Hide Filters
Filters 0
Sort by :
Filters 0
product-sticker-New Arrival
  • អាវទ្រនាប់កីឡា - ផ្កាឈូក
  • អាវទ្រនាប់កីឡា - ផ្កាឈូក
អាវទ្រនាប់កីឡា - ផ្កាឈូក
DOMYOS

អាវទ្រនាប់កីឡា - ផ្កាឈូក

8797755
$8,00
ពន្ធត្រូវបានបូកបញ្ចូល
product-sticker-New Arrival
  • អាវទ្រនាប់កីឡា - ផ្កាឈូក
  • អាវទ្រនាប់កីឡា - ផ្កាឈូក
អាវទ្រនាប់កីឡា - ផ្កាឈូក
ទំហំ:

size guide

My size is :

ចំនួន

Home Delivery
Within 48 Hours
Available
Click & Collect
Pickup in store within 4 Hours
អាវទ្រនាប់កីឡាមានប៉ុងដែលមានហ្វូមស្រទាប់ស្តើងនៅខាងមុខសម្រាប់ភាពបិទបាំងជាងមុន

ស្រទាប់ដ៏ស្តើងរបស់ហ្វ៊ូម គឺត្រូវបានដេរផ្ចិតនៅចន្លោះសាច់ក្រណាត់នៅផ្នែកខាងមុខដើម្បីផ្តល់ភាពបិទបាំងដល់ចុងដោះ

ក្រណាត់: 7.0% Elastane, 19.0% Lyocell

, 74.0% Polyester; នឹម: 16.0% Elastane, 84.0% Polyester; បន្ទះ: 10.0% Elastane, 90.0% Polyester

BENEFITS

ការគ្របដណ្តប់

ស្រទាប់ដ៏ស្តើងរបស់ហ្វ៊ូម គឺត្រូវបានដេរផ្ចិតនៅចន្លោះសាច់ក្រណាត់នៅផ្នែកខាងមុខ

ការផ្ទេរសំណើម

ការរួមបញ្ចូលសមាសធាតុប៉ូលីអេស្ទ័រ សម្រាប់ការបញ្ចេញញើសចេញក្រៅ

យឺត

សាច់ក្រណាត់ផលិតពីអេឡាស់ស្ទែន ដែលផ្តល់ភាពងាយស្រួលក្នុងការធ្វើចលនា រេស័រផ្នែកខាងក្រោយ

ភាពទន់រលោង

សមាសធាតុលីយ៉ូសែលនៅក្នុងសាច់ក្រណាត់ ផ្តល់នូវអារម្មណ៍ទន់ដូចកប្បាស និងមានភាពទន់ល្មើយ

ងាយស្រួលថែទាំ

ទ្រនាប់ត្រូវបានដេរបញ្ចូលនៅកន្លែងមួយ ហើយមិនផ្លាស់ទីនៅពេលដែលបោកគក់ឡើយ

TECHNICAL INFORMATIONS

អាវកីឡា ដែលផ្តល់នូវការបិទបាំងចុងដោះ!

យើងសូមលើកទឹកចិត្តដល់ក្មេងស្រីគ្រប់រូបក្នុងការពាក់វានៅពេលហាត់ប្រាណ។
អាវទ្រនាប់កីឡាទាំងអស់ ស័ក្តិសមចំពោះជីម និងសកម្មភាពកីឡាផ្សេងទៀត ដោយសារតែវាបណ្តេញញើសចេញក្រៅ​ យឺត និងអាចឱ្យអ្នកធ្វើចលនាបានគ្រប់ទិសទី

សម្លៀកបំពាក់កីឡាដែលត្រូវបានឌីសាញឡើងសម្រាប់ក្មេងៗដែលមានអាយុចន្លោះពី 6ដល់ 14ឆ្នាំ កម្ពស់ 172 cm សម្រាប់ក្មេងប្រុស និង 166 cm សម្រាប់ក្មេងស្រី

ឈុតសម្លៀកបំពាក់យើងខ្ញុំ ត្រូវបានឌីសាញឡើងសម្រាប់សកម្មភាពកីឡាក្មេងៗ ឬសកម្មភាពកីឡាក្នុងម៉ោងកីឡានៅសាលារៀន។
ដោយយោងទៅតាមអង្គការសុខភាពពិភពលោកបានឱ្យដឹងថា ក្មេងៗត្រូវចំណាយពេល 60នាទី សម្រាប់ការធ្វើលំហាត់ប្រាណក្នុងមួយថ្ងៃ។
អត្ថប្រយោជន៍នៃកីឡាបានដើរតួនាទីយ៉ាងសំខាន់ក្នុងការពង្រឹងសុខភាពផ្លូវកាយនិងផ្លូវចិត្ត ព្រមទាំងសុខុមាលភាពរបស់ពួកគេ ហើយវាក៏ត្រូវបានរកឃើញ និងចងក្រងជាឯកសារផងដែរ៖ កីឡាចូលរួមអភិវឌ្ឍជំនាញក្នុងការធ្វើចលនា ការបង្កើតទំនុកចិត្ត និងកិច្ចការទំនាក់ទំនងក្នុងសង្គម។

ដំណើរការនៃការឌីសាញរបស់ផលិតផល DOMYOS

ក្រុមឌីសាញយើងខ្ញុំបានធ្វើការងារទាំងនេះ ក្រោមគោលដៅតែមួយ៖ ផ្តល់ជូននូវលំនឹងប្រកបដោយភាពឥតខ្ជោះ ភាពកក់ក្តៅ ភាពយឺត ដែលពឹងផ្អែកទៅលើតម្រូវការរបស់ក្មេងៗ។កូនៗរបស់អ្នក នឹងអាចជ្រើសរើសឈុតសម្លៀកបំពាក់ជីមដ៏ពេញលេញរបស់ពួកគេ៖ អាវយឺត អាវវាលក្លៀក ខោជើងវែង ខោហ្គែន អាវដៃវែង ឬអាវក្រៅ។

ស្វែងរកទំហំដ៏សមស្របនឹងក្មេងៗ ឬក្មេងវ័យជំទង់

ទំហំរបស់ក្មេងៗដែលមានអាយុចន្លោះពី 6 ដល់ 14ឆ្នាំត្រូវបានផ្លាស់ប្តូរ!
យើងខ្ញុំបានផ្តល់ជូនផលិតផលដោយបានបញ្ជាក់ពីគន្លាតអាយុ និងកម្ពស់របស់ក្មេងៗ។យើងបានដឹងយ៉ាងច្បាស់ថា ក្មេងដែលមានអាយុដូចគ្នាតែងមានកម្ពស់ខុសៗគ្នា។ សូមធ្វើការវាស់វែងទំហំកូនៗរបស់លោកអ្នកដោយសេរី ដើម្បីពិនិត្យមើលថាម៉ូដែលណាដែលស័ក្តិសមនឹងពួកគេ
យើងខ្ញុំក៏មានផ្តល់ជូននូវទំហំបន្ថែមសម្រាប់ក្មេងដែលមានអាយុចន្លោះពី 14 ដល់ 15ឆ្នាំ៖ ក្មេងប្រុសដែលមានកម្ពស់រហូតដល់ 172 cm និងក្មេងស្រីដែលមានកម្ពស់រហូតដល់ 166 cm

តើអ្នកដឹងទេ?

ផលិតផលរបស់យើងខ្ញុំទាំងអស់ ត្រូវបានឆ្លងកាត់ការធ្វើតេស្ត និងទទួលបានការផ្លាស់ប្តូរ ដោយយោងទៅតាមមតិត្រឡប់វិញរបស់អតិថិជន។