ការរចនា
ក្រុមរចនារបស់យើងបានសង្កេតមើលកីឡាករហ្វូតសាលដែលកំពុងលេងនៅលើទីលានខាងក្រៅ ដើម្បីរចនានិងបង្កើតបាល់ហ្វូតសាលកូនកាត់នេះឡើង។ប្រើប្រាស់បានយូរ ដោយសារការផលិតបែបកូនកាត់របស់វា៖សម្រាប់ការរចនាបាល់នេះ យើងបានរួមបញ្ចូលគ្នានូវការដេរម៉ាស៊ីន ជាមួយនឹងភាពធន់នៃការដេរដោយដៃ លើសពីនេះទៀតយើងបានជ្រើសរើសយក PU ដែលមានភាពធន់នឹងសំណឹកនិងប្លោកដែលមានខ្សែសសៃរុំ (ខ្សែសសៃ ២ គម រុំជុំវិញប្លោក) ដើម្បីធានាថា សម្ពាធត្រូវបានរក្សានិងធ្វើឱ្យប្រសើរឡើងនូវភាពមូល។
ទម្ងន់
ចម្លោះពី ៤១០ ទៅ ៤៣០ ក្រាម។
បរិមាត្រផ្ទៃក្រៅ
ចម្លោះពី ៦២,៥ ទៅ ៦៣,៥ សម។
កម្រិតភាពមូល
រង្វាស់បម្រើបម្រួលជាមធ្យម៖អតិបរមា ១.៥%។យើងវាស់ស្ទង់ភាពមូលរបស់បាល់ទាត់លើ ១៦ ចំណុចផ្សេងគ្នា ហើយបន្ទាប់មកពិនិត្យមើលភាពខុសគ្នា។
ប្រសិនបើភាពខុសគ្នាធំជាង ១,៥% (ស្តង់ដារ FIFA Pro) វិស្វកររបស់យើងមានភារកិច្ចកែលម្អនូវភាពមូល ដើម្បីធានាការលោតថេរ។
ការបាត់បង់សម្ពាធអតិបរមា
២០% ក្នុង ៧២ ម៉ោង។
ការលោត
ពី 55 ដល់ 65 សម ជាមួយគម្លាតអតិបរមា 10 សម រវាងកម្ពស់លោតខ្ពស់បំផុតនិងទាបបំផុតរបស់បាល់។ បាល់មួយៗត្រូវបានទម្លាក់ 1០ ដងលើបន្ទះដែកពីកម្ពស់ 2 ម៉ែត្រ។
ភាពត្រឹមត្រូវ
ក្រុមរចនារបស់យើងបានរមៀលបាល់លើផ្ទៃទេរទៅជ្រុងមួយ។ទិសដៅនៃគន្លងនិងការប្រែប្រួលនៃមុំគន្លងត្រូវវាស់៖គម្លាតទទួលយកបានអតិបរមាគឺ ៥ ដឺក្រេ។
ការរក្សាទ្រង់ទ្រាយនិងសម្ពាធ
បាល់នេះធន់នឹងការស៊ុតរហូតដល់ ២៥០០ ដង ផ្ទប់នឹងបន្ទះបេតុងទេរ ក្នុងល្បឿន 50 គម/ម៉ ក្នុងចម្ងាយ 2.5 ម៉ែត្រ។ កំណើនបរិមាត្រអតិបរមាគឺ ១ សម, បម្រែបម្រួលភាពមូលអតិបរមាគឺ ១,៥% និងបម្រែបម្រួលសម្ពាធអតិបរមាគឺ ១,៥%។
ចំណង់ចំណូលចិត្តសម្រាប់កីឡាហ្វ៊ូតសាលក្នុងការរចនារបស់យើងខ្ញុំ!
ក្រុមការងារទទួលបន្ទុកលើផលិតផលហ្វូតសាលរបស់យើង មានទីតាំងនៅ Kipstadium ភាគខាងជើងនៃប្រទេសបារាំង ដែលមានទីលានលេងកីឡាជាច្រើន។ បុគ្គលិកទាំងប្រុស ស្រីរបស់ Decathlonទាំងនេះ ឌីសាញ និងបង្កើតផលិតផល ព្រមទាំងសេវាកម្មក្នុងផ្នែកកីឡាប្រកបដោយវិសាលភាព។
យើងកំពុងស្វែងរកវិធី ដើម្បីកែលម្អលើផាសុកភាពនិងសុវត្ថិភាព សម្រាប់កីឡាករហ្វូតសាល។