Hide Filters
Filters 0
Sort by :
Filters 0
  • ឈុតហែលទឹកតែមួយHILOE 100 - ពណ៌ខ្មៅលាត
  • ឈុតហែលទឹកតែមួយHILOE 100 - ពណ៌ខ្មៅលាត
  • ឈុតហែលទឹកតែមួយHILOE 100 - ពណ៌ខ្មៅលាត
  • ឈុតហែលទឹកតែមួយHILOE 100 - ពណ៌ខ្មៅលាត
ឈុតហែលទឹកតែមួយHILOE 100 - ពណ៌ខ្មៅលាត
OLAIAN

ឈុតហែលទឹកតែមួយHILOE 100 - ពណ៌ខ្មៅលាត

8540180
$9,00
$7,00
-22%
ពន្ធត្រូវបានបូកបញ្ចូល
  • ឈុតហែលទឹកតែមួយHILOE 100 - ពណ៌ខ្មៅលាត
  • ឈុតហែលទឹកតែមួយHILOE 100 - ពណ៌ខ្មៅលាត
  • ឈុតហែលទឹកតែមួយHILOE 100 - ពណ៌ខ្មៅលាត
  • ឈុតហែលទឹកតែមួយHILOE 100 - ពណ៌ខ្មៅលាត
ឈុតហែលទឹកតែមួយHILOE 100 - ពណ៌ខ្មៅលាត
ទំហំ:

size guide

My size is :

ចំនួន

Home Delivery
Within 48 Hours
Available
Click & Collect
Pickup in store within 4 Hours
ក្រុមការងាររបស់យើងខ្ញុំបានឌីសាញឈុតនេះឡើងសម្រាប់ក្មេងៗដែលកំពុងស្វែងយល់ពីរបៀបលេងកម្សាន្តកីឡាជិះក្តារបន្ទះ។

ឈុតហែលទឹក HILOE នេះ ត្រូវបានឌីសាញឡើងដើម្បីផ្តល់ជូនអ្នកជិះក្តារបន្ទះជាមួយនឹងម៉ូតមិនរបូតចេញពីខ្លួនបើទោះឋិតនៅក្នុងទឹករលក ហើយផ្តល់សេរីភាពក្នុងការធ្វើចលនានៅពេលកំពុងអ៊ុំ។

Main fabric: 18.0% Elastane, 82.0% Polyester; Main lining: 100.0% Polyester

BENEFITS

ស្នាក់នៅក្នុងកន្លែងនៅក្នុងរលក

ត្រូវបានឌីសាញឡើងសម្រាប់ភាពតឹងណែនជាប់ខ្លួនបានល្អ បើទោះស្ថិតនៅក្នុងរលកតូចៗ

TECHNICAL INFORMATIONS

អ្នកលេងជិះក្តារបន្ទះកម្រិតដំបូង

សម្រាប់អ្នកដែលទើបនឹងចាប់ផ្តើមលេងកីឡាជិះក្តារបន្ទះ ឬអ្នកលេងពីរដង ឬបីដងក្នុងមួយឆ្នាំ។ លោកអ្នកត្រូវនៅកន្លែងណាដែលអាចប៉ះផ្នែកខាងក្រោម នៃរលក ឬផ្នែកដាច់ៗនៃទឹករលក។លោកអ្នកអាចជិះក្តារបន្ទះលើទឹករលកលេងដើម្បីការកម្សាន្តលើទឹក ក៏ដូចជាទទួលបានអារម្មណ៍ពិតៗដូចអ្វីដែលចង់បាន។ កំឡុងពេលលេង លោកអ្នកតែងតែដួល ប៉ុន្តែដួលលើរលកដែលមានកម្លាំងតិចតួច។ ក្រុមការងារយើងខ្ញុំបានបង្កើតផលិតផលនេះឡើងសម្រាប់ការប្រើប្រាស់ម្តងម្កាល។

ទ្រង់ទ្រាយរាងកាយ

ឈុតហែលទឹកតែមួយ Haloa មានរូបរាងបែបកីឡា និងបង្ហាញភាពជាស្ត្រីពិតៗ។ ខ្សែខាងក្រោយមានសណ្ឋានខ្វែង​ ផ្តល់ផ្ទៃទូលាយដល់ស្មា ដើម្បីបង្កើនសេរីភាពក្នុងការធ្វើចលនាសម្រាប់អ្នកលេងកីឡាជិះក្តារបន្ទះ។
ម៉ូដកាត់របស់វា ត្រូវបានឌីសាញឡើងដើម្បីចៀសវាងការកកិតនៅចន្លោះក្តារបន្ទះ និងក្រមួន។

