Hide Filters
Filters 0
Sort by :
Filters 0
  • ទ្រនាប់វាយបាល់ ប្លាស្ទីក ទំហំ 100 X10 12mm
  • ទ្រនាប់វាយបាល់ ប្លាស្ទីក ទំហំ 100 X10 12mm
ទ្រនាប់វាយបាល់ ប្លាស្ទីក ទំហំ 100 X10 12mm
INESIS

ទ្រនាប់វាយបាល់ ប្លាស្ទីក ទំហំ 100 X10 12mm

8520293
$1,50
$1,00
-33%
ពន្ធត្រូវបានបូកបញ្ចូល
  • ទ្រនាប់វាយបាល់ ប្លាស្ទីក ទំហំ 100 X10 12mm
  • ទ្រនាប់វាយបាល់ ប្លាស្ទីក ទំហំ 100 X10 12mm
ទ្រនាប់វាយបាល់ ប្លាស្ទីក ទំហំ 100 X10 12mm
ពណ៌:
ទំហំ:
ចំនួន

Home Delivery
Within 48 Hours
Available
Click & Collect
Pickup in store within 4 Hours
យើងបានរចនាវាឡើងសម្រាប់លោកអ្នកលេងហ្គោលដែលចង់ទ្រលើកគ្រាប់កូនហ្គោលត្រឹមកម្ពស់ថេរណាមួយ។

ទ្រនាប់ផ្លាស្ទិច ប្រវែង១២មីលីម៉ែត្រនេះ ត្រូវបានផ្ដល់យោបល់​សម្រាប់ដាក់វាយចេញជាមួយ​ឈើ។វាក៏អាចប្រើជាមួយដងប្រភេទ Hybrid និង​ដង​ប្រភេទ Iron ផងដែរ។

រចនាសម្ព័ន្ធ: 100.0% Polypropylene

BENEFITS

អាចកែតំរូវបាន

ដោយសារតែការរចនាជាកាំ គ្រាប់កូនហ្គោលរបស់លោកអ្នកនឹងនៅត្រង់កំពស់ដដែលជានិច្ច។

ធន់បានយូរ

រូបរាងនៃក្បាលនេះផ្តល់ឲ្យលោកអ្នកនូវការក្តោបគ្រាប់កូនហ្គោលទៅនឹងជើងទម្របានល្អដោយប្រើដៃមួយ។

សម្រួលការប្រើប្រាស់ឧបករណ៏

ទ្រង់ទ្រាយក្បាលអាចអោយលោកអ្នកកាន់បាល់ និងជើងទ្រកូនហ្គោលជាប់ល្អនៅពេលវាស្ថិតនៅក្នុងដៃ

ការរក្សាលំនឹង

ទ្រង់ទ្រាយក្បាលធ្វើអោយគ្រាប់កូនហ្គោលមានលំនឹងល្អ។

ងាយស្រួលប្រើ

កំប៉ោយខាងលើការពារមិនអោយជើងទ្រកូនហ្គោលលិចចូលក្នុងដីរឹងបាន។

មើលឃើញច្បាស់

យើងបានជ្រើសរើសពណ៌ភ្លឺដើម្បីអោយជើងទ្រកូនហ្គោលស្រួលសម្គាល់។

TECHNICAL INFORMATIONS

ហេតុអ្វីប្រើទ្រនាប់បាល់ លេខ ១០០?

