1
Hide filters
Filters 0
Sort by :
Filters 0
Available online
      product-sticker-New Arrival
      • ឈុតហែលទឹក១ HANALEI 100 ពណ៍ចម្រុះ
      • ឈុតហែលទឹក១ HANALEI 100 ពណ៍ចម្រុះ
      ឈុតហែលទឹក១ HANALEI 100 ពណ៍ចម្រុះ
      OLAIAN

      ឈុតហែលទឹក១ HANALEI 100 ពណ៍ចម្រុះ

      8608930
      $6,00
      $4,00
      -33%
      ពន្ធត្រូវបានបូកបញ្ចូល
      product-sticker-New Arrival
      • ឈុតហែលទឹក១ HANALEI 100 ពណ៍ចម្រុះ
      • ឈុតហែលទឹក១ HANALEI 100 ពណ៍ចម្រុះ
      ឈុតហែលទឹក១ HANALEI 100 ពណ៍ចម្រុះ
      ពណ៌:
      ទំហំ:

      size guide

      My size is :

      ចំនួន

      Home Delivery
      Within 48 Hours
      Available
      Click & Collect
      Pickup in store within 4 Hours
      ក្រុមការងារឌីសាញយើងខ្ញុំអភិវឌ្ឍឈុតនេះឡើងសម្រាប់អ្នកជិះក្តារបន្ទះកម្រិតដំបូង អាចប្រើបានចំពោះរលកគ្រប់សណ្ឋាន។

      ឈុតហែលទឹកតែមួយប្រភេទនេះ ត្រូវបានឌីសាញឡើងដើម្បីផ្តល់ជូនក្មេងស្រីដែលលេងកីឡាជិះក្តារបន្ទះនូវម៉ូដរឹបរាងប្រកបដោយសុវត្ថិភាពនៅក្នុងទឹករលក និងសេរីភាពក្នុងការធ្វើចលនារបស់ពួកគេកំឡុងពេលនៃការហ្វឹកហាត់។

      ក្រណាត់: 18.0% Elastane, 82.0% Polyester; បង្គោលព័ទ្ធលើថូផ្កា: 100.0% Polyester

      BENEFITS

      ស្នាក់នៅក្នុងកន្លែងនៅក្នុងរលក

      ត្រូវបានឌីសាញឡើងសម្រាប់ភាពតឹងណែនជាប់ខ្លួនបានល្អ បើទោះស្ថិតនៅក្នុងរលកតូចៗ

      TECHNICAL INFORMATIONS

      អ្នកលេងជិះក្តារបន្ទះកម្រិតដំបូង

      កូនស្រីរបស់អ្នកចាប់ផ្តើមជិះក្តារបន្ទះក្នុងរលកតូចៗ។ នាងនឹងឋិតនៅកន្លែងដែលនាងលេង ប៉ុន្តែត្រូវឋិតក្រោមការឃ្លាំងមើលរបស់អ្នក។ កូនស្រីរបស់អ្នក ចង់ទទួលបានភាពរីករាយក្នុងការលេងក្នុងទឹករលក និងរីករាយជាមួយនឹងបទពិសោធន៍ថ្មី។ នៅពេលដែលកំពុងហាត់រៀនជិះក្តារបន្ទះលើទឹករលក ក្មេងស្រីភាគច្រើនអាចនឹងដួលនៅលើទឹករលកដែលមានកម្លាំងវាយតិច។ យើងបានឌីសាញឈុតហែលទឹកដើម្បីសម្របទៅតាមទម្រង់ដងខ្លួនរបស់អ្នកលេងក្តារបន្ទះក្មេងៗដើម្បីកុំឱ្យរបូតក្នុងទឹករលក។

      ទ្រង់ទ្រាយរាងកាយ

      ឈុតហែលទឹកតែមួយ HANALEI មានរូបរាងបែបកីឡា និងបង្ហាញភាពជាស្ត្រីពិតៗ។ ខ្សែខាងក្រោយមានសណ្ឋានខ្វែង​ ផ្តល់ផ្ទៃទូលាយដល់ស្មា ដើម្បីបង្កើនសេរីភាពក្នុងការធ្វើចលនាសម្រាប់អ្នកលេងកីឡាជិះក្តារបន្ទះ។
      ម៉ូដកាត់របស់វា ត្រូវបានឌីសាញឡើងដើម្បីចៀសវាងការកកិតនៅចន្លោះក្តារបន្ទះ និងក្រមួន។

