មិនជ្រាបទឹក
សមាសធាតុផ្សំនៃកាតាប គឺការពារទឹកបានល្អ ដូច្នេះហើយ លោកអ្នកអាចនឹងបន្តដំណើរដោយបណ្តោះអាសន្នក្នុងករណីមានភ្លៀងតិចៗ។ បំរាម៖ កាតាបនេះ គឺអាចនឹងជ្រាបទឹក ហើយវាមិនមានស្រោមការពារទឹកភ្លៀងឡើយ។
ប្រសិនបើលោកអ្នកចង់បានការការពារទឹក យើងខ្ញុំសូមណែនាំឱ្យលោកអ្នកប្រើប្រាស់ផលិតផលដូចខាងក្រោម៖ស្រោមការពារភ្លៀង"20ដល់ 40 ល" ដែលអាចរកជាវបាននៅលើគេហទំព័រយើងខ្ញុំ លេខកូដផលិតផល 8734213។
តើទំហំត្រូវវាស់ដូចម្តេច?
ទំហំរបស់កាតាបគឺត្រូវវាស់ដោយប្រើប្រាស់វិធីសាស្ត្រដែលមានបទដ្ឋានត្រឹមត្រូវ៖ យើងនឹងដាក់គ្រាប់បាល់តូចៗនៅក្នុងថតកាតាប ក៏ដូចជាហោប៉ៅនីមួយៗ។ បន្ទាប់មកយើងនឹងយកគ្រាប់បាល់ទាំងនេះចេញរួចដាក់ចូលក្នុងធុងដែលមានចំនុះ ដែលបង្ហាញនូវចំណុះសមមាត្រគ្នាគិតជាលីត្រ។
របៀបលៃតម្រូវកាតាបស្ពាយខ្នងរបស់អ្នក?
- ដាក់សំភារដែលធ្ងន់នៅបាតកាតាប។ ដាក់សំលៀកបំពាក់របស់អ្នកជុំវិញសម្ភារៈទាំងអស់នេះ។ - រក្សាទុកអាវភ្លៀង និង/ឬ អាវរោមជៀមនៅជិតដៃ។ - ដាក់សម្ភារៈតូចៗសម្រាប់ប្រើប្រាស់ប្រចាំថ្ងៃ (ក្រែមការពារកម្តៅថ្ងៃ ផែនទី វ៉ែនតា ល) នៅក្នុងហោប៉ាវ។- ដបទឹកអាចដាក់ទៅក្នុងហោប៉ាវចំហៀងដែលរចនាឡើងសម្រាប់គោលបំណងនេះ។
ធ្វើតេស្តលើភាពជាប់បានយូរ
យើងបានធ្វើតេស្តនៅមន្ទីរពិសោធន៍ដើម្បីធ្វើសុពលភាពលើសមាសធាតុផ្សំរបស់កាតាប៖ សាច់ក្រណាត់ គន្លឺះ ខ្សែ អេប៉ុងហ្វូម ខ្សែរ៉ូត។ ជាឧទាហរណ៍ សម្រាប់សាច់ក្រណាត់ យើងធ្វើតេស្តភាពធន់ទៅនឹងការសឹករិចរិល និងរហែក ការហើរពណ៌នៅពេលត្រូវកាំរស្មី UV និងការបោកគក់ ការការពារទឹក។ យើងក៏បានធ្វើតេស្តដើម្បីពិនិត្យលើភាពធន់នៃការតម្លើងដោយប្រើប្រាស់រូបសំណាកដែលធ្វើត្រាប់ចលនាអ្នកដើរភ្នំ ដែលស្មើនឹងការសឹករិចរិលលើកាតាបរយៈពេលច្រើនឆ្នាំ។
មតិយោបល់របស់លោកអ្នកសំខាន់ណាស់សម្រាប់យើង!
ដោយសារមតិយោបល់ត្រឡប់របស់លោកអ្នក ធ្វើឱ្យយើងពង្រឹងបាននូវការរចនាកាបូបស្ពាយខ្នង NH100 ចំណុះ 30ល របស់យើង។
នៅក្នុងម៉ូឌែលថ្មីនេះ យើងបានបន្ថែមថតមួយទៀតនៅក្នុងហោប៉ាវធំ ក៏ដូចជាហោប៉ាវមានរូតមួយ។យើងបានផ្លាស់ប្តូរគម្របកាបូប ដើម្បីឱ្យវាកាន់តែងាយស្រួលលូកយកសំភារក្នុងកាតាប។