Hide Filters
Filters 0
Sort by :
Filters 0
product-sticker-Permanent price drop
  • វ៉ែនតាហែលទឹកកូនក្មេង ពណ៌ផ្កាឈូក
  • វ៉ែនតាហែលទឹកកូនក្មេង ពណ៌ផ្កាឈូក
  • វ៉ែនតាហែលទឹកកូនក្មេង ពណ៌ផ្កាឈូក
  • វ៉ែនតាហែលទឹកកូនក្មេង ពណ៌ផ្កាឈូក
  • វ៉ែនតាហែលទឹកកូនក្មេង ពណ៌ផ្កាឈូក
វ៉ែនតាហែលទឹកកូនក្មេង ពណ៌ផ្កាឈូក
NABAIJI

វ៉ែនតាហែលទឹកកូនក្មេង ពណ៌ផ្កាឈូក

8617183
$17,00
$14,00
-17%
ពន្ធត្រូវបានបូកបញ្ចូល
product-sticker-Permanent price drop
  • វ៉ែនតាហែលទឹកកូនក្មេង ពណ៌ផ្កាឈូក
  • វ៉ែនតាហែលទឹកកូនក្មេង ពណ៌ផ្កាឈូក
  • វ៉ែនតាហែលទឹកកូនក្មេង ពណ៌ផ្កាឈូក
  • វ៉ែនតាហែលទឹកកូនក្មេង ពណ៌ផ្កាឈូក
  • វ៉ែនតាហែលទឹកកូនក្មេង ពណ៌ផ្កាឈូក
វ៉ែនតាហែលទឹកកូនក្មេង ពណ៌ផ្កាឈូក
ពណ៌:
ទំហំ:
ចំនួន

Home Delivery
Within 48 Hours
Available
Click & Collect
Pickup in store within 4 Hours
ក្រុមការងារយើងខ្ញុំបានបង្កើតវ៉ែនតាហែលទឹកនេះឡើងសម្រាប់អ្នកហែលទឹកកម្រិតមធ្យមដើម្បីបង្កើនតិចនិច និងទំនុកចិត្តក្នុងការហែលទឹករបស់ពួកគេ។

តើអ្នកធុញទ្រាន់នឹងជាប់ស្នាមរង្វង់ជុំវិញភ្នែកក្រោយពេលហែលទឹកមែនទេ? សមាសធាតុដ៏ទន់ ភាពគំហើញខ្ពស់ និងការទ្រទ្រង់ដ៏ប្រសើររបស់វ៉ែនតាប្រភេទនេះ គឺមានន័យថា លោកអ្នកអាចហែលទឹកបានប្រកបដោយផាសុកភាពដោយមិនមានការរំខាន ឬផលប៉ះពាល់ដល់ភាពគំហើញរបស់អ្នកឡើយ។

កញ្ចក់: 100.0% Polycarbonate

; គ្រោង: 50.0% Polycarbonate

, 50.0% Thermoplastic Polyethylene

; តំណ/ទ្រនាប់: 100.0% Thermoplastic Polyethylene

; ខ្សែ: 100.0% ស៊ីលីខូន

BENEFITS

កាត់បន្ថយអ័ភ្រ

រីករាយជាមួយនឹងការហែលទឹកជាមួយនឹងភាពគំហើញខ្ពស់ និងមុខងារការពារភាពស្រអាប់នៃកញ្ចក់វ៉ែនតា។

ដែនគំហើញ

រីករាយជាមួយភាពគំហើញក្នុងទឹកបានរហូតដល់ 140 ដល់ 160ដឺក្រេ។

ការរក្សាលំនឹង

ទទួលបានការទ្រទ្រង់យ៉ាងល្អ ជាមួយនឹងជ័រដ៏ទន់របស់ផលិតផលវ៉ែនតាហែលទឹកប្រភេទនេះ។

អាចកែតំរូវបាន

សារេវ៉ែនតាហែលទឹកប្រភេទនេះឡើង ដោយការសារេផ្នែកសងខាង និងខ្សែចងពីរជាន់របស់វា។

មិនជ្រាបទឹក

ទឹកមិនអាចជ្រៀតចូលកញ្ចក់វ៉ែនតា ដោយសារតែសមាសភាពទន់ជុំវិញស៊ុម រឹតតឹងណែន។

Instructions


TECHNICAL INFORMATIONS

កាត់បន្ថយភាពស្រអាប់កំឡុងពេលនៃការហែលទឹករបស់អ្នក

ការវិវឌ្ឍន៍នៃអាប់ ដោយសារកត្តាជាច្រើនដូចជា៖ភាពខុសគ្នានៃសីតុណ្ហភាពរវាងរាងកាយ និងទឹក កម្រិតសំណើម។ល។ការកកិតគឺជាមូលហេតុចម្បងមួយ។ប្រសិនបើឃើញមានភាពស្រអាប់ សូមជ្រលក់វ៉ែនតាចូលទឹក ស្រទាប់ការពារនឹងប្រែប្រួលទ្រង់ទ្រាយ។
ក្រោយពេលការប្រើប្រាស់អស់ជាច្រើនម៉ោង វាជារឿងធម្មតាដែលមុខងារការពារភាពស្រអាប់មានការថយចុះ។
យើងផ្តល់ជូនស្រទាប់ការពារភាពស្រអាប់ ដែលអាចស្តារមុខងារការពារភាពស្រអាប់បាន និងធ្វើឱ្យអាយុកាលនៃការប្រើប្រាស់វ៉ែនតាហែលទឹកបានកាន់តែយូរ។