      ឋិតថេរនៅនឹងមួយកន្លែងនៅលើរលកទឹកសមុទ្រ៖ ការធ្វើតេស្ត

      យើងឌីសាញឈុតហែលទឹកទាំងនេះឡើងដើម្បីធានាលំនឹងដងខ្លួននៅមួយកន្លែងនៅលើទឹករលកជាច្រើន។ ដើម្បីធ្វើតេស្តវា យើងបានជ្រើសរើសយកក្រុមស្ត្រីជិះក្តារបន្ទះចំនួន 12នាក់ជាមួយនឹងទម្រង់ដងខ្លួនខុសៗគ្នា ដែលនឹងចូលរួមដំណើរការនៃការធ្វើតេស្តនៅក្នុងអាងហែលទឹកនៅឯការិយាល័យរបស់យើង នៅទីក្រុង Hendaye។ គោលដៅនៃការធ្វើតេស្តនេះ គឺដើម្បីបង្កើតនូវបទពិសោធន៍ពិតៗ ដោយអ្នកជិះក្តារបន្ទះដែលស្ថិតនៅជុំវិញទឹករលក។ ប្រសិនបើការធ្វើតេស្តនេះឈានទៅដល់ការសន្និដ្ឋានណាមួយ យើងនឹងធ្វើការជិះក្តារបន្ទះដោយផ្ទាល់នៅលើទឹកសមុទ្រដើម្បីធ្វើតេស្តក្នុងករណីជាក់ស្តែងពិតៗ។

      ទំហំឈុតហែលទឹករបស់ក្មេងស្រី

      នេះជាទំនាក់ទំនងរវាងអាយុ និងកម្ពស់របស់ក្មេងស្រីទៅលើម៉ូដរបស់ឈុតហែទឹក៖
      4/5 ឆ្នាំ៖ ពី 105 ទៅ 114 cm
      5/6 ឆ្នាំ៖ ពី 115 ទៅ 124 cm
      7/8 ឆ្នាំ៖ ពី 125 ទៅ 132 cm
      8/9 ឆ្នាំ៖ ពី 133 ទៅ 142 cm
      10/11 ឆ្នាំ៖ ពី 143 ទៅ 150 cm
      12/13 ឆ្នាំ៖ ពី 151 ទៅ 160 cm
      14/15 ឆ្នាំ៖ ពី 161 ទៅ 169 cm

      ទម្ងន់ស្ងួត និង ទម្ងន់សើម

      ដើម្បីធានាបាននូវភាពសក្ដិសមល្អឥតខ្ចោះនៅក្នុងទឹក វាជាការសំខាន់ក្នុងការជ្រើសរើសទំហំត្រឹមត្រូវ នៅពេលដែលអ្នកមានខ្លួនស្ងួត ពីព្រោះនៅពេលដែលវាស្ថិតនៅក្នុងទឹក នោះឈុតហែលទឹកនឹងក្លាយទៅជារលុង។ ដូច្នេះយើងសូមណែនាំឱ្យអ្នកទិញទំហំត្រឹមត្រូវ។ ឈុតនេះត្រូវមានភាពរឹបជាប់នឹងខ្លួនរបស់អ្នកល្អនៅពេលដែលលោកអ្នកកំពុងលវានៅក្នុងបន្ទប់លសម្លៀកបំពាក់ ហើយលោកអ្នកត្រូវមានអារម្មណ៍ថាទទួលបានការទ្រទ្រង់។ ជាតិអេឡាស្ទេនដែលមាននៅក្នុងសមាសធាតុផ្សំមួយចំនួនដែលត្រូវបានប្រើក្នុងការរចនា​ឈុតហែលទឹករបស់យើង ធ្វើឱ្យឈុតហែលទឹកទន់ និងធូរនៅក្នុងទឹក។

      តើអ្នកចង់ធ្វើការផ្លាស់ប្តូរឈុតសម្លៀកបំពាក់របស់អ្នកដែរឬទេ?

      ហើយត្រូវដឹងទៀតថា តើទំហំ ឬក៏ស្តាយ៍សាកសមនឹងលោកអ្នកដែរឬអត់? តើលោកអ្នកចង់ធ្វើការផ្លាស់ប្តូរវានៅ​ឯហាង Decathlon ដែរឬទេ? គ្មានបញ្ហា! ត្រូវប្រាកដថា លោកអ្នកមិនបានហែកផ្លាកអាវនៅលើឈុតហែលទឹកដែលលោកអ្នកចង់ធ្វើការផ្លាស់ប្តូរ។

      OLAIAN ផលិតផល DECATHLON ប្រភេទកីឡាជិះស្គីលើរលក

      OLAIAN ជាស្លាកសញ្ញាផលិតផលកីឡាជិះក្តារបន្ទះថ្មីរបស់ Decathlon ដែលមានទីតាំងនៅទីក្រុង Hendaye ប៉ែកនិរតីប្រទេសបារាំង។ នៅក្នុងការិយាល័យផ្នែកកីឡាទឹករបស់យើងខ្ញុំ យើងអាចឌីសាញខោហែលទឹក ហើយនៅថ្ងៃដដែលយើងអាចធ្វើតេស្តដើម្បីត្រួតពិនិត្យ និងលេងកីឡាជិះក្តារបន្ទះ ដើម្បីពិនិត្យថាតើវាមានភាពឋិតថេរនៅលើទឹករលក ផាសុកភាព និងប្រើប្រាស់បានយូរឬក៏យ៉ាងណា។