ដំណោះស្រាយបញ្ហាបរិស្ថាន
ការលាបសាច់ក្រណាត់ត្រូវការទឹកច្រើន និងបញ្ចេញកាកសំណល់ទឹកទៅក្នុងបរិស្ថាន។
ដើម្បីកាត់បន្ថយផលប៉ះពាល់នេះ យើងប្រើប្រាស់ដំណើរការលាបពណ៌ចំនួនពីរយ៉ាង៖
1. យើងមិនលាបពណ៌សាច់ក្រណាតខាងក្នុងទេ។
2. យើងលាបពណ៌ទាំងមូលដោយបន្ថែមម្សៅពណ៌ភ្លាមៗបន្ទាប់ពីសសៃជេសត្រូវបានផលិតសម្រាប់សាច់ក្រណាត់ដែលមានផ្ទៃខាងក្រៅពណ៌ខៀវ ខ្មៅ និងកាគី ជាដើម លេខយោងផលិតផល 8502149, 8551453 និង 8731421.
តើទំហំត្រូវវាស់ដូចម្តេច?
ទំហំរបស់កាតាបគឺត្រូវវាស់ដោយប្រើប្រាស់វិធីសាស្ត្រដែលមានបទដ្ឋានត្រឹមត្រូវ៖ យើងនឹងដាក់គ្រាប់បាល់តូចៗនៅក្នុងថតកាតាប ក៏ដូចជាហោប៉ៅនីមួយៗ។ បន្ទាប់មកយើងនឹងយកគ្រាប់បាលទាំងនេះចេញរួចដាក់ចូលក្នុងធុងដែលមានចំនុះ ដែលបង្ហាញនូវទំហំដូចគ្នាគិតជាល។
របៀបលៃតម្រូវកាតាបស្ពាយខ្នងរបស់អ្នក?
ដាក់សំភារដែលធ្ងន់នៅបាតកាតាប។ ដាក់សំលៀកបំពាក់របស់អ្នកជុំវិញសម្ភារៈទាំងអស់នេះ។ រក្សាទុកអាវភ្លៀង និង/ឬ អាវរោមជៀមនៅជិតដៃ។ ដាក់សម្ភារៈតូចៗសម្រាប់ប្រើប្រាស់ប្រចាំថ្ងៃ (ក្រែមការពារកម្តៅថ្ងៃ វ៉ែនតា ល) នៅក្នុងហោប៉ៅ។
មិនជ្រាបទឹក
សមាសធាតុផ្សំនៃកាតាប គឺការពារទឹកបានល្អ ដូច្នេះហើយ លោកអ្នកអាចនឹងបន្តដំណើរដោយបណ្តោះអាសន្នក្នុងករណីមានភ្លៀងតិចៗ។ បំរាម៖ កាតាបនេះ គឺអាចនឹងជ្រាបទឹក ហើយវាមិនមានស្រោមការពារទឹកភ្លៀងឡើយ។
ប្រសិនបើលោកអ្នកចង់បានការការពារទឹក យើងខ្ញុំសូមណែនាំឱ្យលោកអ្នកប្រើប្រាស់ផលិតផលដូចខាងក្រោម៖ស្រោមការពារភ្លៀង"10ដល់ 20 ល" ដែលអាចរកជាវបាននៅលើគេហទំព័រយើងខ្ញុំ លេខកូដផលិតផល 8772113។
ត្រូវបានធ្វើតេស្ត សម្រាប់ភាពរឹងមាំ និងភាពខ្លាំងក្លា
យើងបានធ្វើតេស្តនៅមន្ទីរពិសោធន៍ដើម្បីធ្វើសុពលភាពលើសមាសធាតុផ្សំរបស់កាតាប៖ សាច់ក្រណាត់ គន្លឺះ ខ្សែ អេប៉ុងហ្វូម ខ្សែរ៉ូត។ ជាឧទាហរណ៍ សម្រាប់សាច់ក្រណាត់ យើងធ្វើតេស្តភាពធន់ទៅនឹងការសឹករិចរិល និងរហែក ការហើរពណ៌នៅពេលត្រូវកាំរស្មី UV និងការបោកគក់ ការការពារទឹក។ យើងក៏បានធ្វើតេស្តដើម្បីពិនិត្យលើភាពធន់នៃការតម្លើងដោយប្រើប្រាស់រូបសំណាកដែលធ្វើត្រាប់ចលនាអ្នកដើរភ្នំ ដែលស្មើនឹងការសឹករិចរិលលើកាតាបរយៈពេលច្រើនឆ្នាំ។
មតិយោបល់របស់លោកអ្នកសំខាន់ណាស់សម្រាប់យើង!
ដោយសារមតិយោបល់ត្រឡប់របស់លោកអ្នក ធ្វើឱ្យយើងពង្រឹងបាននូវការរចនា និងផលិតកាបូបស្ពាយខ្នង NH100 ចំណុះ 10ល របស់យើង។
នៅលើម៉ូឌែលនេះ យើងបានបន្ថែមខ្សែរូតឌុបទៅលើថតធំ និងគូទខោមានហោប៉ាវធំខាងក្រៅ។ គោលបំណងគឺដើម្បីការពារមិនអោយបាត់សំភាររបស់លោកអ្នកនៅពេលបើកកាតាបទៀតឡើយ។
ជាការពិតណាស់ យើងមិនបានតម្លើងថ្លៃឡើយ!