Hide Filters
Filters 0
Sort by :
Filters 0
  • កាតាបស្ពាយ​ NH ESCAPE 500 ចំណុះ 32 លីត្រ ពណ៌ខ្មៅ

កាតាបស្ពាយ​ NH ESCAPE 500 ចំណុះ 32 លីត្រ ពណ៌ខ្មៅ
QUECHUA

កាតាបស្ពាយ​ NH ESCAPE 500 ចំណុះ 32 លីត្រ ពណ៌ខ្មៅ

8649351
$45,00
ពន្ធត្រូវបានបូកបញ្ចូល

ពណ៌:
ទំហំ:
ចំនួន

Home Delivery
Within 48 Hours
Available
Click & Collect
Pickup in store within 4 Hours
យើងបានបង្កើតកាតាបដើរភ្នំ NH Escape500 ដែលមានចំណុះ 32 លីត្រ នេះ សម្រាប់លោកអ្នកយកតាមខ្លួនពេលដើរភ្នំ ដំណើរកំសាន្ត និងសកម្មភាបប្រចាំថ្ងៃ។

កាតាបដើរភ្នំនេះផ្តល់ផាសុកភាពជាមួយនឹងទ្រនាប់អេប៉ុង ស្រួលប្រើប្រាស់ជាមួយនឹងថតចំនួន 3 និងហោប៉ាវចំនួន 15 និងមានភាពឆ្លាតវ័យដោយសារវាអាចដាក់ក្នុងកាប៊ីនយន្តហោះបាន និងមុខងារពិសេសរបស់វា។

ក្រណាត់: 100.0% Polyester; បង្គោលព័ទ្ធលើថូផ្កា: 100.0% Polyester; ការត្បាញ: 100.0% Polypropylene

; ស្រទាប់ថ្នាំ: 100.0% Polyurethane

BENEFITS

ផាសុខភាពក្នុងការយួរឬពាក់

ខ្សែកាតាប និងផ្នែកខាងក្រោយផលិតពីហ្វ៊ូម 5 បន្ទះ| ខ្សែទ្រូងសម្រាប់សារេទំហំ និងខ្សែក្រវ៉ាត់ចង្កេះ

សមត្ថភាព

មាឌធំបំផុត: ចំណុះ 32 ល / ទំហំ៖ 50 x 28 x 25cm | ទំហំកាប៊ីនដាក់អីវ៉ាន់

មានថតច្រើន

មានបីថត |ហោប៉ៅ 15៖ មានរឺត 7 ផ្នែកដាក់ដបទឹកពីរ និងថតដាក់ឡេបថប់ 17អ៊ីញមួយ

ពហុមុខងារ

ខ្សែរូតមានសុវត្ថិភាព | ខ្សែចងវ៉ាលី | ឧបករណ៍ខណ្ឌសម្ភារ

មានចរន្តខ្យល់ចេញចូល

ផ្នែកខាងក្រោយផលិតពីបន្ទះអេប៉ុងសម្រាប់ខ្យល់ចេញចូល | ខ្សែកាតាបមានខ្យល់ចេញចូល

ធន់បានយូរ

សមាសធាតុផ្សំ ធន់ រឹងមាំ ធន់នឹងសំណឹក | ធានាដប់ឆ្នាំ

ទម្ងន់

ទម្ងន់ស្រាល (1.1KG)

TECHNICAL INFORMATIONS

វិមាត្រខាងក្រៅ

កំពស់៖ 50 សម | ទទឹង៖ 28 cm  | កម្រាស់៖ 25cm។
កាតាបនេះ អាចនឹងត្រូវបានប្រើប្រាស់ជាវ៉ាលីដៃ នៅពេលធ្វើដំណើរតាមយន្តហោះព្រោះថាប្រវែងរបស់វាគោរពទៅតាមគោលការណ៍ IATA ហើយទម្ងន់ផ្ទុករបស់វាមិនលើសកំណត់យើងខ្ញុំសូមណែនាំឱ្យអ្នកទាក់ទងទៅក្រុមហ៊ុនអាកាសចរសម្រាប់ព័ត៌មានលម្អិតសម្រាប់ទំហំ និងទម្ងន់ដែលជាបម្រាមសម្រាប់កាប៊ីនដាក់អីវ៉ាន់។

ផាសុកភាពរបស់អ្នកឋិតនៅលើផលិតផលនេះទាំងអស់

ដើម្បីទទួលបានអត្ថប្រយោជន៍ច្រើនបំផុតពីកាតាបនេះ យើងបានយកចិត្តទុកដាក់ជាពិសេសលើផាសុកភាពនៅពេលរចនាម៉ូតកាតាបនេះឡើង៖

ខ្នងកាតាប ខ្សែកាតាប និងដៃកាន់ផ្តល់ផាសុកភាព ព្រោះវាផលិតពីអេប៉ុងក្រាស់ៗ និងមានបំពាក់អេប៉ុងហ្វ៊ូម3D ដើម្បីបង្កើនចរន្តខ្យល់ចេញចូល និងសម្ងួត។ - ខ្នងកាតាប៖ទ្រនាប់អេប៉ុង 5, ដែលក្នុងនោះមានអេប៉ុងកម្រាស់ 15 មម ចំនួន 2 ប្រភេទ (ប្រភេទ PE-PU)។ - ខ្សែស្មា៖ មានអេប៉ុងកម្រាស់ 15 មម ចំនួន 2 ប្រភេទ (ប្រភេទ PE-PU)។ ខ្សែស្មាមានទ្រនាប់ការពារ & កំពស់ និងប្រវែងទទឹងរបស់វាអាចសារ៉េបាន។ប្រវែងទទឹងខ្សែក្រវាត់ចង្កេះអាចសារ៉េបាន។

