Hide Filters
Filters 0
Sort by :
Filters 0
  • កាតាបសម្រាប់ដើរភ្នំ MH500 ចំណុះ 40ល
  • កាតាបសម្រាប់ដើរភ្នំ ចំណុះ 40 ល - MH500
  • កាតាបសម្រាប់ដើរភ្នំ MH500 ចំណុះ 40ល
  • កាតាបសម្រាប់ដើរភ្នំ MH500 ចំណុះ 40ល
  • កាតាបសម្រាប់ដើរភ្នំ MH500 ចំណុះ 40ល
  • កាតាបសម្រាប់ដើរភ្នំ MH500 ចំណុះ 40ល
  • កាតាបសម្រាប់ដើរភ្នំ MH500 ចំណុះ 40ល
  • កាតាបសម្រាប់ដើរភ្នំ MH500 ចំណុះ 40ល
  • កាតាបសម្រាប់ដើរភ្នំ MH500 ចំណុះ 40ល
  • កាតាបសម្រាប់ដើរភ្នំ MH500 ចំណុះ 40ល
  • កាតាបសម្រាប់ដើរភ្នំ MH500 ចំណុះ 40ល
  • កាតាបសម្រាប់ដើរភ្នំ MH500 ចំណុះ 40ល
  • កាតាបសម្រាប់ដើរភ្នំ MH500 ចំណុះ 40ល
កាតាបសម្រាប់ដើរភ្នំ MH500 ចំណុះ 40ល
QUECHUA

កាតាបសម្រាប់ដើរភ្នំ MH500 ចំណុះ 40ល

963093
$79,00
$71,00
-10%
ពន្ធត្រូវបានបូកបញ្ចូល
  • កាតាបសម្រាប់ដើរភ្នំ MH500 ចំណុះ 40ល
  • កាតាបសម្រាប់ដើរភ្នំ ចំណុះ 40 ល - MH500
  • កាតាបសម្រាប់ដើរភ្នំ MH500 ចំណុះ 40ល
  • កាតាបសម្រាប់ដើរភ្នំ MH500 ចំណុះ 40ល
  • កាតាបសម្រាប់ដើរភ្នំ MH500 ចំណុះ 40ល
  • កាតាបសម្រាប់ដើរភ្នំ MH500 ចំណុះ 40ល
  • កាតាបសម្រាប់ដើរភ្នំ MH500 ចំណុះ 40ល
  • កាតាបសម្រាប់ដើរភ្នំ MH500 ចំណុះ 40ល
  • កាតាបសម្រាប់ដើរភ្នំ MH500 ចំណុះ 40ល
  • កាតាបសម្រាប់ដើរភ្នំ MH500 ចំណុះ 40ល
  • កាតាបសម្រាប់ដើរភ្នំ MH500 ចំណុះ 40ល
  • កាតាបសម្រាប់ដើរភ្នំ MH500 ចំណុះ 40ល
  • កាតាបសម្រាប់ដើរភ្នំ MH500 ចំណុះ 40ល
កាតាបសម្រាប់ដើរភ្នំ MH500 ចំណុះ 40ល
ពណ៌:
ទំហំ:
ចំនួន

Home Delivery
Within 48 Hours
Available
Click & Collect
Pickup in store within 4 Hours
នៅជើងភ្នំ Mont Blanc ក្រុមការងារដែលចូលចិត្តដើររបស់យើងបានបង្កើតកាតាបដែលផ្តល់ផាសុកភាពនេះឡើងជាមួយនឹងខ្នងស្បៃយឺតច្រោះខ្យល់ សម្រាប់ការឡើងភ្នំជាប្រចាំ

អាស្រ័យលើទម្រង់រាងកាយរបស់អ្នក យើងបានផ្តល់នូវទំហំចំនួនពីរ - មិនថាលោកអ្នកទាបជាង 170 សម (ទំហំ S) ឬលោកអ្នកមានកំពស់ 170 សម ឬខ្ពស់ជាងនេះ (ទំហំ L)។ លូកយកដបទឹកដោយមិនចាំបាច់យកកាតាបចេញ

