ការធានារយៈពេល 10ឆ្នាំ
យើងបានយកចិត្តទុកដាក់លើភាពធន់ទៅនឹងការសឹករិចរិលដើម្បីធ្វើឱ្យកាតាបនេះធន់ជាប់បានយូរ។
នាយកដ្ឋានស្រាវជ្រាវ & អភិវឌ្ឍន៍សម្លៀកបំពាក់ធ្ងន់ ដែលជាដៃគូរបស់ Quechua លើការស្រាវជ្រាវ និងការធ្វើសុពលភាពលើសមាសធាតុផ្សំ និងការតម្លើង បានធ្វើតេស្ត (លើសមាសធាតុផ្សំ ថ្នេរ និងផលិតផលសម្រេច) ដោយពិនិត្យមើលលើអាយុកាលរបស់កាតាប។ លទ្ធផលអាចអោយយើងធានានូកាតាបដែលធ្វើតេស្តរួចក្នុងរយៈពេល 10 ឆ្នាំ គិតចាប់ពីកាលបរិច្ឆេទទិញដែលបង្ហាញលើវិកយបត្រ។
ការជួសជុល៖
ផលិតផលរបស់យើងនឹងចូលរួមជាមួយអ្នកនៅពេលដើរលើភ្នំ។
នៅពេលអ្នកប្រើយូរៗទៅ វានឹងកាន់តែចាស់ ហើយផ្នែកខ្លះនឹងមានការសឹករិចរិល ឬបាក់បែក។
ដើម្បីអោយការជួសជុលមានភាពងាយស្រួល យើងផ្តល់នូវគន្លឹះបន្តឹង និងប្រដាបកឹបលើទ្រូងដែលអាចប្រើជាមួយកាតាបដែលមានក្នុងនាយកដ្ឋាន “សម្ភារកាតាប/សំភារដើរភ្នំ”។ សូមកុំបោះវាចោល អាចជួសជុលវាបាន!
ដបទឹកប្រភេទណា?
មាននូវថតនៅក្នុងកាតាបសម្រាប់ដាក់ដបទឹក (ក៏មាននូវប្រហោងសម្រាប់ដាក់ទុយោសម្រាប់បឺតផងដែរ)។
ដបទឹកមិនត្រូវបានបញ្ចូលជាមួយកាតាបឡើយ ប៉ុន្តែលោកអ្នកអាចទិញដបចំណុះ 1, 2 ឬ 3 លីត្រ នៅក្នុងហាង។
តើខ្ញុំត្រូវសារ៉េកាតាបរបស់ខ្ញុំដោយរបៀបណា?
1- បន្ធូរខ្សែទាំងអស់ (ខ្សែ, ខ្សែក្រវ៉ាត់ត្រគាក ខ្សែដែលមានប្រដាប់តម្រូវទម្ងន់)។ 2 - ពាក់កាតាបស្ពាយនៅនឹងខ្នង។
3 - ពាក់ខ្សែជុំវិញចង្កេះ រួចបន្តឹងវា។ 4 - បន្តឹងខ្សែស្មា។ 5 - សារ៉េខ្សែសារ៉េទំងន់ផ្ទុកតាមដែលត្រូវការ។
របៀបថែទាំកាតាបស្ពាយខ្នងរបស់អ្នក?
យើងសូមណែនាំអោយបោកគក់កាតាបដោយប្រើដៃ ប្រើប្រាស់ទឹកសាប៊ូក្តៅអ៊ុនៗ បើអាចប្រើជាមួយច្រាស ដោយរូសទៅលើតំបន់ដែលប៉ះជាមួយនឹងរាងកាយ (ខ្សែស្មា ខ្នង ខ្សែក្រវ៉ាត់) ជាកន្លែងដែលលោកអ្នកបែកញើស។
នេះគឺជាមធ្យោបាយល្អបំផុតសម្រាប់រក្សាមុខងារសាច់ក្រណាត់ ជាពិសេសការការពារទឹក។
បន្ទាប់មកលាងសំអាតវាជាមួយនឹងទឹកក្តៅអ៊ុនៗ ទុកវាអោយស្ងួតនៅកន្លែងស្ងួតឆ្ងាយពីពន្លឺព្រះអាទិត្យ (គ្មានម៉ាស៊ីនកំដៅ)។ រក្សាទុកកន្លែងស្ងួត។
ការរចនាម៉ូតផលិតផល៖ ជំនាញរបស់យើង
មជ្ឈមណ្ឌលរចនាជាសកលរបស់ក្រុមហ៊ុន Quechua របស់យើងមានមូលដ្ឋាននៅតំបន់ Passy នៅជើងភ្នំ Mont-Blanc នៅក្នុង Haute-Savoie។
តំបន់នេះបង្កើតបានជាទីតាំងប្រជុំពិតៗសម្រាប់ក្រុមការងាររបស់យើង (អ្នករចនាម៉ូត អ្នកគ្រប់គ្រងផលិតផល វិស្វករ ជាដើម) និងអ្នកស្នេហាកីឡាខាងក្រៅ។
អត្ថប្រយោជន៍ដ៏អស្ចារ្យទទួលបានពីការរចនាផលិតផលសម្រាប់ដើរភ្នំ និងផ្តល់ជូនលោកអ្នកនូវជំនាញរបស់យើងទាំងអស់។
តើកាតាប MH100 របស់យើងមកពីណា?
ត្រូវបានបង្កើតឡើង ក្នុងមជ្ឈមណ្ឌលឌីសាញអន្តរជាតិរបស់យើង នៅជើងភ្នំ Mont Blanc ប្រទេសបារាំង, បន្ទាប់មកអាវនេះត្រូវបានផលិតនិងផ្គុំឡើងដោយអ្នកផ្គត់ផ្គងនៅចិន និងវៀតណាម។
យើងសហការយ៉ាងជិតស្និទ្ធជាមួយដៃគូទាំងនេះដែលមានបទពិសោធន៍ពិតប្រាកដក្នុងការផលិតកាតាបគេងរបស់យើង។
ដោយសារទំនាក់ទំនងនៃភាពជឿទុកចិត្ត ជាមួយដៃគូឧស្សាហកម្ម យើងអាចផលិតផលិតផលដែលមានគុណភាពខ្ពស់ប្រកបដោយបច្ចេកទេស.
ស្ថានភាពការងារក្នងរោងចក្រផលិតកម្មរបស់យើង
យើងធានាថា ដៃគូផ្គត់ផ្គង់របស់យើងអនុវត្តតាមការចង់បានរបស់យើង. ដៃគូទាំងនេះ ភាគច្រើនស្ថិតនៅតាមប្រទេសកំពុងអភិវឌ្ឍ ដែលជាកន្លែងដែលយើងបានបង្កើតការងារជាច្រើននៅទីនោះ.
ដោយធ្វើការវាយតម្លៃ ព្រមទាំងក្រុមការងារនៅនឹងកន្លៃង យើងធានាបានថា បរិយាកាសការងាររបស់នយោជិក ទទួលបាននូវស្តង់ ទៅលើការគោរពសិទ្ធិការងារ តម្រូវការបុគ្គល និង ការការពារបរិស្ថានផងដែរ.