OLAIAN ផលិតផល DECATHLONប្រភេទកីឡាជិះស្គីលើសមុទ្រ
OLAIAN ជាស្លាកសញ្ញាផលិតផលកីឡាជិះក្តារបន្ទះថ្មីរបស់ Decathlon ដែលមានទីតាំងនៅទីក្រុង Hendaye ប៉ែកនិរតីប្រទេសបារាំង។ នៅក្នុងការិយាល័យផ្នែកកីឡាទឹករបស់យើងខ្ញុំ យើងអាចឌីសាញខោហែលទឹក ហើយនៅថ្ងៃដដែលយើងអាចធ្វើតេស្តដើម្បីត្រួតពិនិត្យ និងលេងកីឡាជិះក្តារបន្ទះ ដើម្បីពិនិត្យថាតើវាមានភាពឋិតថេរនៅលើទឹករលក ផាសុកភាព និងប្រើប្រាស់បានយូរឬក៏យ៉ាងណា។
មានការប្រឆាំងនឹងកាំរស្មីយូវីបើទោះបីជាសើមក៏ដោយ។
ក្រណាត់ដែប្រើលើផលិតផលធន់នឹងកាំរស្មីយូវីម៉ាក OLAIAN នេះជួយទប់ស្កាត់យ៉ាងហោចណាស់ 95% នៃកាំរស្មី UVB និង 95% នៃ UVA (UPF 50+)។ វាធានាអោយបាននូវការការពារពីកាំរស្មីពន្លឺព្រះអាទិត្យ។ វាអាចត្រូវបានប្រើទាំងក្នុងនិងក្រៅទឹក សម្រាប់កីឡាក្នុងទឹកឬកីឡាជិះទូក។ កាំរស្មីយូវីត្រូវបានទប់ស្កាត់ដោយភាពក្រាស់របស់សាច់ក្រណាត់ សម្រាប់ការការពាររយៈពេលយូរ បើទោះបីជាបោកគក់រួចក៏ដោយ។
តើ UPF 50+ មានន័យដូចម្ដេច?
UPF គឺជាកត្តាការពារកាំរស្មីព្រះអាទិត្យ (កត្តាការពារកាំរស្មីអ៊ុលត្រាវីយូឡេ) និងត្រូវបានប្រើជាស្តង់ដារទូទាំងពិភពលោក។
វាកំណត់កម្រិតការពារនៃក្រណាត់ ហើយបើនិយាយឱ្យច្បាស់លាស់ជាងនេះគឺកំណត់សមាមាត្រនៃកាំរស្មី UV ដែលវាអនុញ្ញាតឱ្យឆ្លងកាត់។ ដើម្បីបំពេញតាមស្ដង់ដារ វាត្រូវតែរារាំងបានយ៉ាងហោច 95% នៃកាំរស្មីយូវី។ UPF 50+ មានន័យថា ក្រណាត់នេះជួយរារាំងបានយ៉ាងហោចណាស់ 95% នៃកាំរស្មី UVB និង 98% នៃកាំរស្មី UVA។
ទ្រង់ទ្រាយរាងកាយ
យើងបានបង្កើតឈុតហែលទឹក SUZY ដៃវែងសម្រាប់អ្នកជិះស្គីរលកវ័យក្មេងទាំងអស់ដែលមានបំណងចង់ហែលទឹកក្នុងឈុតហែលទឹកដោយមិនប្រថុយនឹងការបាត់បង់វាម៉ូដកាត់របស់វា ត្រូវបានឌីសាញឡើងដើម្បីចៀសវាងការកកិតនៅចន្លោះក្តារបន្ទះ និងក្រមួន។
ការគ្របដណ្តប់និងសមាសធាតុរបស់វាជួយការពារអ្នកជិះស្គីរលកពីព្រះអាទិត្យ UPF50+
ហើយយើងផ្តល់ជូននូវដំណោះស្រាយទ្រនាប់ទ្រូងសម្រាប់ក្មេងស្រីជំទង់ទំហំ 12-13Y និងទំហំ 14-15Y
ទំហំឈុតហែលទឹករបស់ក្មេងស្រី
នៅ DECATHLON យើងឌីសាញឈុតហែលទឹកសម្រាប់អ្នកជិះក្តារបន្ទះ ដោយបានគិតគូពីការលូតលាស់របស់គេជាបញ្ហាចម្បង។ ដូច្នេះហើយបានជាយើងផ្សារភ្ជាប់ទំនាក់ទំនងរវាងកម្ពស់របស់កុមារជាមួយនឹងទំហំឈុត ដោយសារតែអាយុមិនអាចកំណត់នូវទំហំត្រឹមត្រូវបានឡើយ។ នេះជាទំនាក់ទំនងរវាងអាយុ និងកម្ពស់របស់ក្មេងស្រីទៅលើម៉ូដរបស់ឈុតហែទឹក៖
8/9 ឆ្នាំ៖ ពី 133 ទៅ 142 cm
10/11 ឆ្នាំ៖ ពី 143 ទៅ 150 cm
12/13 ឆ្នាំ៖ ពី 151 ទៅ 160 cm
14/15 ឆ្នាំ៖ ពី 161 ដល់ 169 cm
យើងក៏សូមផ្តល់អនុសាសន៍ឱ្យសាកល្បងឈុតហែលទឹកប្រសិនបើអាចធ្វើទៅបាន