ការរចនា
ក្រុមអ្នករចនារបស់យើងបានគិតនិងរចនាបាល់ហ្វូតសាលកូនកាត់នេះ បន្ទាប់ពីបានសង្កេតមើលកីឡាករហ្វូតសាលដែលកំពុងធ្វើសកម្មភាពនៅលើទីលាន។បាល់នេះមានការរចនាបែបកូនកាត់ ដែលរួមបញ្ចូលគ្នានូវផាសុកភាពនៃការដេរដោយម៉ាស៊ីន ជាមួយនឹងភាពជាប់ធន់នៃការដេរដោយដៃ។
យើងក៏បានប្រើផ្លោកជាមួយខ្សែសសៃរុំជុំវិញ (ខ្សែសសៃ ២ គម ត្រូវបានរុំព័ទ្ធជុំវិញប្លោកបាល់) ដើម្បីធានាបាននូវភាពប៉ោងជាប់និងភាពមូលល្អ។
ទម្ងន់
ចម្លោះពី ៤០០ ទៅ ៤៤០ ក្រាម។
បរិមាត្រផ្ទៃក្រៅ
ចម្លោះពី ៦២,៥ ទៅ ៦៣,៥ សម។
កម្រិតភាពមូល
រង្វាស់បម្រើបម្រួលជាមធ្យម៖អតិបរមា ១.៥%។យើងវាស់ស្ទង់ភាពមូលរបស់បាល់ទាត់លើ ១៦ ចំណុចផ្សេងគ្នា ហើយបន្ទាប់មកពិនិត្យមើលភាពខុសគ្នា។
ប្រសិនបើភាពខុសគ្នាច្រើនជាង 1,5%(ស្តង់ដា FIFA PRO) ក្រុមវិស្វករយើងខ្ញុំនឹងត្រូវធ្វើការងារបន្ថែមក្នុងការបង្កើនភាពប៉ោងរបស់បាល់ ដើម្បីធានាឱ្យបាននូវភាពលោតមួយដ៏ល្អប្រសើរ។
ការបាត់បង់សម្ពាធអតិបរមា
២០% ក្នុង ៧២ ម៉ោង។
ការលោត
ពី 55 ដល់ 65 សម ជាមួយគម្លាតអតិបរមា 10 សម រវាងកម្ពស់លោតខ្ពស់បំផុតនិងទាបបំផុតរបស់បាល់។ បាល់មួយៗត្រូវបានទម្លាក់ 1០ ដងលើបន្ទះដែកពីកម្ពស់ 2 ម៉ែត្រ។
ភាពត្រឹមត្រូវ
ក្រុមរចនារបស់យើងបានរមៀលបាល់លើផ្ទៃទេរទៅជ្រុងមួយ។ទិសដៅនៃគន្លងនិងការប្រែប្រួលនៃមុំគន្លងត្រូវវាស់៖គម្លាតទទួលយកបានអតិបរមាគឺ ៥ ដឺក្រេ។
ការរក្សាទ្រង់ទ្រាយនិងសម្ពាធ
អាចធន់នឹងការស៊ុតរហូតដល់ 2500 ដង ផ្ទប់នឹងផ្ទៃបេតុងទេរ ក្នុងល្បៀន 50 គម/ម៉ នៅចម្ងាយនៃការ 2.5m។វិមាត្របាល់ ត្រូវបានបង្កើត 1.5 cm
បម្រែបម្រួលភាពមូលគឺ ១,៥% ហើយបម្រើបម្រួលសម្ពាធអតិបរិមាគឺ ០.១ បារ។
ចំណង់ចំណូលចិត្តសម្រាប់កីឡាហ្វ៊ូតសាលក្នុងការរចនារបស់យើងខ្ញុំ!
ក្រុមការងារទទួលបន្ទុកលើផលិតផលហ្វូតសាលរបស់យើង មានទីតាំងនៅ Kipstadium ភាគខាងជើងនៃប្រទេសបារាំង ដែលមានទីលានលេងកីឡាជាច្រើន។ បុគ្គលិកទាំងប្រុស ស្រីរបស់ Decathlonទាំងនេះ ឌីសាញ និងបង្កើតផលិតផល ព្រមទាំងសេវាកម្មក្នុងផ្នែកកីឡាប្រកបដោយវិសាលភាព។
យើងកំពុងស្វែងរកវិធី ដើម្បីកែលម្អលើផាសុកភាពនិងសុវត្ថិភាព សម្រាប់កីឡាករហ្វូតសាល។