ក្រណាត់: 100.0% Polyester; ក្រណាត់ខាងក្រោយ: 100.0% Polyester; ស្រទាប់ថ្នាំ: 100.0% Polyurethane

; ស្រទាប់: 100.0% Polyester; ហោប៉ៅ: 15.0% Elastane, 85.0% Polyamide

; ការត្បាញ: 100.0% Polyester; នឹម: 15.0% Polyurethane

, 85.0% Polyester

BENEFITS

ផាសុខភាពក្នុងការយួរឬពាក់

ខ្សែក្រវ៉ាត់មានស្រាប់ ខ្សែមានអេប៉ុង និងអាចសារ៉េបាន។ ប្រហោងម្រាមដៃ។

មានចរន្តខ្យល់ចេញចូល

ខ្នងស្បៃយឺតច្រោះខ្យល់ (ប្រែន AirCooling) ដែលគ្រប់គ្រងញើសបានល្អ

ទំហំ

៤០ ល / ទំហំ៖ ក ៦៦ សម។ ប ៣០ សម; អ 26 សម
ល្មមសម្រាប់កាតាបដាក់ក្នុងកាប៊ីន

មានថតច្រើន

ហោប៉ាវចំនួន 9 រួមមាន 2 អាចលូកបានលឿនសម្រាប់ដាក់ដប ថតដាក់ទឹក 1 ហោប៉ាវខ្សែក្រវ៉ាត់ 2

ការពារសំភារៈ

សាច់ក្រណាត់មានទ្រនាប់ការពារទឹក និងស្រោមការពារភ្លៀងនៅបាតកាតាប

ងាយស្រួលបើកបិទ

មាត់បើកចំហៀងមានខ្សែរូតអាចអោយលោកអ្នកលូកចូលថតធំបាន។

ដែលមានទំងន់ស្រាល

៤០ ល៖ ត្រឹមតែ 1,260 ក្រ ទំហំ S, 1,390 ក្រ ទំហំ L

ធន់បានយូរ

ការធានារយៈពេល 10ឆ្នាំ

TECHNICAL INFORMATIONS

ការធានារយៈពេល 10ឆ្នាំ

យើងបានយកចិត្តទុកដាក់លើភាពធន់ទៅនឹងការសឹករិចរិលដើម្បីធ្វើឱ្យកាតាបនេះធន់ជាប់បានយូរ។
នាយកដ្ឋានស្រាវជ្រាវ & អភិវឌ្ឍន៍សម្លៀកបំពាក់ធ្ងន់ ដែលជាដៃគូរបស់ Quechua លើការស្រាវជ្រាវ និងការធ្វើសុពលភាពលើសមាសធាតុផ្សំ និងការតម្លើង បានធ្វើតេស្ត (លើសមាសធាតុផ្សំ ថ្នេរ និងផលិតផលសម្រេច) ដោយពិនិត្យមើលលើអាយុកាលរបស់កាតាប។ លទ្ធផលអាចអោយយើងធានានូកាតាបដែលធ្វើតេស្តរួចក្នុងរយៈពេល 10 ឆ្នាំ គិតចាប់ពីកាលបរិច្ឆេទទិញដែលបង្ហាញលើវិកយបត្រ។

សូមកុំបោះវាចោល អាចជួសជុលវាបាន!

ផលិតផលរបស់យើងនឹងចូលរួមជាមួយអ្នកនៅពេលដើរលើភ្នំ។
នៅពេលអ្នកប្រើយូរៗទៅ វានឹងកាន់តែចាស់ ហើយផ្នែកខ្លះនឹងមានការសឹករិចរិល ឬបាក់បែក។
ដើម្បីអោយការជួសជុលមានភាពងាយស្រួល យើងផ្តល់នូវគន្លឹះបន្តឹង និងប្រដាបកឹបលើទ្រូងដែលអាចប្រើជាមួយកាតាបដែលមានក្នុងនាយកដ្ឋាន “សម្ភារកាតាប/សំភារដើរភ្នំ”។ សូមកុំបោះវាចោល អាចជួសជុលវាបាន!