ហោប៉ៅ 15 និងថត 3 សម្រាប់រក្សាវត្ថុដ៏មានតម្លៃរបស់អ្នកឱ្យមានរបៀប

មានបីថតធំៗ និងហោប៉ៅចំនួន 15 ដើម្បីទុកដាក់វត្ថុមានតម្លៃរបស់អ្នកឱ្យនៅដាច់ដោយឡែក និងរៀបចំបានល្អ។ ថតធំមួយ ជាមួយនឹងរឺតសុវត្ថិភាពមួយ រួមបញ្ចូលហោប៉ៅពីរ សម្រាប់ដាក់ឡេបថប់ 15អ៊ីញ និង 17អ៊ីញ ដែលការពារភាពឆក់។ ហោប៉ៅមានរឺត 7 ហៅប៉ៅមានរឺតលាក់មួយ ហោប៉ៅដាក់ទូរសព្ទ (នៅខាងស្តាំខ្សែកាតាប)។ សំណាញ់យឺតដាក់ដបទឹកពីរជាមួយភាពបិទបាំងយ៉ាងល្អ។ សម្រាប់អ្នករៀបចំ 1 និងកងដាក់សោរមួយ។ កន្លែងថ្ពក់ពិលមួយ
ខ្សែមួយ ដើម្បីភ្ជាប់នឹងកាតាប

ភាពបិទជាប់

សមាសធាតុផ្សំនៃកាតាប គឺការពារទឹកបានល្អ ដូច្នេះហើយ លោកអ្នកអាចនឹងបន្តដំណើរដោយបណ្តោះអាសន្នក្នុងករណីមានភ្លៀងតិចៗ។ បំរាម៖ កាតាបនេះ គឺអាចនឹងជ្រាបទឹក ហើយវាមិនមានស្រោមការពារទឹកភ្លៀងឡើយ។
ប្រសិនបើលោកអ្នកចង់បានការការពារទឹក យើងខ្ញុំសូមណែនាំឱ្យលោកអ្នកប្រើប្រាស់ផលិតផលដូចខាងក្រោម៖ស្រោមការពារភ្លៀង"20ដល់ 40 ល" ដែលអាចរកជាវបាននៅលើគេហទំព័រយើងខ្ញុំ លេខកូដផលិតផល 8734213។

តើទំហំត្រូវវាស់ដូចម្តេច?

ទំហំរបស់កាតាបគឺត្រូវវាស់ដោយប្រើប្រាស់វិធីសាស្ត្រដែលមានបទដ្ឋានត្រឹមត្រូវ៖ យើងនឹងដាក់គ្រាប់បាល់តូចៗនៅក្នុងថតកាតាប ក៏ដូចជាហោប៉ៅនីមួយៗ។ បន្ទាប់មកយើងនឹងយកគ្រាប់បាលទាំងនេះចេញរួចដាក់ចូលក្នុងធុងដែលមានចំនុះ ដែលបង្ហាញនូវទំហំដូចគ្នាគិតជាល។សមត្ថភាពផ្ទុករបស់កាតាបមានចំណុះ 32ល។
យើងក៏បានវាស់លើទំហំរបស់ថតដាក់ដបទឹកខាងក្រៅចំនួន 2 ដែលធ្វើឱ្យសមត្ថភាពផ្ទុកសរុបកើនដល់ 35ល។

ធ្វើតេស្តលើភាពជាប់បានយូរ

ដើម្បីធានាឱ្យបាននូវគុណភាពនៃផលិតផល ការធ្វើតេស្តដែលត្រូវបានធ្វើឡើងដោយទីពិសោធន៍ត្រូវបានធ្វើឡើងដើម្បីពិនិត្យគុណភាពនៃសមាសធាតុផ្សំ និងការតម្លើងដើម្បីកំណត់អាយុកាលនៃការប្រើប្រាស់នៃផលិតផលបានយូរ។ ជាឧទាហរណ៍ សម្រាប់សាច់ក្រណាត់ យើងធ្វើតេស្តភាពធន់ទៅនឹងការសឹករិចរិល និងរហែក ការហើរពណ៌នៅពេលត្រូវកាំរស្មី UV និងការបោកគក់ ការការពារទឹក។
យើងខ្ញុំបានប្រើប្រាស់ការធ្វើតេស្តបែបនេះដើម្បីធានា សម្រាប់រយៈពេលនៃការប្រើប្រាស់ 10ឆ្នាំ ដោយគិតចាប់តាំងពីថ្ងៃទិញ នៅលើវិក័យប័ត្រ។

របៀបលៃតម្រូវកាតាបស្ពាយខ្នងរបស់អ្នក?

សូមទុកដាក់វត្ថុដែលធ្ងន់ ដូចជាកុំព្យូទ័រយួរដៃ ពិចនិច ជាដើមនៅផ្នែកខាងក្រោម និងកន្លែងទូលាយដែលត្រូវបានផ្តល់ឱ្យ។ ដាក់សំលៀកបំពាក់របស់អ្នកជុំវិញសម្ភារៈទាំងអស់នេះ។ ដាក់របស់របរតូចៗដែលលោកអ្នកនឹងប្រើប្រាស់នៅពេលថ្ងៃ (ក្រែមការពារកំដៅថ្ងៃ ផែនទី វែនការពារពន្លឺ ជាដើម) ទៅក្នុងហោប៉ៅ។សូមទុកដាក់ដបទឹក នៅផ្នែកខាងក្រៅនៃកាតាប ដែលវាត្រូវបានធ្វើឡើងសម្រាប់ដាក់ដបទឹក។