ផាសុកភាព
វាជារឿងដែលសំខាន់បំផុតសម្រាប់ស្បែកជើងបាល់ទាត់ក្នុងការផ្តល់ផាសុកភាពដល់អ្នកដែលកំពុងរៀនលេង នេះហើយជាមូលហេតុដែលយើងខ្ញុំបំពាក់ទ្រនាប់ទន់សម្រាប់ផាសុកភាពបន្ថែមដល់ស្បែកជើងប្រភេទនេះ។ ស្បែកជើងបាល់ទាត់ស៊េរី 100 នេះមានភាពទូលាយនៅផ្នែកខាងលើ ដែលវាត្រូវនឹងទំហំប្រអប់ជើងរបស់ក្មេងៗ។យើងក៏បានបង្កើតប្រព័ន្ធចងខ្សែមានបន្ទះបកបិត ដែលជួយសម្រួលយ៉ាងខ្លាំងដល់ឯករាជ្យភាពរបស់អ្នកលេងថ្មោងថ្មីវ័យក្មេងទាំងឡាយ។
ការរចនា
ក្រោយការចូលរួមវគ្គហ្វឹកហាត់កីឡាបាល់ទាត់របស់អ្នកលេងបាល់ យើងខ្ញុំបានដឹងយ៉ាងច្បាស់ថា ក្មេងៗភាគច្រើនចង់លេងបាល់ទាត់ណាស់ ប៉ុន្តែពេលខ្លះពួកគេត្រូវបានរំខានដោយទំហំរបស់ស្បែកជើងពួកគេ។ការសិក្សាជីវមេកានិកបានបញ្ជាក់ពីការសង្កេតនេះ។ យើងខ្ញុំបានសហការជាមួយគ្រូពេទ្យគ្រិចថ្លោះ ដើម្បីបង្កើតស្បែកជើងប្រភេទនេះឡើងជាមួយនឹងមាឌស្បែកជើងផ្នែកខាងក្នុងសមរម្យជាងមុន សម្រាប់ប្រអប់ជើងរបស់ក្មេងៗ។
ការខាំជាប់
យើងបានប្រើកៅស៊ូចាក់ពុម្ពសម្រាប់ផ្នែកខាងក្រៅដើម្បីផ្ដល់ភាពបត់បែនកាន់តែខ្ពស់។ នៅពេលដែលត្រូវបានរួមបញ្ចូលជាមួយនឹងបន្ទះជ័រតូចៗ ដែលត្រូវបានឌីសាញឡើងសម្រាប់អ្នកលេងកម្រិតដំបូង សមាសធាតុផ្សំទាំងអស់ផ្តល់ផាសុកភាពខ្ពស់ និងកម្លាំងទំនាញកាន់តែប្រសើរសម្រាប់បទពិសោធន៍បែបថ្មីកាន់តែប្រសើរនៅលើទីលានបាល់ទាត់។ស្បែកជើងនេះ គឺល្អសម្រាប់អ្នកលេងបាល់ទាត់វ័យក្មេងដែលកំពុងចង់ហាត់រៀនលេងបាល់។