1
Hide filters
Filters 0
Sort by :
Filters 0
Available online
      product-sticker-Permanent price drop
      • អាវយឺត  500 - ពណ៌លឿង ប្រផេះ សម្រាប់ក្មេងប្រុស ស្រី កីឡាបេប៊ីជីម

      អាវយឺត  500 - ពណ៌លឿង ប្រផេះ សម្រាប់ក្មេងប្រុស ស្រី កីឡាបេប៊ីជីម
      DOMYOS

      អាវយឺត 500 - ពណ៌លឿង ប្រផេះ សម្រាប់ក្មេងប្រុស ស្រី កីឡាបេប៊ីជីម

      8556510
      $8,00
      $3,00
      -62%
      ពន្ធត្រូវបានបូកបញ្ចូល

      ពណ៌:
      ទំហំ:

      size guide

      My size is :

      ចំនួន

      Home Delivery
      Within 48 Hours
      Available
      Click & Collect
      Pickup in store within 4 Hours
      សេរីភាពក្នុងការធ្វើចលនា ជាផ្នែកមួយដ៏សំខាន់បំផុតសម្រាប់ការរៀនសូត្ររបស់កូនអ្នក។ជ្រើសរើសអាវយឺតដែលទ្រទ្រង់កូនៗរបស់អ្នក ព្រោះថាពួកគេកំពុងធំធាត់!

      អាវយឺតនេះ មានមុខងារពិសេសជាច្រើនសម្រាប់ការហាត់បេប៊ីជីមមានខ្យល់ចេញចូល សាច់ក្រណាត់យឺត និងទម្ងន់ស្រាល។វាជាដៃគូដ៏ល្អឥតខ្ជោះសម្រាប់ការអភិវឌ្ឍន៍ជំនាញធ្វើចលនារបស់កូនៗអ្នក។

      ក្រណាត់: 54.0% Acrylic, 8.0% Elastane, 38.0% Viscose; នឹម: 22.0% Elastane, 78.0% Polyester

      BENEFITS

      ជួយអភិវឌ្ឍន័ការបើកបរ

      កទូលាយ និងសាច់ក្រណាត់យឺត ផ្តល់ភាពងាយស្រួលក្នុងការពាក់

      ការផ្ទេរសំណើម

      សាច់ក្រណាត់បញ្ចេញកម្តៅ និងស្ងួតបានយ៉ាងឆាប់រហ័ស ដូច្នេះហើយកូនៗរបស់អ្នកអាចរក្សាភាពស្ងួតបាន។

      យឺត

      សាច់ក្រណាត់យឺត ដើម្បីផ្តល់សេរីភាពក្នុងការធ្វើចលនា!

      ការគ្របដណ្តប់

      ខ្នងខាងក្រោយកាន់តែវែង នោះវាកាន់តែផ្តល់ភាពបិទបាំងដល់ក្មេងៗ

      ភាពទន់រលោង

      អាវយឺតដែលមានទម្ងន់ស្រាល រលោង និងទន់

      TECHNICAL INFORMATIONS

      ការធ្វើតេស្តផលិតផល

      នៅពេលដែលយើងខ្ញុំឌីសាញផលិតផល យើងខ្ញុំបានជ្រើសរើសសាច់ក្រណាត់ និងទឹកជ្រលក់ដែលមិនផ្តល់គ្រោះថ្នាក់ដល់កុមារ ហើយវារួមបញ្ចូលទាំងសមាសធាតុដែលចូលរួម (ឡេវ ខ្សែចង ជាដើម) ដែលពួកគេមិនអាចលេបចូលពោះបាន។យើងខ្ញុំត្រូវប្រាកដថា សាច់ក្រណាត់មិនមានផ្ទុកជាតិពុល ប្រសិនបើកូនៗរបស់អ្នកដាក់វាចូលមាត់។ នៅក្នុងស្តង់ដាបែបនេះ យើងខ្ញុំបានពិចារណាសុវត្ថិភាពកូនៗរបស់អ្នកនៅពេលឌីសាញផលិតផលរបស់យើងខ្ញុំ។ព័ត៌មានលំអិតទាំងអស់នេះ នឹងធ្វើឱ្យមានភាពខុសប្លែក!

