Hide Filters
Filters 0
Sort by :
Filters 0
  • ឈុតហែលទឹកម៉ាក BONI 100 ផ្កាឈូក
  • ឈុតហែលទឹកម៉ាក BONI 100 ផ្កាឈូក
  • ឈុតហែលទឹកម៉ាក BONI 100 ផ្កាឈូក
  • ឈុតហែលទឹកម៉ាក BONI 100 ផ្កាឈូក
  • ឈុតហែលទឹកម៉ាក BONI 100 ផ្កាឈូក
  • ឈុតហែលទឹកម៉ាក BONI 100 ផ្កាឈូក
ឈុតហែលទឹកម៉ាក BONI 100 ផ្កាឈូក
OLAIAN

ឈុតហែលទឹកម៉ាក BONI 100 ផ្កាឈូក

8595249
$5,50
$4,00
-27%
ពន្ធត្រូវបានបូកបញ្ចូល
  • ឈុតហែលទឹកម៉ាក BONI 100 ផ្កាឈូក
  • ឈុតហែលទឹកម៉ាក BONI 100 ផ្កាឈូក
  • ឈុតហែលទឹកម៉ាក BONI 100 ផ្កាឈូក
  • ឈុតហែលទឹកម៉ាក BONI 100 ផ្កាឈូក
  • ឈុតហែលទឹកម៉ាក BONI 100 ផ្កាឈូក
  • ឈុតហែលទឹកម៉ាក BONI 100 ផ្កាឈូក
ឈុតហែលទឹកម៉ាក BONI 100 ផ្កាឈូក
ទំហំ:

size guide

My size is :

ចំនួន

Home Delivery
Within 48 Hours
Available
Click & Collect
Pickup in store within 4 Hours
ក្រុមការងាររបស់យើងខ្ញុំបានឌីសាញឈុតនេះឡើងសម្រាប់ក្មេងៗដែលកំពុងស្វែងយល់ពីរបៀបលេងកម្សាន្តកីឡាជិះក្តារបន្ទះ។

ឈុតហែលទឹកនេះ ត្រូវបានឌីសាញឡើងដើម្បីផ្តល់ជូនអ្នកជិះក្តារបន្ទះជាមួយនឹងម៉ូតមិនរបូតចេញពីខ្លួនបើទោះឋិតនៅក្នុងទឹករលក ហើយផ្តល់សេរីភាពក្នុងការធ្វើចលនានៅពេលកំពុងចែវ។

ក្រណាត់: 18.0% កៅស៊ូ, 82.0% Polyester

; បង្គោលព័ទ្ធលើថូផ្កា: 100.0% Polyester

BENEFITS

ស្នាក់នៅក្នុងកន្លែងនៅក្នុងរលក

ត្រូវបានឌីសាញឡើងសម្រាប់ភាពតឹងណែនជាប់ខ្លួនបានល្អ បើទោះស្ថិតនៅក្នុងរលកតូចៗ

TECHNICAL INFORMATIONS

អ្នកលេងជិះក្តារបន្ទះកម្រិតដំបូង

កូនស្រីរបស់អ្នកចាប់ផ្តើមជិះក្តារបន្ទះក្នុងរលកតូចៗ។ នាងនឹងឋិតនៅកន្លែងដែលនាងលេង ប៉ុន្តែត្រូវឋិតក្រោមការឃ្លាំងមើលរបស់អ្នក។ កូនស្រីរបស់អ្នក ចង់ទទួលបានភាពរីករាយក្នុងការលេងក្នុងទឹករលក និងរីករាយជាមួយនឹងបទពិសោធន៍ថ្មី។ នៅពេលដែលកំពុងហាត់រៀនជិះក្តារបន្ទះលើទឹករលក ក្មេងស្រីភាគច្រើនអាចនឹងដួលនៅលើទឹករលកដែលមានកម្លាំងវាយតិច។ យើងបានឌីសាញឈុតហែលទឹកដើម្បីសម្របទៅតាមទម្រង់ដងខ្លួនរបស់អ្នកលេងក្តារបន្ទះក្មេងៗដើម្បីកុំឱ្យរបូតក្នុងទឹករលក។