តើខុសគ្នាពីកាតាបចាស់ MH500 យ៉ាងដូចម្តេច?

ខ្នងកាតាបថ្មីនេះត្រូវបានកែតម្រូវឡើងវិញទាំងស្រុងដើម្បីធ្វើយ៉ាងណាទទួលបានផាសុកភាពកាន់តែអស្ចារ្យ៖ សំណាញ់តឹងជាមួយនឹងគ្រោងរបស់វាផ្តល់នូវកន្លែងធំទូលាយនៅចន្លោះខ្នងរបស់អ្នក និងកាតាប ដែលជួយកាត់បន្ថយកុំអោយញើសសើមខ្នង។ សំណាញ់ដែលប្រើលើខ្នងនេះក៏ស្រទន់ជាងសំណាញ់ដែលប្រើលើកមុនៗដែរ។ អ្វីដែលសំខាន់ជាងនេះគឺថាម៉ូឌែលថ្មីនេះមាន 2 ទំហំ គឺទំហំតូច និងទំហំធំ។
ហោប៉ាវលើចង្កេះទាំង 2 នេះ គឺមានទំហំធំ និងយឺត ហើយអាចលូកយកដបទឹកនៅចំហៀងទឹកបានស្រួល។

តើអ្នកគួរជ្រើសរើសទំហំមួយណា?

ក្នុងអំឡុងពេលធ្វើតេស្តច្រើនដងនៅលើទីតាំងផ្ទាល់ជាមួយអ្នកដើរភ្នំដែលមានទំហំខ្លួនផ្សេងៗគ្នា យើងបានកត់សម្គាល់ថាទំហំពី 20 ទៅ 40 លីត្រ មានភាពខុសគ្នាពីកម្រិតផាសុកភាពគឺផ្សារភ្ជាប់ទៅនឹងកំពស់ខ្នងកាតាប។ ដូច្នេះ យើងផ្តល់ជូននូវម៉ូឌែលទាំងអស់របស់យើងជា 2 ទំហំ ដើម្បីបំពេញតាមតម្រូវការទាំងនេះ។ប្រសិនបើលោកអ្នកខ្ពស់ជាង 170 សម សូមជ្រើសរើសទំហំ L។ ប្រសិនបើលោកអ្នកទាបជាង 170 សម លោកអ្នកគួរតែជ្រើសរើសទំហំ S។

ជួយបំពេញជាតិទឹក

កាតាបនេះអាចដាក់ហោប៉ាវចំណុះ 1 លីត្រ 2 លីត្រ ឬ 3 លីត្រ។ បើទោះជាហោប៉ាវធំទូលាយក៏ដោយ ប៉ុន្តែវាធ្វើអោយកន្លែងផ្សេងសម្រាប់ដាក់សម្ភារមានភាពចង្អៀត។
ហោប៉ាវចំហៀងត្រូវបានរចនាឡើងសម្រាប់ដាក់ដបទឹកចំណុះ 1 លីត្រ។

ហេតុអ្វីបានជាស្រោមការពារភ្លៀងពណ៌ទឹកក្រូច?

វាគឺជាគោលបំណងដែលយើងចង់ ដោយសារតែយើងជឿជាក់ថាវាពិតជាសំខាន់ដែលស្រួលមើលនៅលើភ្នំ ពេលធ្លាក់អាប់ ក្នុងករណីមានបញ្ហាអ្វីមួយកើតឡើង។ ពណ៌ទឹកក្រូចនេះផ្តល់អត្ថប្រយោជន៍ដោយសារវាមើលឃើញច្បាស់ពីឧទ្ទម្ភាគចក្រ។ វាក៏ជាពណ៌ដែលស្រួលមើលនៅលើដងផ្លូវផងដែរ ប្រសិនបើលោកអ្នកប្រើប្រាស់កាតាបរបស់អ្នកនៅពេលកំពុងជិះកង់។

