Hide Filters
Filters 0
Sort by :
Filters 0
  • កញ្ចក់វ៉ែនតាហែលទឹក កញ្ចក់ខ្មៅ BFIT
  • កញ្ចក់វ៉ែនតាហែលទឹក កញ្ចក់ខ្មៅ BFIT
  • កញ្ចក់វ៉ែនតាហែលទឹក កញ្ចក់ខ្មៅ BFIT
  • កញ្ចក់វ៉ែនតាហែលទឹក កញ្ចក់ខ្មៅ BFIT
  • កញ្ចក់វ៉ែនតាហែលទឹក កញ្ចក់ខ្មៅ BFIT
កញ្ចក់វ៉ែនតាហែលទឹក កញ្ចក់ខ្មៅ BFIT
NABAIJI

វ៉ែនតាហែលទឹក BFIT ពណ៌ខ្មៅ ស

8733984
$19,00
ពន្ធត្រូវបានបូកបញ្ចូល
  • កញ្ចក់វ៉ែនតាហែលទឹក កញ្ចក់ខ្មៅ BFIT
  • កញ្ចក់វ៉ែនតាហែលទឹក កញ្ចក់ខ្មៅ BFIT
  • កញ្ចក់វ៉ែនតាហែលទឹក កញ្ចក់ខ្មៅ BFIT
  • កញ្ចក់វ៉ែនតាហែលទឹក កញ្ចក់ខ្មៅ BFIT
  • កញ្ចក់វ៉ែនតាហែលទឹក កញ្ចក់ខ្មៅ BFIT
កញ្ចក់វ៉ែនតាហែលទឹក កញ្ចក់ខ្មៅ BFIT
ទំហំ:
ចំនួន

Home Delivery
Within 48 Hours
Available
Click & Collect
Pickup in store within 4 Hours
ក្រុមឌីសាញយើងខ្ញុំ បានបង្កើតវ៉ែនតាហែលទឹកប្រភេទនេះឡើង សម្រាប់អ្នកហែលទឹកកម្រិតមធ្យមដែលចង់ទទួលបានការរីកចម្រើនផ្នែកតិចនិច និងដងខ្លួនដោយអស់ក្តីកង្វល់។

តើអ្នកធុញទ្រាន់នឹងវ៉ែនតាហែលទឹកដែលមានទឹកជ្រាបចូលមែនទេ?វ៉ែនតាហែលទឹកប្រភេទម្ញ៉ុបនេះ រាងតូចច្រឡឹង មានខ្សែចងពីរជាន់ ព្រមទាំងទង់ច្រមុះបី ហើយផ្តល់ជូននូវជម្រើសក្នុងការសារេទំហំបានច្រើនយ៉ាង។

Lens: 100.0% Polycarbonate; Joint/Gasket: 100.0% Thermoplastic Polyurethane; Strap: 100.0% Silicone; Buckles: 100.0% Polycarbonate; Packaging: 100.0% Cellulose

BENEFITS

កាត់បន្ថយអ័ភ្រ

ហែលទឹកដោយលែងមានភាពស្រអាប់ ដោយសារតែមុខងារការពារភាពស្រអាប់របស់វ៉ែនតាហែលទឹកប្រភេទនេះ។

ប្រសិទ្ធភាពរូបភាព

ស្វែងរកកញ្ចក់វ៉ែនតាដែលសមនឹងអ្នកបំផុត៖កម្រិតម្ញ៉ូបចាប់ពី -2.00 ដល់-6.00។

ការរក្សាលំនឹង

អត្ថប្រយោជន៍នៃភាពជាប់ណែនរបស់វ៉ែនតាហែលទឹក​ BFIT។

អាចកែតំរូវបាន

សារេវ៉ែនតាហែលទឹកជាមួយនឹងភ្នែកខាងក្រោយ និងខ្សែចងរបស់វា។

ដែនគំហើញ

អត្ថប្រយោជន៍ពីភាពគំហើញដែលទាបជាង 100° នៅក្នុងកន្លែងដែលមានពន្លឺគ្រប់គ្រាន់

មិនជ្រាបទឹក

កាត់បន្ថយជម្រាបទឹកចូលក្នុងកញ្ចក់វ៉ែនតាជាមួយនឹងជក់បឺតតាមកញ្ចក់។

TECHNICAL INFORMATIONS

ការកែតម្រូវការមើលឃើញបានជិត

កញ្ចក់វ៉ែនតាម្ញូបអាចជាវបានក្នុងកម្រិតចន្លោះពី -2.00 ទៅ -6.00។
កម្រិតនៃការប្រើប្រាស់ដែលត្រូវបានណែនាំដោយពេទ្យភ្នែក៖

ការប្រើប្រាស់កញ្ចក់វ៉ែនតាប្រភេទនេះ វានឹងផ្តល់ជូនលោកអ្នកនូវភាពគំហើញកាន់តែប្រសើរប្រកបដោយផាសុកភាព ជាពិសេសសម្រាប់អ្នកម្ញ្ញ៉ូបជិត។ ជ្រើសរើសកម្រិតនៃភាពម្ញ៉ុបទាបជាង ឬស្មើនឹងកម្រិតម្ញ៉ូបរបស់អ្នក។
ការប្រើប្រាស់កញ្ចក់វ៉ែនតាម្ញ៉ូប គឺមិនផ្តល់ហានិភ័យឱ្យមានការធ្លាក់ចុះនៃភាពមើលឃើញ សម្រាប់ក្មេងដែលមានអាយុចាប់ពី 8ឆ្នាំឡើងទៅ យ៉ាងណាក៏ដោយ វាក៏មិនត្រូវបានណែនាំឱ្យក្មេងដែលមានអាយុទាបជាង 8ឆ្នាំប្រើប្រាស់ឡើយ។

