ភាពស្រអាប់
ការលេចចេញរបស់ភាពស្រអាប់អាស្រ័យលើកត្តានានា រួមមាន ភាពខុសគ្នារវាងសីតុណ្ហភាពរវាងដងខ្លួន និងទឹក កម្រិតសំណើម ជាដើម។ ការពាក់ដោយការកកិត ជាមូលហេតុចម្បង។
ប្រសិនបើឃើញមានភាពស្រអាប់ សូមជ្រលក់វ៉ែនតាចូលទឹក ស្រទាប់ការពារនឹងប្រែប្រួលទ្រង់ទ្រាយ។
ក្រោយពេលការប្រើប្រាស់អស់ជាច្រើនម៉ោង វាជារឿងធម្មតាដែលមុខងារការពារភាពស្រអាប់មានការថយចុះ។
យើងផ្តល់ជូនស្រទាប់ការពារភាពស្រអាប់ ដែលអាចស្តារមុខងារការពារភាពស្រអាប់បាន និងធ្វើឱ្យអាយុកាលនៃការប្រើប្រាស់វ៉ែនតាហែលទឹកបានកាន់តែយូរ។
ជម្រើសនៃទំហំ
ភាពការពារជម្រាបទឹករបស់វ៉ែនតា អាស្រ័យទៅលើទំហំស៊ុមស៊ីលីខនដែលបំពាក់ទៅតាមទម្រង់មុខ។
មុនពេលជាវ សូមធ្វើការសាកល្បងភាពបឺតជាប់របស់វ៉ែនតាដោយមិនប្រើខ្សែ។ ប្រសិនបើវ៉ែនតាបឺតជាប់នឹងមុខរបស់អ្នក ផលិតផលនោះនឹងមានការការពារជម្រាបទឹកកំឡុងពេលហែលទឹក។ វាក៏អាចឱ្យលោកអ្នករកឃើញតំបន់ដែលបង្ករការរំខាននៅពេលដែលពាក់ម៉ូដែលណាមួយលើមុខ។
ម៉ូដែលនេះមានទំហំ S (មុខតូច) និងទំហំ L
របៀបសារ៉េតម្រូវវែនតារបស់អ្នក
វែនតាហែលទឹកនេះបត់បែនទៅតាមទម្រង់មុខរបស់លោកអ្នកដោយមិនចាំបាច់ពាក់វាតឹងពេកឡើយ។
វែនតាហែលទឹកដែលតឹងពេកអាចបង្ករភាពរំខាន បង្ករស្លាកស្នាម និងពេលខ្លះបង្ករអោយទឹកចូលបាន។
មិនចាំបាច់ចុចកញ្ចក់វែនតានឹងដៃរបស់អ្នកឡើយ ឥទ្ធិពលជក់តិចៗគឺគ្រប់គ្រាន់សម្រាប់ហែលទឹកដោយមិនបង្កើតជាប្រហោងទឹកហូរចូលបានឡើយ។
ខ្សែគួរតែស្ថិតនៅលើត្រជៀកពី 2 ដល់ -3 សម។
ទីតាំងនេះអាចអោយលោកអ្នកប្រើប្រាស់វែនតាជាប់មិនរបូត និងទទួលបានផាសុកភាព។
ការថែរក្សា-បម្រាម
យើងសូមណែនាំ៖
- លាងសម្អាតវែនតា (តែពេលចាំបាច់ប៉ុណ្ណោះ) ដោយគ្រាន់តែជ្រលក់វាទៅក្នុងទឹក
- ហាមបាញ់ទឹកដែលមានកំលាំងខ្លាំងទៅលើផ្ទៃខាងក្នុងនៃកញ្ចក់វែនតាអោយសោះ។
- រក្សាវែនតារបស់លោកអ្នកទៅក្នុងប្រអប់ក្រោយពេលហាត់ម្តងៗដើម្បីការពារកុំអោយខូច (លើផ្ទៃខាងក្នុងដោយសារតែមានទ្រនាប់ការពារអាប់ និងផ្ទៃខាងក្រៅកុំអោយឆ្កូត)
- កុំដាក់វាអោយត្រូវសីតុណ្ហភាពលើសពី 60°C
ហាមប៉ះ/ត្រដុសលើកញ្ចក់វែនតារបស់លោកអ្នក
ការការពារកាំរស្មី UV
អនុលោមតាមស្តង់ដារ៖ Q/BT 4734 - 2014 រាល់វែនតាហែលទឹក Nabaiji ទាំងអស់ការពារប្រឆាំងនឹងកាំរស្មីគ្រោះថ្នាក់ UVA និង UVB នៅពេលធម្មតា ដោយមិនគិតថាវាមានកញ្ចាក់ស្រអាប់ឡើយ។
ការមើលចំពន្លឺព្រះអាទិត្យពិតជាគ្រោះថ្នាក់ ហើយអាចឈានដល់ការខូចភ្នែកដែលមិនអាចត្រលប់ដូចដើមវិញបាន។