វ៉ាលីយួដៃ

នៅពេលលោកអ្នកធ្វើដំណើរតាមយន្តហោះ វ៉ាលីយួដៃដែលអនុញ្ញាតឱ្យយកឡើងលើយន្តហោះមានទំហំអតិបរមា 55x35x25សម3 (បម្រាម វាអាចប្រែប្រួលទៅតាមក្រុមហ៊ុនអាកាសចរ)។
កាតាបនេះអាចប្រើប្រាស់ជាកាតាបយួរដៃ ដរាបណាលោកអ្នកមិនដាក់ទំងន់ខាងលើច្រើនពេក។

របៀបលៃតម្រូវកាតាបស្ពាយខ្នងរបស់អ្នក?

នៅបាតកាតាប ដាក់សំភារសម្រាប់គេង និងរបស់របរធ្ងន់ៗដើម្បីអោយវានៅជិតខ្នង។ អូសហោប៉ាវដាក់ទឹកដើម្បីបង្កើតជាថត។
នៅផ្នែកខាងលើនៃកាតាប ដាក់អាវការពារភ្លៀង និងអាវរោមជៀមដើម្បីងាយស្រួលលូកយក។
នៅក្នុងហោប៉ាវ លោកអ្នកអាចលាបក្រែមការពារកំដៅថ្ងៃ ផែនទី មួក និងវែនតាការពារកំដៅថ្ងៃ។ បន្ទះគ្រាប់ធញ្ញជាតិ ឬទូរសព្ទអាចរក្សាទុកក្នុងហោប៉ាវខ្សែក្រវ៉ាត់ដែលអាចលូកបានលឿន។
ខ្សែនៅខាងក្រោមកាតាបអាចប្រើប្រាស់សម្រាប់ភ្ជាប់តង់បត់បាន។

បៀបតម្រូវកាបូប

1 - បន្ធូរខ្សែទាំងអស់៖ ខ្សែស្មា ខ្សែក្រវ៉ាត់ ខ្សែសារ៉េបន្ទុកទំងន់ (ទាំងនេះជាខ្សែតូចៗនៅខាងលើខ្សែស្មា)
2 - ពាក់កាតាប។
3 - បិទខ្សែក្រវ៉ាត់កាតាប ដាក់វាលើត្រគាក បន្ទាប់មកបន្តឹងវារហូតដល់លោកអ្នកមានអារម្មណ៍ថាវាជាប់មិនរបូត
4 - បន្តឹងខ្សែស្មារបស់កាតាប
5 - បន្តឹងខ្សែទ្រូង (មិនតឹងពេកដែលមិនរំខានដល់ការដកដង្ហើម)
6 - សារ៉េខ្សែបន្ទុកទំងន់ (កាតាបនឹងស្ថិតនៅជាប់ស្មា)

របៀបថែទាំ និងបោកគក់កាតាប?

យើងសូមណែនាំអោយបោកគក់កាតាបដោយប្រើដៃ ប្រើប្រាស់ទឹកសាប៊ូក្តៅអ៊ុនៗ បើអាចប្រើជាមួយច្រាស ដោយរូសទៅលើតំបន់ដែលប៉ះជាមួយនឹងរាងកាយ (ខ្សែស្មា ខ្នង ខ្សែក្រវ៉ាត់) ជាកន្លែងដែលលោកអ្នកបែកញើស។
នេះគឺជាមធ្យោបាយល្អបំផុតសម្រាប់រក្សាមុខងារសាច់ក្រណាត់ ជាពិសេសការការពារទឹក។
បន្ទាប់មកលាងសំអាតវាជាមួយនឹងទឹកក្តៅអ៊ុនៗ ទុកវាអោយស្ងួតនៅកន្លែងស្ងួតឆ្ងាយពីពន្លឺព្រះអាទិត្យ (គ្មានម៉ាស៊ីនកំដៅ)។ រក្សាទុកកន្លែងស្ងួត។