ទ្រង់ទ្រាយរាងកាយ

ឈុតហែលទឹកនេះត្រូវបានរចនាឡើងសម្រាប់ក្មេងស្រីជិះក្តារបន្ទះដែលចង់លេងកីឡាប្រភេទនេះសប្បាយ។ពួកគេចូលចិត្តជិះក្តារពាក់ឈុតនេះនារដូវក្តៅតែចង់ឲ្យវាជាប់នៅមួយកន្លែងក្នុងរលក។
ជាមួយនិងរូបរាងស្រឡះនិងវាលខ្នងនេះ ក្មេងៗអាចជិះក្តារបានដោយមិនបាច់បារម្មណ៏ពីឈុតហែលទឹករបស់ពួកគេទៀតទេ។ ខ្នងវាលរាងអក្សរ X ផ្តល់នូវសេរីភាពក្នុងការធ្វើចលនាបានយ៉ាងអស្ចារ្យ។

ឋិតថេរនៅនឹងមួយកន្លែងនៅលើរលកទឹកសមុទ្រ៖ ការធ្វើតេស្ត

យើងឌីសាញឈុតហែលទឹកទាំងនេះឡើងដើម្បីធានាលំនឹងដងខ្លួននៅមួយកន្លែងនៅលើទឹករលកជាច្រើន។ ដើម្បីធ្វើតេស្តវា យើងបានជ្រើសរើសយកក្រុមស្ត្រីជិះក្តារបន្ទះចំនួន 12នាក់ជាមួយនឹងទម្រង់ដងខ្លួនខុសៗគ្នា ដែលនឹងចូលរួមដំណើរការនៃការធ្វើតេស្តនៅក្នុងអាងហែលទឹកនៅឯការិយាល័យរបស់យើង នៅទីក្រុង Hendaye។ គោលការណ៍ត្រូវបានបង្កើតឡើង គឺដើម្បីបង្កើតនូវបទពិសោធន៍ពិតៗ ដោយអ្នកជិះក្តារបន្ទះដែលស្ថិតនៅជុំវិញទឹករលក។ ប្រសិនបើការធ្វើតេស្តនេះឈានទៅដល់ការសន្និដ្ឋានណាមួយ យើងនឹងធ្វើការជិះក្តារបន្ទះដោយផ្ទាល់នៅលើទឹកសមុទ្រដើម្បីធ្វើតេស្តក្នុងករណីជាក់ស្តែងពិតៗ។

ទំហំឈុតហែលទឹករបស់ក្មេងស្រី

នៅ DECATHLON យើងឌីសាញឈុតហែលទឹកសម្រាប់អ្នកជិះក្តារបន្ទះ ដោយបានគិតគូពីការលូតលាស់របស់គេជាបញ្ហាចម្បង។ ដូច្នេះហើយបានជាយើងផ្សារភ្ជាប់ទំនាក់ទំនងរវាងកម្ពស់របស់កុមារជាមួយនឹងទំហំឈុត ដោយសារតែអាយុមិនអាចកំណត់នូវទំហំត្រឹមត្រូវបានឡើយ។ ក្មេងស្រីអាយុដប់ឆ្នាំពីរនាក់ផ្សេងគ្នា អាចមានកម្ពស់ ទម្ងន់ និងទំហំដងខ្លួនផ្សេងៗគ្នា ហើយខ្នាតរង្វាស់ក៏មិនដូចគ្នាដែរ។ យើងសូមណែនាំអោយមានការលឈុតមុននឹងជាវ ប្រសិនជាអាច។

ទំហំឈុតអាវរបស់ក្មេងស្រី៖

នេះជាទំនាក់ទំនងរវាងអាយុ និងកម្ពស់របស់ក្មេងស្រីទៅលើម៉ូដរបស់ឈុតហែទឹក៖
4/5 ឆ្នាំ៖ ពី 105 ទៅ 114 cm
5/6 ឆ្នាំ៖ ពី 115 ទៅ 124 cm
7/8 ឆ្នាំ៖ ពី 125 ទៅ 132 cm
8/9 ឆ្នាំ៖ ពី 133 ទៅ 142 cm
10/11 ឆ្នាំ៖ ពី 143 ទៅ 150 cm
12/13 ឆ្នាំ៖ ពី 151 ទៅ 160 cm
14/15 ឆ្នាំ៖ ពី 161 ទៅ 169 cm