ការជ្រើសរើសទំហំដ៏ត្រឹមត្រូវសម្រាប់វ៉ែនតាហែលទឹក

ការការពារជម្រាបទឹករបស់វ៉ែនតាហែលទឹកគឺអាស្រ័យលើភាពស័ក្តិសមទៅនឹងសន្ទះជប់ស៊ីលីសន ជាមួយនឹងទម្រង់មុខ។ មុនពេលជាវ សូមធ្វើការសាកល្បងភាពបឺតជាប់របស់វ៉ែនតាដោយមិនប្រើខ្សែ។
ប្រសិនបើវ៉ែនតាបឺតជាប់នឹងមុខរបស់អ្នក ផលិតផលនោះនឹងមានការការពារជម្រាបទឹកកំឡុងពេលហែលទឹក។ វាក៏អាចឱ្យលោកអ្នករកឃើញតំបន់ដែលបង្ករការរំខាននៅពេលដែលពាក់ម៉ូដែលណាមួយលើមុខ។

ម៉ូដែលប្រភេទនេះ មានទំហំ S និង L (សម្រាប់ទម្រង់មុខវែង និងមូល)។

ការសារេទំហំវែនតាហែលទឹក

វែនតាហែលទឹកនេះបត់បែនទៅតាមទម្រង់មុខរបស់លោកអ្នកដោយមិនចាំបាច់ពាក់វាតឹងពេកឡើយ។

វែនតាហែលទឹកដែលតឹងពេកអាចបង្ករភាពរំខាន បង្ករស្លាកស្នាម និងពេលខ្លះបង្ករអោយទឹកចូលបាន។

មិនចាំបាច់ចុចកញ្ចក់វែនតានឹងដៃរបស់អ្នកឡើយ ឥទ្ធិពលជក់តិចៗគឺគ្រប់គ្រាន់សម្រាប់ហែលទឹកដោយមិនបង្កើតជាប្រហោងទឹកហូរចូលបានឡើយ។

ខ្សែគួរនៅពី 2 ទៅ 3 សង់ទីម៉ែត្រពីលើត្រចៀករបស់អ្នក ទីតាំងនេះនឹងបង្កើនប្រសិទ្ធភាពហាប់ និងផាសុកភាពរបស់វ៉ែនតា

ការថែទាំវ៉ែនតាហែលទឹក

យើងខ្ញុំសូមណែនាំឱ្យអ្នក៖
- លាងវ៉ែនតាហែលទឹកឱ្យបានស្អាត (ប្រសិនបើចាំបាច់) ដោយជ្រមុជវាចូលទឹក
- ចៀសវាង ការធ្វើឱ្យទឹកជ្រៀតចូលកញ្ជក់ផ្នែកខាងក្នុង
- ទុកដាក់វ៉ែនតានៅក្នុងប្រអប់ ក្រោយពេលប្រើរួច ដើម្បីចៀសវាងការបង្កការខូចខាតដល់កញ្ចក់វ៉ែនតា (ផ្នែកខាងក្នុងមានមុខងារការពារភាពស្រអាប់ ហើយនៅផ្នែកខាងក្រៅចៀសវាងកំណូត
- មិនត្រូវប៉ះ ឬជូតកញ្ចក់ផ្នែកខាងក្នុង

ពណ៌កញ្ចក់

ពណ៌នៃកញ្ចក់វ៉ែនតា គួរតែស័ក្តសមនឹងទីតាំង និងពន្លឺនៃកន្លែងហែលទឹក។
ប្រសិនបើលោកអ្នកហ្វឹកហាត់ខាងក្រៅ ឬខាងក្នុងអាងទឹកដែលមានពន្លឺភ្លឺខ្លាំង ត្រូវពាក់វែនតាហែលទឹកដែលមានកញ្ចក់ស្រអាប់ផ្សែងជាអាទិភាពដើម្បីកាត់បន្ថយចំណាំងពន្លឺ។
ប៉ុន្តែប្រសិនបើអាវទឹកពណ៌ងងឹតជាមួយនឹងពន្លឺភ្លើបតិច ឧទាហរណ៍ដូចនៅថ្ងៃល្ងាចរដូវត្រជាក់ ត្រូវប្រើប្រាស់កញ្ចាក់វែនតាដែលថ្លា។
វ៉ែនតាហែលទឹកម៉ាក SPIRIT មានប្រភេទពណ៌កញ្ចក់ខុសៗគ្នាសម្រាប់ការជ្រើសរើស។

ការការពារកាំរស្មី UV

អនុលោមតាមស្តង់ដារ៖ Q/BT 4734 -2023 វ៉ែនតាហែលទឹក Nabaiji ទាំងអស់ការពារពីកាំរស្មី UVA និង UVB ដែលបង្កគ្រោះថ្នាក់នៅពេលប្រើជាធម្មតា ដោយមិនគិតពីពណ៌កញ្ចក់
ការមើលចំពន្លឺព្រះអាទិត្យពិតជាគ្រោះថ្នាក់ ហើយអាចឈានដល់ការខូចភ្នែកដែលមិនអាចត្រលប់ដូចដើមវិញបាន។