ដំណោះស្រាយបញ្ហាបរិស្ថានរបស់យើង

ដោយសារយើងដឹងថាយើងត្រូវការរក្សានូវកន្លែងលេងរបស់យើង Quechua មានការប្តេជ្ញាចិត្តក្នុងការកាត់បន្ថយផលប៉ះពាល់បរិស្ថានរបស់ផលិតផល។
ផលិតផលនេះបច្ចុប្បន្ននេះមិនត្រូវបានរចនាឡើងដែលមានភាតរភាពដល់បរិស្ថាននៅឡើយទេ ប៉ុន្តែយើងកំពុងតែធ្វើយ៉ាងណាអោយវាមានទំនួលខុសត្រូវកាន់តែច្រើនជាងមុន៖ ការរចនាឡើងមិនប៉ះពាល់បរិស្ថាន ភាពអាចជួសជុលបាន និងនិរន្តរភាពគឺជាបេះដូងនៃការអភិវឌ្ឍរបស់យើង។

ការរចនាម៉ូតផលិតផល៖ ជំនាញរបស់យើង

មជ្ឈមណ្ឌលរចនាជាសកលរបស់ក្រុមហ៊ុន Quechua របស់យើងមានមូលដ្ឋាននៅតំបន់ Passy នៅជើងភ្នំ Mont-Blanc នៅក្នុង Haute-Savoie។
តំបន់នេះបង្កើតបានជាទីតាំងប្រជុំពិតៗសម្រាប់ក្រុមការងាររបស់យើង (អ្នករចនាម៉ូត អ្នកគ្រប់គ្រងផលិតផល វិស្វករ ជាដើម) និងអ្នកស្នេហាកីឡាខាងក្រៅ។
អត្ថប្រយោជន៍ដ៏អស្ចារ្យទទួលបានពីការរចនាផលិតផលសម្រាប់ដើរភ្នំ និងផ្តល់ជូនលោកអ្នកនូវជំនាញរបស់យើងទាំងអស់។

តើកាតាប MH500 របស់យើងមកពីណា?

ត្រូវបានបង្កើតឡើង ក្នុងមជ្ឈមណ្ឌលឌីសាញអន្តរជាតិរបស់យើង នៅជើងភ្នំ Mont Blanc ប្រទេសបារាំង, អាវនេះត្រូវបានផលិត និងផ្គុំឡើងដោយអ្នកផ្គត់ផ្គងនៅចិន និងវៀតណាម។
យើងសហការយ៉ាងជិតស្និតជាមួយដៃគូទាំងនេះដែលមានជំនាញឯកទេសពិតប្រាកដក្នុងការផលិតកាតាបគេងរបស់យើង។
ដោយសារទំនាក់ទំនងនៃភាពជឿទុកចិត្ត ជាមួយដៃគូឧស្សាហកម្ម យើងអាចផលិតផលិតផលដែលមានគុណភាពខ្ពស់ប្រកបដោយបច្ចេកទេស.

ស្ថានភាពការងារក្នងរោងចក្រផលិតកម្មរបស់យើង

យើងធានាថា ដៃគូផ្គត់ផ្គង់របស់យើងអនុវត្តតាមការចង់បានរបស់យើង. ដៃគូទាំងនេះ ភាគច្រើនស្ថិតនៅតាមប្រទេសកំពុងអភិវឌ្ឍ ដែលជាកន្លែងដែលយើងបានបង្កើតការងារជាច្រើននៅទីនោះ.
ដោយធ្វើការវាយតម្លៃ ព្រមទាំងក្រុមការងារនៅនឹងកន្លៃង យើងធានាបានថា បរិយាកាសការងាររបស់នយោជិក ទទួលបាននូវស្តង់ ទៅលើការគោរពសិទ្ធិការងារ តម្រូវការបុគ្គល និង ការការពារបរិស្ថានផងដែរ.