ទំហំ
បណ្តោយ៖75សម
ទទឹង៖ 45 សម
កម្ពស់៖ 40 សម (ដោយមិនមានប្រព័ន្ធពង្រីកទំហំ)
សមត្ថភាពផ្ទុក
សមត្ថភាពផ្ទុក 80 ល អាចសារ៉េទៅជា 120 ល បានដោយសារសាច់ក្រណាត់ដេរបន្ថែម។ មានខ្សែចងរឹតបន្តឹងនៅចំហៀង។ កាតាបត្រូវបានធ្វើតេស្តលើការប៉ះទង្គិចលើខ្សែស្មាចំនួន 10,000 ដង។
វិធីសាស្ត្ររបស់ FORCLAZ៖ នៅពេលពាក់លើខ្នងរយៈពេលវែង យើងសូមណែនាំឱ្យលោកអ្នកមិនត្រូវដាក់ទំងន់ច្រើនជាង 25% នៃទំងន់រាងកាយរបស់អ្នកឡើយ ដើម្បីកាត់បន្ថយកុំឱ្យគ្រេចខ្នង។
តើទំហំកាតាបត្រូវវាស់ដូចម្តេច?
ទំហំនៃកាតាបស្ពាយគឺត្រូវវាស់ដោយប្រើប្រាស់វិធីសាស្ត្រដែលមានបទដ្ឋានត្រឹមត្រូវ៖ យើងនឹងដាក់គ្រាប់បាល់តូចៗនៅក្នុងថតកាតាប ក៏ដូចជាហោប៉ៅនីមួយៗ។ យើងនឹងយកគ្រាប់បាលទាំងនេះចេញរួចដាក់ចូលក្នុងធុងដែលមានចំនុះ ដែលបង្ហាញនូវទំហំដូចគ្នាគិតជាលីត្រ។
ការធ្វើតេស្តបច្ចេកទេស
យើងធ្វើតេស្តដោយមន្ទីរពិសោធន៍ដើម្បីធ្វើការបញ្ជាក់សមាសធាតុផ្សំ។ សាច់ក្រណាត់ គន្លិះ ខ្សែ អេប៉ុង និងខ្សែរូត ជាដើម សម្រាប់សាច់ក្រណាត់ ធន់ទៅនឹងភាពសឹក & រហែក ហើរពណ៌ដោយសារកាំរស្មី UV ធន់ទៅនឹងការបោកគគ់ ការពារទឹក ជាដើម។ ការធ្វើតេស្តត្រូវបានធ្វើឡើងលើផលិតផលសម្រេចដែលបង្កើតជាលក្ខខណ្ឌដូចទៅនឹងភាពសឹករិចរិលជាក់ស្តែងលើកាតាបរយៈពេលច្រើនឆ្នាំដើម្បីពិនិត្យមើលលើភាពរឹងមាំនៃការតំលើង៖