Hide Filters
Filters
0
Sort by :
Filters
0
OLAIAN
ឈុតហែលទឹកក្មេងស្រី 500 ស្វាយ
8789384
4773322
$13,00
$9,50
ពន្ធត្រូវបានបូកបញ្ចូល
Cannot ship to ()
Home Delivery
Within 48 HoursAvailable
Click & Collect
Pickup in store within 4 HoursThis product is currently unavailable for your region
សូមជ្រើសរើសទំហំជាមុន
ស្តុកតាមហាង
ក្រុមឌីសាញយើងខ្ញុំ បង្កើតឈុតហែលទឹកតែមួយប្រភេទនេះឡើង សម្រាប់ក្មេងស្រីដែលជាអ្នកជិះក្តារបន្ទះកម្រិតមធ្យមសម្រាប់ការលេងនៅលើទឹករលកកំពស់1ម៉។
ឈុតហែលទឹកម៉ាក CHARLIE នេះ ត្រូវបានឌីសាញឡើងដើម្បីផ្តល់ជូនអ្នកជិះក្តារបន្ទះកម្រិតមធ្យមជាមួយនឹងម៉ូតមិនរបូតចេញពីខ្លួនបើទោះឋិតនៅក្នុងទឹករលក ហើយផ្តល់សេរីភាពក្នុងការធ្វើចលនានៅពេលកំពុងចែវ។
ក្រណាត់: 18.0% Elastane, 82.0% Polyester; បង្គោលព័ទ្ធលើថូផ្កា: 100.0% Polyester
ឈុតហែលទឹកម៉ាក CHARLIE នេះ ត្រូវបានឌីសាញឡើងដើម្បីផ្តល់ជូនអ្នកជិះក្តារបន្ទះកម្រិតមធ្យមជាមួយនឹងម៉ូតមិនរបូតចេញពីខ្លួនបើទោះឋិតនៅក្នុងទឹករលក ហើយផ្តល់សេរីភាពក្នុងការធ្វើចលនានៅពេលកំពុងចែវ។
ក្រណាត់: 18.0% Elastane, 82.0% Polyester; បង្គោលព័ទ្ធលើថូផ្កា: 100.0% Polyester
BENEFITS
ស្នាក់នៅក្នុងកន្លែងនៅក្នុងរលក
រចនាឡើងយ៉ាងយកចិត្តទុកដាក់ ដោយអាចឲ្យខោអាវស្ថិតនៅទ្រង់ទ្រាយដើម ជាមួយរលកកំពស់តិចជាងមួយម៉ែត្រTECHNICAL INFORMATIONS
លោកអ្នកជាអ្នកជិះក្តារបន្ទះដ៏មានបទពិសោធន៍ម្នាក់
កីឡាជិះក្តារបន្ទះលើទឹករលកជាប្រភេទកីឡាដែលលោកអ្នកចូលចិត្តលេង ហើយលោកអ្នកធ្វើការលេងវាជាប្រចាំនៅលើទឹកមានសីតុណ្ហភាពឧន្តៗ។កំឡុងពេលហ្វឹកហាត់ លោកអ្នកយកដៃកូរទឹកដើម្បីតម្រង់ខ្លួនឱ្យត្រង់ មិនថាប្រើក្បាច់ទា ឬក្បាច់អណ្តើក វាអាស្រ័យទៅលើប្រភេទក្តារវែង ឬក្តារខ្លីដែលលោកអ្នកកំពុងប្រើប្រាស់។លោកអ្នកតែងតែដួល ហើយលោកនឹងស៊ាំក្នុងការធ្លាក់ចូលក្រោមទឹក។លោកអ្នកចង់បានឈុតហែលទឹករបស់អ្នកឋិតនៅជាប់ខ្លួនបើទោះបីជាមានចលនាយ៉ាងណានៅពេលដែលកំពុងចែវក្តារ។