      ការអភិវឌ្ឍន៍របស់ក្មេងៗ

      យើងខ្ញុំ ឌីសាញផលិតផលក្រោមជំនួយពីគ្រូពេទ្យកាយវិទ្យាដើម្បីយល់ពីរបៀបដែលធ្វើឱ្យកូនៗលោកអ្នកកាន់តែមានឯករាជ្យភាពក្នុងការស្លៀកពាក់របស់ពួកគេ។អ្វីដែលយើងត្រូវជំនះ នោះគឺការទប់ស្កាត់ក្មេងៗពីការបំបាក់ទឹកចិត្ត។លោកអ្នកត្រូវផ្តល់ជូននូវសកម្មភាពមួយដែលពួកគេអាចមើលឃើញ ដូច្នេះហើយពួកគេអាចធ្វើតាមហើយវានឹងក្លាយទៅជាទម្លាប់ ហើយជាចុងបញ្ចប់វានឹងក្លាយជាអ្វីដែលពួកគេត្រូវធ្វើជាទូទៅ នេះបើយោងទៅតាមលោក Agathe ដែលជាដៃគូអ្នកជំនាញខាងកាយវិទ្យារបស់យើងខ្ញុំ

      ជួយក្មេងៗក្នុងការទទួលបានភាពជោគជ័យក្នុងការស្លៀកពាក់ដោយខ្លួនឯង

      តើយើងអាចជួយអ្នកដោយរបៀបណា? ជាមួយនឹងរឺតដែលងាយបិទនិងកដ៏ទូលាយរបស់អាវ ធ្វើឱ្យក្មេងៗមិនជាប់ក្បាលក្នុងអាវយឺតរបស់ពួកគេឡើយ ហើយក៏មានផ្លាកសម្គាល់ខាងត្រូវ ដូច្នេះហើយពួកគេអាចធ្វើការស្លៀកពាក់បានដោយខ្លួនឯង! ក្រោយជំនួយប្រភេទនេះ កូនៗរបស់លោកអ្នកនឹងអាចចេះស្លៀកពាក់ដោយខ្លួន​ឯងបន្តិចម្តងៗដូចទៅនឹងក្មេងធំៗដែរ។

      បេប៊ីជីម

      ផ្នែកនៃ កីឡា ហ្គេម និងឱកាសសម្រាប់កូនៗរបស់អ្នក សម្រាប់ការស្វែងយល់ពីពិភពលោក!
      កីឡាជីមសម្រាប់កូនក្មេង គឺជាចំណុចចាប់ផ្តើមនៃការទទួលបានជ័យលាភីមួយ។ វាជួយទ្រទ្រ់ងការអភិវឌ្ឍន៍ជំនាញនៃការធ្វើចលនារបស់កុមារ ខណៈដែលពួកគេអាចរីករាយនឹងការលេងកីឡាប្រភេទនេះ!
      ក្មេងៗដែលមានអាយុចន្លោះពី 1 ដល់ 6ឆ្នាំអាចចូលរួមក្នុងវគ្គសិក្សាដែលមានឧបសគ្គនេះ ដែលត្រូវបានបង្កើតឡើងយ៉ាងពិសេសសម្រាប់ក្មេងៗ។

      អត្ថប្រយោជន៍នៃកីឡាបេប៊ីជីម

      តើកូនៗរបស់អ្នកមានហាត់បេប៊ីជីមដែរឬទេ?តើអ្នកមានដឹងទេថា កីឡាដែលប្រកបដោយភាពរីករាយនេះ ជួយអភិវឌ្ឍជំនាញក្នុងការធ្វើចលនារបស់ក្មេងៗ? កូនៗរបស់អ្នក ដែលឆ្លងកាត់នូវការហ្វឹកហាត់សកម្មភាពកីឡាជាច្រើន និងឆ្លងកាត់ការស្វែងយល់ពីអារម្មណ៍បែបថ្មី នឹងរៀនពីរបៀបទប់លំនឹង អភិវឌ្ឍជំនាញធ្វើចលនា និងការសហការ ព្រមទាំងរៀននូវអ្វីៗគ្រប់យ៉ាងដែលពួកគេអាចរៀនបាន!វាជាវិធីសាស្ត្រដ៏ល្អសម្រាប់ក្មេងៗក្នុងការបង្កើតទំនុកចិត្តលើខ្លួនឯង។

      អ្វីសម្រាប់ពាក់ សម្រាប់កីឡាបេប៊ីជីម

      ដើម្បីទទួលបានផាសុកភាព លោកអ្នកអាចពឹងផ្អែកទៅលើផលិតផល DOMYOS ទាំងអស់៖អាវយឺត ខោជើងវែង ខោរឹបរាង និងអាវក្រៅសម្រាប់បេប៊ីជីម! គោលដៅរបស់យើងខ្ញុំ គឺដើម្បីផ្តល់ផាសុកភាពដល់ពួកគេ ដោយមិនចាំបាច់ឱ្យពួកគេទាញខោអាវចុះឡើងនៅពេលកំពុងហាត់កីឡានោះឡើយ។មុខងារបច្ចេកទេស គឺមានភាពខុសគ្នាដោយអាស្រ័យទៅលើកម្រិតរបស់កុមារ។