ផ្នែកខាងក្រោមនៃទម្ររាងកាំជណ្តើរនេះមានផ្នែក "រាងដូចសំពត់" សម្រាប់ទប់វានៅកម្ពស់ដែលបង្ហាញប្រាប់នៅពេលលោកអ្នករុញទម្រនោះចូលទៅក្នុងវាលស្មៅ ដូច្នេះលោកអ្នកអា​ចលើគ្រាប់កូនហ្គោលរបស់លោកអ្នកនៅត្រង់កម្ពស់ដូចដើមគ្រប់ពេលដែលលោកអ្នកវាយចេញពីទម្រនោះ។
យើងផ្តល់ជូននូវជំរើសមួយដែលមាន កម្ពស់ ៥ ប្រភេទ នៅពេលដែលលោកអ្នករុញទម្រនោះចូលទៅក្នុងដី (៦ មីលីម៉ែត្រ ១២ មីលីម៉ែត្រ ២៤ មីលីម៉ែត្រ​ ៣៧ មីលីម៉ែត្រ ៤៦ មីលីម៉ែត្រ) ដើម្បីឆ្លើយតបតាមតំរូវការរបស់លោកអ្នកលេងហ្គោលគ្រប់ៗគ្នា។ទ្រនាប់ផ្លាស្ទិច ប្រវែង១២មីលីម៉ែត្រនេះ ត្រូវបានផ្ដល់យោបល់​សម្រាប់ដាក់វាយចេញជាមួយ​ឈើ។វាក៏អាចប្រើជាមួយដងប្រភេទ Hybrid និង​ដង​ប្រភេទ Iron ផងដែរ។

គោលគំនិតត្រូវបានរចនាម៉ូតថ្មីតាំងពីក្បាលដល់ចុងជើង។

យើងបានធ្វើការផ្លាស់ប្តររូបរាងនៃជើងទម្រដើម្បីធ្វើឲ្យវាមានប្រសិទ្ធិភាពល្អជាងមុន។
ក្បាលរបស់វាត្រូវបានរចនាឡើងដើម្បីផ្តល់នូវលំនឹងជាអតិបរមាទៅដល់បាល់កូនហ្គោល ក៏ដូចជាការកាន់ជាប់ល្អនៅពេលលោកអ្នកកាន់ជើងទម្រ និងបាល់កូនហ្គោលនៅក្នុងដៃដើម្បីដាំវាទៅក្នុងដី។

តួខ្លួនត្រូវបានសម្រឹតសម្រាំងដើម្បីផ្តល់នូវភាពភ្លឺ និងកាត់បន្ថយការប៉ះទង្គិចជាមួយនឹងក្បាលដងវាយនៅពេលកំពុងវាយ។
កំប៉ោយខាងលើការពារមិនអោយជើងទ្រកូនហ្គោលលិចចូលក្នុងដីរឹងបាន។

ធន់និងស្រួលមើល

ជើងទម្រជ័រនេះត្រូវបានរចនាឡើងដើម្បីធន់នឹងការវាយពីសំណាក់ដងវាយកូនហ្គោលរបស់លោកអ្នក។​មានន័យថាលោកអ្នកអាចប្រើប្រាស់វាឡើងវិញនៅចំនុចដើមទីនៃរន្ធនីមួយៗ។

ដូច្នេះយើងអាចកត់សម្គាល់វាបានយ៉ាងងាយស្រួលបន្ទាប់ពីវាយលើកដំបូង យើងបានជ្រើសរើសពណ៌ភ្លឺដែលធ្វើអោយជើងទម្រស្រួលសម្គាល់។​

ដំណើររចនាម៉ូដ អ៊ីនណេស៊ីស

យើងរចនាម៉ូតផលិតផលរបស់យើងដើម្បីផ្ដល់ឲ្យលោកអ្នកនូវអ្វីដែលលោកអ្នកកំពុងតែស្វែងរកដើម្បីលេងកីឡា។INESIS គឺជាក្រុមស្នេហាកីឡាវាយកូនហ្គោលមួយ ដែលបន្តបង្កើត​ផលិត​ផល​នីមួយៗ​របស់ខ្លួន ដោយសារតែមានការឆ្លើយតប​របស់​លោក​លោកអ្នក​មក​កាន់យើងខ្ញុំ ដូច្នេះហើយការលេងវាយកូនហ្គោលជាប្រភពនៃភាពរីករាយជានិច្ច។