ការច្នៃម៉ូតទ្រនាប់ថ្មី
ក្រុមច្នៃម៉ូតរបស់យើងខ្ញុំបានបង្កើតនូវស្បែកជើងកីឡាវាយកូនហ្គោលថ្មីមួយ ដែលផ្សំពីជ័រស្តើងមាន ៣ ផ្នែក ផ្សេងគ្នា :
EVA ជម្រុញការច្របាច់បានល្អ ដែលផ្តល់អត្ថប្រយោជន៍នៅពេលអ្នកលេងក្នុងចម្ងាយ ៧ ទៅ ៨ នៅលើទីលាន។ បន្ទះជ័រស្វិតកាន់តែច្រើន ជួយលោកអ្នកក្នុងការធ្វើចលនាបានល្អនៅលើស្មៅ ហើយបន្ទះជ័រកាន់តែងាយបត់បែន ជួយឱ្យលោកអ្នកកាន់តែងាយសម្របទៅនឹងការដើរនៅលើទីលានវាលស្មៅ។
ដើម្បីយល់ដឹងកាន់តែច្បាស់អំពីការផលិតទ្រនាប់នេះ (ផ្នែកទី ១)
ផ្នែកទី ១: ទ្រនាប់ EVA
EVA ជម្រុញការច្របាច់បានល្អ ដែលផ្តល់អត្ថប្រយោជន៍នៅពេលអ្នកដើរក្នុងចម្ងាយ ៧ ទៅ ៨ នៅលើទីលាន។ ទ្រនាប់នេះទ្រាប់ពេញបាតជើងរបស់លោកអ្នក ជាពិសេសកែងជើង ដើម្បីទទួលបានផាសុកភាពល្អបំផុត។
ដើម្បីយល់ដឹងកាន់តែច្បាស់អំពីការផលិតទ្រនាប់នេះ (ផ្នែកទី ២)
ផ្នែកទី ២:
ទ្រនាប់ជ័រស្វិត ជ័រស្វិតរឹងពាក់កណ្តាលនេះ ធានានូវការក្តោបបានណែន នៅពេលបត់បែន។ជ័រស្វិតមួយចំណែកនេះ មាន ៦ បន្ទះស្តើង ហើយផ្នែកចំបងមានពណ៌។
ដើម្បីយល់ដឹងកាន់តែច្បាស់អំពីការផលិតទ្រនាប់នេះ (ផ្នែកទី ៣)
ផ្នែកទី ៣: ទ្រនាប់ជ័រកៅស៊ូ ជ័រទន់ ហើយធានានូវការក្តោបបានល្អនៅពេលដើរ។ ស្រទាប់រុំផ្តេក ២ ជាន់នៅពីក្រោមទ្រនាប់នេះ ធ្វើឱ្យស្បែកជើងកាន់បត់បែនបានល្អ។ផ្នែកខាងមុខនៃទ្រនាប់មិនស្មើគ្នា ហើយការរីកធំនៅផ្នែកខាងក្រៅរបស់វាធ្វើឱ្យមានលំនឹងកាន់តែល្អនៅពេលអ្នកបង្វិលខ្លួន។ ផ្នែកខាងមុខនៃទ្រនាប់នេះមានស្រោមរុំព័ទ្ធ ដែលធ្វើចលនាជាប់ជាមួយប្រអប់ជើង នៅពេលលោកអ្នកបង្វិលខ្លួន។
យោបល់របស់លោកអ្នករចនា
រាង Y ជាសញ្ញានៃម៉ូតស្បែកជើងរបស់ អ៊ីនណេស៊ីស ហើយជាការធានានូវផាសុកភាព និងជួយទ្រទ្រង់កជើងរបស់លោកអ្នកបានល្អ។វាបង្កើតឡើងដោយអេប៉ុងដែលមានដង់ស៊ីតេខ្ពស់ ដែលធ្វើឱ្យវាទម្ងន់ស្រាល។
នេះជាព័ត៌មានលម្អិតដែលបង្ហាញពីភាពខុសគ្នា
- មូលដ្ឋាននៃផ្នែកខាងលើក្នុងសំណាញ់ មានសសៃហ្វីលអ៊ុលត្រាស្តើងៗ ដែលជួយការពារម្រាមជើង ក៏ដូចជាស្បែកជើងទាំងមូល ជួយទប់ស្កាត់សំណើមដោយមិនបន្ថែមទម្ងន់ទៅលើស្បែកជើង ឬ ធ្វើឱ្យពិបាកក្នុងការបត់បែន។.
- សសៃហ្វីលរុំព័ទ្ធប្រហោងស្បៃ ធ្វើឱ្យស្បែកជើងប្រើបានយូរ និងមានទម្ងន់ស្រាល។
- រាងរបស់ជ័រស្វិត សមស្របនឹងលក្ខណៈជើងរបស់លោកអ្នក ដោយធានានូវលំនឹង និងការបត់បែនបានល្អ ជាមួយនឹងស្បែកជើងនេះ។