ឋិតថេរនៅនឹងមួយកន្លែងនៅលើរលកទឹកសមុទ្រ៖ ការធ្វើតេស្ត

យើងឌីសាញឈុតហែលទឹកទាំងនេះឡើងដើម្បីធានាលំនឹងដងខ្លួននៅមួយកន្លែងនៅលើទឹករលកជាច្រើន។ ដើម្បីធ្វើតេស្តវា យើងបានជ្រើសរើសយកក្រុមស្ត្រីជិះក្តារបន្ទះចំនួន 12នាក់ជាមួយនឹងទម្រង់ដងខ្លួនខុសៗគ្នា ដែលនឹងចូលរួមដំណើរការនៃការធ្វើតេស្តនៅក្នុងអាងហែលទឹកនៅឯការិយាល័យរបស់យើង នៅទីក្រុង Hendaye។ គោលដៅនៃការធ្វើតេស្តនេះ គឺដើម្បីបង្កើតនូវបទពិសោធន៍ពិតៗ ដោយអ្នកជិះក្តារបន្ទះដែលស្ថិតនៅជុំវិញទឹករលក។ ប្រសិនបើការធ្វើតេស្តនេះឈានទៅដល់ការសន្និដ្ឋានណាមួយ យើងនឹងធ្វើការជិះក្តារបន្ទះដោយផ្ទាល់នៅលើទឹកសមុទ្រដើម្បីធ្វើតេស្តក្នុងករណីជាក់ស្តែងពិតៗ។

ទំហំឈុតហែលទឹករបស់ក្មេងស្រី

នេះជាទំនាក់ទំនងរវាងអាយុ និងកម្ពស់របស់ក្មេងស្រីទៅលើម៉ូដរបស់ឈុតហែទឹក៖
8/9 ឆ្នាំ៖ ពី 133 ទៅ 142 cm
10/11 ឆ្នាំ៖ ពី 143 ទៅ 150 cm
12/13 ឆ្នាំ៖ ពី 151 ទៅ 160 cm
14/15 ឆ្នាំ៖ ពី១៦១ ទៅ១៦៩ cm

ទម្ងន់ស្ងួត និង ទម្ងន់សើម

ដើម្បីធានាបាននូវភាពសក្ដិសមល្អឥតខ្ចោះនៅក្នុងទឹក វាជាការសំខាន់ក្នុងការជ្រើសរើសទំហំត្រឹមត្រូវ នៅពេលដែលអ្នកមានខ្លួនស្ងួត ពីព្រោះនៅពេលដែលវាស្ថិតនៅក្នុងទឹក នោះឈុតហែលទឹកនឹងក្លាយទៅជារលុង។ ដូច្នេះយើងសូមណែនាំឱ្យអ្នកទិញទំហំត្រឹមត្រូវ។ ឈុតនេះត្រូវមានភាពរឹបជាប់នឹងខ្លួនរបស់អ្នកល្អនៅពេលដែលលោកអ្នកកំពុងលវានៅក្នុងបន្ទប់លសម្លៀកបំពាក់ ហើយលោកអ្នកត្រូវមានអារម្មណ៍ថាទទួលបានការទ្រទ្រង់។ ជាតិអេឡាស្ទេនដែលមាននៅក្នុងសមាសធាតុផ្សំមួយចំនួនដែលត្រូវបានប្រើក្នុងការរចនា​ឈុតហែលទឹករបស់យើង ធ្វើឱ្យឈុតហែលទឹកទន់ និងធូរនៅក្នុងទឹក។

តើអ្នកចង់ធ្វើការផ្លាស់ប្តូរឈុតសម្លៀកបំពាក់របស់អ្នកដែរឬទេ?

ហើយត្រូវដឹងទៀតថា តើទំហំ ឬក៏ស្តាយ៍សាកសមនឹងលោកអ្នកដែរឬអត់? តើលោកអ្នកចង់ធ្វើការផ្លាស់ប្តូរវានៅ​ឯហាង Decathlon ដែរឬទេ? គ្មានបញ្ហា! ត្រូវប្រាកដថា លោកអ្នកមិនបានហែកផ្លាកអាវនៅលើឈុតហែលទឹកដែលលោកអ្នកចង់ធ្វើការផ្លាស់ប្តូរ។

OLAIAN ផលិតផល DECATHLONប្រភេទកីឡាជិះស្គីលើសមុទ្រ

OLAIAN ជាស្លាកសញ្ញាផលិតផលកីឡាជិះក្តារបន្ទះថ្មីរបស់ Decathlon ដែលមានទីតាំងនៅទីក្រុង Hendaye ប៉ែកនិរតីប្រទេសបារាំង។ នៅផ្នែកអាងហែលទឹករបស់ការិយាល័យយើង យើងអាចធ្វើការឌីសាញឈុតហែលទឹក និងបន្ទាប់មកធ្វើតេស្តសាកល្បងវាក្នុងថ្ងៃតែមួយតែម្តងដើម្បីត្រួតពិនិត្យពីភាពឋិតថេររបស់វាជាមួយនឹងទឹករលក។

តើអ្វីជាផលិតផល OLAIAN?

OLAIAN ជាស្លាកសញ្ញាផលិតផលកីឡាជិះក្តារបន្ទះថ្មីរបស់ Decathlon ដែលមានទីតាំងនៅទីក្រុង Hendaye ប៉ែកនិរតីប្រទេសបារាំង។ នៅក្នុងការិយាល័យផ្នែកកីឡាទឹករបស់យើងខ្ញុំ យើងអាចឌីសាញខោហែលទឹក ហើយនៅថ្ងៃដដែលយើងអាចធ្វើតេស្តដើម្បីត្រួតពិនិត្យ និងលេងកីឡាជិះក្តារបន្ទះ ដើម្បីពិនិត្យថាតើវាមានភាពឋិតថេរនៅលើទឹករលក ផាសុកភាព និងប្រើប្រាស់បានយូរឬក៏យ៉ាងណា។