ទ្រង់ទ្រាយរាងកាយ
យើងបានបង្កើតឈុតហែលទឹកតែមួយម៉ាក CHARLIE នេះឡើង សម្រាប់អ្នកជិះក្តារបន្ទះវ័យក្មេងដែលចង់ធ្វើការលេងកម្សាន្តកីឡាជិះក្តារបន្ទះជាមួយនឹងឈុតនេះដោយមិនមានការភិតភ័យក្នុងការបាត់បង់ឈុតនេះ និងសម្រាប់អ្នកដែលចង់ទទួលបានភាពបិទបាំងល្អ។ ម៉ូតកាត់ត្រូវបានឌីសាញឡើងសម្រាប់ភាពងាយស្រួលក្នុងការស្លៀកពាក់។ ត្រូវចំពោះដងខ្លួនគ្រប់ទម្រង់។
ទំហំឈុតហែលទឹករបស់ក្មេងស្រី
នៅ DECATHLON យើងឌីសាញឈុតហែលទឹកសម្រាប់អ្នកជិះក្តារបន្ទះ ដោយបានគិតគូពីការលូតលាស់របស់គេជាបញ្ហាចម្បង។ ដូច្នេះហើយបានជាយើងផ្សារភ្ជាប់ទំនាក់ទំនងរវាងកម្ពស់របស់កុមារជាមួយនឹងទំហំឈុត ដោយសារតែអាយុមិនអាចកំណត់នូវទំហំត្រឹមត្រូវបានឡើយ។ ក្មេងស្រីអាយុដប់ឆ្នាំពីរនាក់ផ្សេងគ្នា អាចមានកម្ពស់ ទម្ងន់ និងទំហំដងខ្លួនផ្សេងៗគ្នា ហើយខ្នាតរង្វាស់ក៏មិនដូចគ្នាដែរ។ យើងសូមណែនាំអោយមានការលឈុតមុននឹងជាវ ប្រសិនជាអាច។
ទំហំឈុតអាវរបស់ក្មេងស្រី៖
នេះជាទំនាក់ទំនងរវាងអាយុ និងកម្ពស់របស់ក្មេងស្រីទៅលើម៉ូដរបស់ឈុតហែទឹក៖
8/9 ឆ្នាំ៖ ពី 133 ទៅ 142 cm
10/11 ឆ្នាំ៖ ពី 143 ទៅ 150 cm
12/13 ឆ្នាំ៖ ពី 151 ទៅ 160 cm
14/15 ឆ្នាំ៖ ពី161 ទៅ169 cm
8/9 ឆ្នាំ៖ ពី 133 ទៅ 142 cm
10/11 ឆ្នាំ៖ ពី 143 ទៅ 150 cm
12/13 ឆ្នាំ៖ ពី 151 ទៅ 160 cm
14/15 ឆ្នាំ៖ ពី161 ទៅ169 cm
ទម្ងន់ស្ងួត និង ទម្ងន់សើម
ដើម្បីធានាបាននូវភាពសក្ដិសមល្អឥតខ្ចោះនៅក្នុងទឹក វាជាការសំខាន់ក្នុងការជ្រើសរើសទំហំត្រឹមត្រូវ នៅពេលដែលអ្នកមានខ្លួនស្ងួត ពីព្រោះនៅពេលដែលវាស្ថិតនៅក្នុងទឹក នោះឈុតហែលទឹកនឹងក្លាយទៅជារលុង។ ដូច្នេះយើងសូមណែនាំឱ្យអ្នកទិញទំហំត្រឹមត្រូវ។ ឈុតហែលទឹកនេះត្រូវមានភាពរឹបជាប់នឹងខ្លួនរបស់អ្នកល្អនៅពេលដែលលោកអ្នកកំពុងលវានៅក្នុងបន្ទប់លសម្លៀកបំពាក់ ហើយលោកអ្នកត្រូវមានអារម្មណ៍ថាទទួលបានការទ្រទ្រង់។ ជាតិអេឡាស្ទេនដែលមាននៅក្នុងសមាសធាតុផ្សំមួយចំនួនដែលត្រូវបានប្រើក្នុងការរចនាឈុតហែលទឹករបស់យើង ធ្វើឱ្យឈុតហែលទឹកទន់ និងធូរនៅក្នុងទឹក។