ទម្ងន់ស្ងួត និង ទម្ងន់សើម

ដើម្បីធានាបាននូវភាពសក្ដិសមល្អឥតខ្ចោះនៅក្នុងទឹក វាជាការសំខាន់ក្នុងការជ្រើសរើសទំហំត្រឹមត្រូវ នៅពេលដែលអ្នកមានខ្លួនស្ងួត ពីព្រោះនៅពេលដែលវាស្ថិតនៅក្នុងទឹក នោះឈុតហែលទឹកនឹងក្លាយទៅជារលុង។ ដូច្នេះយើងសូមណែនាំឱ្យអ្នកទិញទំហំត្រឹមត្រូវ។ ឈុតហែលទឹកនេះត្រូវមានភាពរឹបជាប់នឹងខ្លួនរបស់អ្នកល្អនៅពេលដែលលោកអ្នកកំពុងលវានៅក្នុងបន្ទប់លសម្លៀកបំពាក់ ហើយលោកអ្នកត្រូវមានអារម្មណ៍ថាទទួលបានការទ្រទ្រង់។ ជាតិអេឡាស្ទេនដែលមាននៅក្នុងសមាសធាតុផ្សំមួយចំនួនដែលត្រូវបានប្រើក្នុងការរចនា​ឈុតហែលទឹករបស់យើង ធ្វើឱ្យឈុតហែលទឹកទន់ និងធូរនៅក្នុងទឹក។

តើអ្នកចង់ធ្វើការផ្លាស់ប្តូរឈុតសម្លៀកបំពាក់របស់អ្នកដែរឬទេ?

ហើយត្រូវដឹងទៀតថា តើទំហំ ឬក៏ស្តាយ៍សាកសមនឹងលោកអ្នកដែរឬអត់? តើលោកអ្នកចង់ធ្វើការផ្លាស់ប្តូរវានៅ​ឯហាង Decathlon ដែរឬទេ? គ្មានបញ្ហា! ត្រូវប្រាកដថា លោកអ្នកមិនបានហែកផ្លាកអាវនៅលើឈុតហែលទឹកដែលលោកអ្នកចង់ធ្វើការផ្លាស់ប្តូរ។

OLAIAN ផលិតផល DECATHLONប្រភេទកីឡាជិះស្គីលើសមុទ្រ

OLAIAN ជាស្លាកសញ្ញាផលិតផលកីឡាជិះក្តារបន្ទះថ្មីរបស់ Decathlon ដែលមានទីតាំងនៅទីក្រុង Hendaye ប៉ែកនិរតីប្រទេសបារាំង។ នៅផ្នែកអាងហែលទឹករបស់ការិយាល័យយើង យើងអាចធ្វើការឌីសាញឈុតហែលទឹក និងបន្ទាប់មកធ្វើតេស្តសាកល្បងវាក្នុងថ្ងៃតែមួយតែម្តងដើម្បីត្រួតពិនិត្យពីភាពឋិតថេររបស់វាជាមួយនឹងទឹករលក។

តើអ្វីជាផលិតផល OLAIAN?

ផលិតផលហែលទឹកម៉ាក Tribord បានក្លាយទៅជាផលិតផល OLAIAN ដែលជាផ្លាកសញ្ញាផលិតផល Decathlonស័ក្តិសមបំផុតសំរាប់ការលេងកីឡាលើទឹក។ មិនតែប៉ុណ្ណោះ ផលិតផលរបស់ក្រុមហ៊ុនយើងខ្ញុំនឹងត្រូវមានការផ្លាស់ប្តូរពីមួយទៅមួយ។ និមិត្តសញ្ញារបស់សម្ភារៈកីឡាក្តារបន្ទះនឹងមាការផ្លាស់ប្តូរជារឿយៗ។ ដូច្នេះហើយ ផលិតផលរបស់យើងនឹងធ្វើការបង្ហាញផ្លាកសញ្ញាផ្សេងៗគ្នានៅក្នុងរូប។