ការរចនា
ព្រោះការទុកដាក់ឥវ៉ាន់សម្រាប់ដំណើរកម្សាន្តប្រើពេលសម្រាប់រៀបចំ យើងខ្ញុំបង្កើតកាតាបនេះឡើងជាមួយនឹងថតជាច្រើន ដែលផ្តល់នូវកន្លែងសម្រាប់ទុកដាក់សម្លៀកបំពាក់ សម្រាប់ដាក់កុំព្យូទ័រយួរដៃ ដាក់ស្បែកជើង និងបីថតតូចៗ សម្រាប់សម្ភារផ្ទាល់ខ្លួនកាតាបនេះ នឹងធ្វើឱ្យជីវិតរបស់អ្នកមានភាពងាយស្រួល។
ការជួសជុល និងការថែទាំ
លោកអ្នកអាចប្រើប្រាស់ផលិតផលនេះបានយូរដោយគ្រាន់តែធ្វើការជួសជុលកង់រុញរបស់វា។ វាអាចដោះចេញបាន និងអាចប្តូរបានតើវាត្រូវបានធ្វើឡើងដោយរបៀបណា?វីដេអូខាងក្រោម នឹងពន្យល់លោកអ្នកពីរបៀបប្តូរកង់ និងជួសជុលកាតាបនេះ។ លោកអ្នកក៏អាចអញ្ជើញទៅផ្នែករោងជាងនៃ DECATHLONផងដែរ ប្រសិនបើត្រូវការជំនួយ។លេខយោងសម្រាប់គ្រឿងបន្លាស់កង់= 8127600.
កាតាបយួរ។
កាតាបនេះ អនុលោមតាមស្តង់ដា IATA និងអាចប្រើប្រាស់សម្រាប់កាបូបយួរនៅពេលដែលដឹកជញ្ជូនដោយយន្តហោះ។ទោះជាយ៉ាងណាក៏យើងសូមណែនាំឲ្យអ្នកទាក់ទងក្រុមហ៊ុនអាកាសចរដើម្បីត្រួតពិនិត្យនៅលក្ខខណ្ឌទំហំនិងទម្ងន់ជាក់ស្ដែង។
ទំហំ និងទម្ងន់នៃកាតាបចំណុះ 30លីត្រ
កម្ពស់ = 21 សម
បណ្ដោយ = 53 សម
ទទឹង = 34 សម
2.5 គក្រ។
ការសាកល្បងនៅមន្ទីរពិសោធន៏
កាតាបស្ពាយនេះ បានឆ្លងកាត់ការធ្វើតេស្តជាច្រើន៖ភាពធន់នឹងជម្រាបទឹក ភាពធន់នឹងការយួរ សំណឹក និងភាពកាន់ពណ៌។ ការធ្វើសាកល្បងទាំងនេះធ្វើឡើងដោយទៀងទាត់ដោយមន្ទីរពិសោធន៏ផ្សេងគ្នាដែលបញ្ជាក់ថាគុណភាពរបស់យើងត្រូវបានទទួលស្គាល់ ដោយឆ្លងកាត់ដំណើរការនៃការរចនា។
ហេតុអ្វីត្រូវជ្រើសរើសផលិតផលនេះ?
ដោយហេតុថា យើងមិនបានបើកបររថយន្តទៅកាន់កន្លែងហាត់ប្រាណ ពេលខ្លះយើងអាចត្រូវការសម្ភារកីឡាខ្លះៗ និងសម្ភារការងារដាក់ក្នុងកាតាបតែមួយ។ ហេតុដូច្នេះហើយបានជាយើងខ្ញុំបង្កើតកាតាបប្រភេទនេះឡើង សម្រាប់ការទុកដាក់សម្ភារសម្រាប់ការធ្វើដំណើរឆ្ងាយ និងជិត។ កាតាបប្រភេទនេះ អាចទុកដាក់សម្ភារកីឡា និងសម្ភារសម្រាប់ភ្ញៀវទេសចរ សម្រាប់ការប្រើប្រាស់ម្តងម្កាល។