ឋិតថេរនៅនឹងមួយកន្លែងនៅលើរលកទឹកសមុទ្រ៖ ការធ្វើតេស្ត
យើងឌីសាញឈុតហែលទឹកទាំងនេះឡើងដើម្បីធានាលំនឹងដងខ្លួននៅមួយកន្លែងនៅលើទឹករលកជាច្រើន។ ដើម្បីធ្វើតេស្តវា យើងបានជ្រើសរើសយកក្រុមស្ត្រីជិះក្តារបន្ទះចំនួន 12នាក់ជាមួយនឹងទម្រង់ដងខ្លួនខុសៗគ្នា ដែលនឹងចូលរួមដំណើរការនៃការធ្វើតេស្តនៅក្នុងអាងហែលទឹកនៅឯការិយាល័យរបស់យើង នៅទីក្រុង Hendaye។ គោលដៅនៃការធ្វើតេស្តនេះ គឺដើម្បីបង្កើតនូវបទពិសោធន៍ពិតៗ ដោយអ្នកជិះក្តារបន្ទះដែលស្ថិតនៅជុំវិញទឹករលក។ ប្រសិនបើការធ្វើតេស្តនេះឈានទៅដល់ការសន្និដ្ឋានណាមួយ យើងនឹងធ្វើការជិះក្តារបន្ទះដោយផ្ទាល់នៅលើទឹកសមុទ្រដើម្បីធ្វើតេស្តក្នុងករណីជាក់ស្តែងពិតៗ។
តើអ្នកចង់ធ្វើការផ្លាស់ប្តូរឈុតសម្លៀកបំពាក់របស់អ្នកដែរឬទេ?
ហើយត្រូវដឹងទៀតថា តើទំហំ ឬក៏ស្តាយ៍សាកសមនឹងលោកអ្នកដែរឬអត់? តើលោកអ្នកចង់ធ្វើការផ្លាស់ប្តូរវានៅឯហាង Decathlon ដែរឬទេ? គ្មានបញ្ហា! ត្រូវប្រាកដថា លោកអ្នកមិនបានហែកផ្លាកអាវនៅលើឈុតហែលទឹកដែលលោកអ្នកចង់ធ្វើការផ្លាស់ប្តូរ។
OLAIAN ផលិតផល DECATHLONប្រភេទកីឡាជិះស្គីលើសមុទ្រ
OLAIAN ជាស្លាកសញ្ញាផលិតផលកីឡាជិះក្តារបន្ទះថ្មីរបស់ Decathlon ដែលមានទីតាំងនៅទីក្រុង Hendaye ប៉ែកនិរតីប្រទេសបារាំង។ នៅផ្នែកអាងហែលទឹករបស់ការិយាល័យយើង យើងអាចធ្វើការឌីសាញឈុតហែលទឹក និងបន្ទាប់មកធ្វើតេស្តសាកល្បងវាក្នុងថ្ងៃតែមួយតែម្តងដើម្បីត្រួតពិនិត្យពីភាពឋិតថេររបស់វាជាមួយនឹងទឹករលក។
តើអ្វីជាផលិតផល OLAIAN?
OLAIAN ជាស្លាកសញ្ញាផលិតផលកីឡាជិះក្តារបន្ទះថ្មីរបស់ Decathlon ដែលមានទីតាំងនៅទីក្រុង Hendaye ប៉ែកនិរតីប្រទេសបារាំង។ នៅក្នុងការិយាល័យផ្នែកកីឡាទឹករបស់យើងខ្ញុំ យើងអាចឌីសាញខោហែលទឹក ហើយនៅថ្ងៃដដែលយើងអាចធ្វើតេស្តដើម្បីត្រួតពិនិត្យ និងលេងកីឡាជិះក្តារបន្ទះ ដើម្បីពិនិត្យថាតើវាមានភាពឋិតថេរនៅលើទឹករលក ផាសុកភាព និងប្រើប្រាស់បានយូរឬក៏យ៉ាងណា។