តើទំហំត្រូវវាស់ដូចម្តេច?
ទំហំរបស់កាតាបគឺត្រូវវាស់ដោយប្រើប្រាស់វិធីសាស្ត្រដែលមានបទដ្ឋានត្រឹមត្រូវ៖ យើងនឹងដាក់គ្រាប់បាល់តូចៗនៅក្នុងថតកាតាប ក៏ដូចជាហោប៉ៅនីមួយៗ។ បន្ទាប់មកយើងនឹងយកគ្រាប់បាល់ទាំងនេះចេញរួចដាក់ចូលក្នុងធុងដែលមានចំនុះ ដែលបង្ហាញនូវចំណុះសមមាត្រគ្នាគិតជាលីត្រ។
របៀបលៃតម្រូវកាតាបស្ពាយខ្នងរបស់អ្នក?
- ដាក់សំភារដែលធ្ងន់នៅបាតកាតាប។ ដាក់សំលៀកបំពាក់របស់អ្នកជុំវិញសម្ភារៈទាំងអស់នេះ។ - រក្សាទុកអាវភ្លៀង និង/ឬ អាវរោមជៀមនៅជិតដៃ។ - ដាក់សម្ភារៈតូចៗសម្រាប់ប្រើប្រាស់ប្រចាំថ្ងៃ (ក្រែមការពារកម្តៅថ្ងៃ ផែនទី វ៉ែនតា ល) នៅក្នុងហោប៉ាវ។ថង់ទឹកនឹងត្រូវបានដាក់នៅក្នុងថតតាមបណ្តោយកាតាប ហើយដបទឹកនៅក្នុងហោប៉ាវដបទឹកខាងក្រៅដែលត្រូវបានផ្តល់ជូនជាស្រេច។
ភាពបិទជាប់
សមាសធាតុផ្សំនៃកាតាប គឺការពារទឹកបានល្អ ដូច្នេះហើយ លោកអ្នកអាចនឹងបន្តដំណើរដោយបណ្តោះអាសន្នក្នុងករណីមានភ្លៀងតិចៗ។ បំរាម៖ កាតាបនេះ គឺអាចនឹងជ្រាបទឹក ហើយវាមិនមានស្រោមការពារទឹកភ្លៀងឡើយ។
ប្រសិនបើលោកអ្នកចង់បានការការពារទឹក យើងខ្ញុំសូមណែនាំឱ្យលោកអ្នកប្រើប្រាស់ផលិតផលដូចខាងក្រោម៖"ស្រោមការពារភ្លៀងទំហំ 10 ទៅ 20 ល" ដែលអាចមើលបាននៅលើវេបសាយន៍ លេខយោងផលិតផល 8772113។
ធ្វើតេស្តលើភាពជាប់បានយូរ
យើងបានធ្វើតេស្តនៅមន្ទីរពិសោធន៍ដើម្បីធ្វើសុពលភាពលើសមាសធាតុផ្សំរបស់កាតាប៖ សាច់ក្រណាត់ គន្លឺះ ខ្សែ អេប៉ុងហ្វូម ខ្សែរ៉ូត។ ជាឧទាហរណ៍ សម្រាប់សាច់ក្រណាត់ យើងធ្វើតេស្តភាពធន់ទៅនឹងការសឹករិចរិល និងរហែក ការហើរពណ៌នៅពេលត្រូវកាំរស្មី UV និងការបោកគក់ ការការពារទឹក។ យើងក៏បានធ្វើតេស្តដើម្បីពិនិត្យលើភាពធន់នៃការតម្លើងដោយប្រើប្រាស់រូបសំណាកដែលធ្វើត្រាប់ចលនាអ្នកដើរភ្នំ ដែលស្មើនឹងការសឹករិចរិលលើកាតាបរយៈពេលច្រើនឆ្នាំ។
មតិយោបល់របស់លោកអ្នកសំខាន់ណាស់សម្រាប់យើង!
ដោយសារមតិយោបល់ត្រឡប់របស់លោកអ្នក ធ្វើឱ្យយើងពង្រឹងបាននូវការរចនាកាតាប NH100 ចំណុះ 20ល របស់យើង។
សម្រាប់ម៉ូឌែលថ្មី នេះយើងបានដាក់រូតធំ ដើម្បីឱ្យងាយស្រួលបើក។ យើងបានបន្ថែមថតមួយ និងហោបៅមានរូតមួយទៅលើហោប៉ៅធំ។