ជម្រើសនៃទំហំ

ការការពារជម្រាបទឹករបស់វ៉ែនតាហែលទឹកគឺអាស្រ័យលើភាពស័ក្តិសមទៅនឹងសន្ទះជប់ស៊ីលីសន ជាមួយនឹងទម្រង់មុខ។
មុនពេលជាវ សូមធ្វើការសាកល្បងភាពបឺតជាប់របស់វ៉ែនតាដោយមិនប្រើខ្សែ។ ប្រសិនបើវ៉ែនតាបឺតជាប់នឹងមុខរបស់អ្នក ផលិតផលនោះនឹងមានការការពារជម្រាបទឹកកំឡុងពេលហែលទឹក។ វាក៏អាចឱ្យលោកអ្នករកឃើញតំបន់ដែលបង្ករការរំខាននៅពេលដែលពាក់ម៉ូដែលណាមួយលើមុខ។

ម៉ូដែលមួយទំហំដែលមានខ្ទង់ច្រមុះចំនួន៣អាចផ្លាស់ប្តូរបាន

របៀបសារ៉េតម្រូវវែនតារបស់អ្នក

វែនតាហែលទឹកនេះបត់បែនទៅតាមទម្រង់មុខរបស់លោកអ្នកដោយមិនចាំបាច់ពាក់វាតឹងពេកឡើយ។

វែនតាហែលទឹកដែលតឹងពេកអាចបង្ករភាពរំខាន បង្ករស្លាកស្នាម និងពេលខ្លះបង្ករអោយទឹកចូលបាន។

មិនចាំបាច់ចុចកញ្ចក់វែនតានឹងដៃរបស់អ្នកឡើយ ឥទ្ធិពលជក់តិចៗគឺគ្រប់គ្រាន់សម្រាប់ហែលទឹកដោយមិនបង្កើតជាប្រហោងទឹកហូរចូលបានឡើយ។

ខ្សែគួរតែស្ថិតនៅលើត្រជៀកពី 2 ដល់ -3 សម។


ទីតាំងនេះអាចអោយលោកអ្នកប្រើប្រាស់វែនតាជាប់មិនរបូត និងទទួលបានផាសុកភាព។

ការថែរក្សា-បម្រាម

យើងសូមណែនាំ៖
- លាងសម្អាតវែនតា (តែពេលចាំបាច់ប៉ុណ្ណោះ) ដោយគ្រាន់តែជ្រលក់វាទៅក្នុងទឹក
- ហាមបាញ់ទឹកដែលមានកំលាំងខ្លាំងទៅលើផ្ទៃខាងក្នុងនៃកញ្ចក់វែនតាអោយសោះ។
- រក្សាវែនតារបស់លោកអ្នកទៅក្នុងប្រអប់ក្រោយពេលហាត់ម្តងៗដើម្បីការពារកុំអោយខូច (លើផ្ទៃខាងក្នុងដោយសារតែមានទ្រនាប់ការពារអាប់ និងផ្ទៃខាងក្រៅកុំអោយឆ្កូត)
- កុំដាក់វាអោយត្រូវសីតុណ្ហភាពលើសពី 60°C

ហាមប៉ះ/ត្រដុសលើកញ្ចក់វែនតារបស់លោកអ្នក

ភាពស្រអាប់

ការលេចចេញរបស់ភាពស្រអាប់អាស្រ័យលើកត្តានានា រួមមាន ភាពខុសគ្នារវាងសីតុណ្ហភាពរវាងដងខ្លួន និងទឹក កម្រិតសំណើម ជាដើម។ ការពាក់ដោយការកកិត ជាមូលហេតុចម្បង។
ប្រសិនបើឃើញមានភាពស្រអាប់ សូមជ្រលក់វ៉ែនតាចូលទឹក ស្រទាប់ការពារនឹងប្រែប្រួលទ្រង់ទ្រាយ។
ក្រោយពេលការប្រើប្រាស់អស់ជាច្រើនម៉ោង វាជារឿងធម្មតាដែលមុខងារការពារភាពស្រអាប់មានការថយចុះ។
យើងផ្តល់ជូនស្រទាប់ការពារភាពស្រអាប់ ដែលអាចស្តារមុខងារការពារភាពស្រអាប់បាន និងធ្វើឱ្យអាយុកាលនៃការប្រើប្រាស់វ៉ែនតាហែលទឹកបានកាន់តែយូរ។

ការការពារកាំរស្មី UV

អនុលោមតាមស្តង់ដារ៖ Q/BT 4734 - 2014 រាល់វែនតាហែលទឹក Nabaiji ទាំងអស់ការពារប្រឆាំងនឹងកាំរស្មីគ្រោះថ្នាក់ UVA និង UVB នៅពេលធម្មតា ដោយមិនគិតថាវាមានកញ្ចាក់ស្រអាប់ឡើយ។

ការមើលចំពន្លឺព្រះអាទិត្យពិតជាគ្រោះថ្នាក់ ហើយអាចឈានដល់ការខូចភ្នែកដែលមិនអាចត្រលប់ដូចដើមវិញបាន។