលើសមត្ថភាពធន់នឹងភាពសឹករិចរិលក្នុងរយៈពេលយូរអង្វែង។
ជាឧទាហរណ៍ សម្រាប់សាច់ក្រណាត់ យើងធ្វើតេស្តភាពធន់ទៅនឹងការសឹករិចរិល និងរហែក ការហើរពណ៌នៅពេលត្រូវកាំរស្មី UV និងការបោកគក់ ការការពារទឹក។
យើងខ្ញុំបានប្រើប្រាស់ការធ្វើតេស្តបែបនេះដើម្បីធានា សម្រាប់រយៈពេលនៃការប្រើប្រាស់ 10ឆ្នាំ ដោយគិតចាប់តាំងពីថ្ងៃទិញ នៅលើវិក័យប័ត្រ។
របៀបលៃតម្រូវកាតាបស្ពាយខ្នងរបស់អ្នក?
ដាក់សម្ភារធ្ងន់ៗរបស់ទៅបាតកាតាប និងដាក់លេបថប និងសម្ភារប្រើប្រាស់ផ្សេងៗទៅកន្លែងដែលកំណត់។ ដាក់សំលៀកបំពាក់របស់អ្នកជុំវិញសម្ភារៈទាំងអស់នេះ។ - ដាក់សម្ភារៈតូចៗសម្រាប់ប្រើប្រាស់ប្រចាំថ្ងៃ (ទូរសព្ទ ក្រែមការពារកម្តៅថ្ងៃ ផែនទី វ៉ែនតា កាបូប ល) នៅក្នុងហោប៉ៅ។;
- ដបទឹកដាក់ក្នុងហោប៉ាវខាងក្រៅ។