ការច្នៃម៉ូតទ្រនាប់ថ្មី
ក្រុមច្នៃម៉ូតរបស់យើងខ្ញុំបានបង្កើតនូវបាតស្បែកជើងកីឡាវាយកូនហ្គោលថ្មីមួយ ដែលមានធ្មេញក្រឡាបីខុសៗគ្នា :
EVA ធ្វើអោយការការពារកាន់តែប្រសើរ ដែលផ្តល់អត្ថប្រយោជន៍នៅពេលអ្នកលេងក្នុងចម្ងាយ 7 ទៅ 8គម នៅលើទីលាន។ ធ្មេញក្រឡា TPU រឹង ជួយស្បែកជើងស្អិតមិនរអិលលើស្មៅនៅពេលវាយបង្ហើរ ហើយធ្មេញក្រឡាកៅស៊ូទន់ជួយឱ្យលោកអ្នកកាន់តែងាយសម្របទៅនឹងការដើរនៅលើទីលានវាលស្មៅ។
ដើម្បីយល់ដឹងកាន់តែច្បាស់អំពីការផលិតទ្រនាប់នេះ (ផ្នែកទី ១)
ផ្នែកទី ១: ទ្រនាប់ EVA
EVA ជម្រុញការច្របាច់បានល្អ ដែលផ្តល់អត្ថប្រយោជន៍នៅពេលអ្នកដើរក្នុងចម្ងាយ ៧ ទៅ ៨ នៅលើទីលាន។ ទ្រនាប់នេះទ្រាប់ពេញបាតជើងរបស់លោកអ្នក ជាពិសេសកែងជើង ដើម្បីទទួលបានផាសុកភាពល្អបំផុត។
ដើម្បីយល់កាន់តែប្រសើរអំពីលក្ខណៈរបស់ទ្រនាប់ស្បែកជើង(សូមមើលផ្នែកទី២)
ផ្នែកទី ២:
ទ្រនាប់ជ័រស្វិត ជ័រស្វិតរឹងពាក់កណ្តាលនេះ ធានានូវការខាំជាប់បានល្អ នៅពេលបត់បែន។ជ័រស្វិត TPU មួយចំណែកនេះ មានធ្មេញក្រឡាចំនួនប្រាំមួយ ហើយផ្នែកដែលសំខាន់មានពណ៌។
ដើម្បីយល់កាន់តែប្រសើរអំពីលក្ខណៈរបស់ទ្រនាប់ស្បែកជើង(សូមមើលផ្នែកទី3)
ផ្នែកទី ៣: ទ្រនាប់ជ័រកៅស៊ូ ជ័រទន់ ហើយធានានូវការខាំជាប់បានល្អនៅពេលដើរ។ ស្រទាប់រុំផ្តេក ២ ជាន់នៅពីក្រោមទ្រនាប់នេះ ធ្វើឱ្យស្បែកជើងកាន់បត់បែនបានល្អ។ផ្នែកខាងមុខនៃទ្រនាប់មិនស្មើគ្នា ហើយការរីកធំនៅផ្នែកខាងក្រៅរបស់វាធ្វើឱ្យមានលំនឹងកាន់តែល្អនៅពេលអ្នកបង្វិលខ្លួន។ ផ្នែកខាងមុខនៃទ្រនាប់នេះមានស្រោមរុំព័ទ្ធ ដែលធ្វើចលនាជាប់ជាមួយប្រអប់ជើង នៅពេលលោកអ្នកបង្វិលខ្លួន។
ហេតុអ្វីបានជាស្បែកជើងយើងខ្ញុំមិនជ្រាបទឹក?
យើងខ្ញុំប្រើប្រាស់ភ្នាស់ការពារជម្រាបទឹកនៅផ្នែកខាងក្នុង ស្បែកជើង។ ភាពមិនជ្រាបចូលនៃទឹក ត្រូវបានទទួលស្គាល់ដោយមន្ទីរពិសោធន៍ ដោយបានសាកល្បងដើរនៅក្នុងអាងស្ទុកទឹក។ការត្រួតពិនិត្យលើសភាពជាក់ស្ដែង ត្រូវបានធ្វើឡើងដោយធ្វើការចាប់យកនូវការលេចចេញរបស់ទឹកពីក្នុងស្បែកជើង។ យើងខ្ញុំក៏បានត្រួតពិនិត្យអំពីទំនង់ស្បែកជើង ដើម្បីធ្វើឱ្យប្រាកដថា មិនមានការស្រូបយកជាតិទឹក។
យោបល់របស់អ្នករចនាម៉ូដ
ទម្រង់ Y គឺជាលក្ខណៈពិសេសនៃស្បែកជើង INESIS ហើយក៏ធានាផាសុខភាព និងគាំទ្រផ្នែកភ្នែកគោ នៃជើងរបស់លោកអ្នក ឱ្យកាន់តែប្រសើរ។ វាត្រូវបាន វាស់ជាមួយនឹងដង់ស៊ីតេហ្វូមខ្ពស់ ដែលរក្សាឱ្យវាមានសភាពស្រាល។
ភាពលំអិតរបស់វា បានបង្កើតនូវភាពខុសប្លែកពីគេ។
- ភ្នាស ត្រូវបានផលិតពីសមាសធាតុសំយោគ និងភ្នាស់មិនជ្រាបទឹក ហើយមានអំបោះតូចៗសម្រាប់ការពារទឹកចូលពីខាងក្រៅ។- សារធាតុ Microfibre ធានាភាពទន់- ទម្រង់ TPU ផ្ដល់ភាពសុខស្រួលដល់ការធ្វើចលនារបស់ប្រអប់ជើង ធានាដល់លំនឹង និងភាពបត់បែនរបស់ស្បែកជើង។