Hide Filters
Filters
0
Sort by :
Filters
0
DOMYOS
Medium Support Seamless Fitness Sports Bra 560
8643083
4278714
$16,00
ពន្ធត្រូវបានបូកបញ្ចូល
Cannot ship to ()
Home Delivery
Within 48 HoursAvailable
Click & Collect
Pickup in store within 4 HoursThis product is currently unavailable for your region
សូមជ្រើសរើសទំហំជាមុន
ស្តុកតាមហាង
យើងបានបង្កើតអាវទ្រនាប់ហាត់ប្រាណ cardio នេះសម្រាប់សកម្មភាពដែលមានផលប៉ះពាល់កម្រិតមធ្យម៖ប្រដាល់ក្បាច់គុណ ក្បាច់រាំ និងបោះជំហាន។
យើងបានជ្រើសរើសបច្ចេកវិជ្ជាគ្មានថ្នេរសម្រាប់អាវទ្រនាប់ដែលសម្របទៅនឹងរូបរាងរាងកាយរបស់អ្នក។ វាផ្តល់នូវការគាំទ្រកម្រិតមធ្យម និងផាសុកភាពជាមួយនឹងប៉ុងដែលអាចដកចេញបាន។
Main fabric: 12.3% Elastane, 21.5% Polyamide, 66.2% Polyester; Lining: 12.3% Elastane, 21.5% Polyamide, 66.2% Polyester
យើងបានជ្រើសរើសបច្ចេកវិជ្ជាគ្មានថ្នេរសម្រាប់អាវទ្រនាប់ដែលសម្របទៅនឹងរូបរាងរាងកាយរបស់អ្នក។ វាផ្តល់នូវការគាំទ្រកម្រិតមធ្យម និងផាសុកភាពជាមួយនឹងប៉ុងដែលអាចដកចេញបាន។
Main fabric: 12.3% Elastane, 21.5% Polyamide, 66.2% Polyester; Lining: 12.3% Elastane, 21.5% Polyamide, 66.2% Polyester
BENEFITS
ជំនួយដើមទ្រូង
មធ្យម៖ កាត់បន្ថយនូវចលនាដើមទ្រូងបាន 38.9%* ក្នុងអំឡុងពេលហាត់ដែលមានការប៉ះទង្គិចមធ្យម។ការផ្ទេរសំណើម
សាច់ក្រណាត់ដែលស្ងួតបានលឿន និងមានខ្យល់ចេញចូលដើម្បីរក្សារាងកាយរបស់អ្នកឱ្យនៅស្ងួត។អាចកែតំរូវបាន
អាវទ្រនាប់កីឡានេះមិនមានកន្លែងកែតម្រូវទំហំទេ។យឺត
សារជាតិ elastane របស់ក្រណាត់ផ្តល់នូវភាពងាយស្រួលក្នុងអំឡុងពេលចលនា។.បង្កើតរូបរាង
អាវទ្រនាប់កីឡានេះមានទ្រនាប់ដើម្បីបង្កើនដើមទ្រូងរបស់អ្នក។TECHNICAL INFORMATIONS
ប៉ុងអាវទ្រនាប់ដែលអាចដោះចេញបាន
អាវទ្រនាប់កីឡាហាត់ប្រាណគ្មានថ្នេរមានប៉ុងស្នោពីរដែលអាចដកចេញបាន។យើងសូមណែនាំឱ្យយកប៉ុងដែលធ្វើពីស្នោចេញដើម្បីលាងសម្អាតអាវទ្រនាប់កីឡារបស់អ្នក។ វាជាការល្អបំផុតក្នុងការលាងសម្អាតពួកវាដោយឡែកពីគ្នានៅក្នុងថង់សំណាញ់ផ្សេង។
អាវទ្រនាប់កីឡាដែលត្រូវបានឌីសាញឡើងសម្រាប់សកម្មភាពកីឡាតិចតួច។
អាវទ្រនាប់កីឡា 560 ប្រភេទនេះ គឺល្អសម្រាប់ការហ្វឹកហាត់កីឡាពង្រឹងចង្វាក់បេះដូង។ *កាត់បន្ថយការប៉ះទង្គិចរហូតដល់ 38.9% បើប្រៀបធៀបទៅនឹងអាវទ្រនាប់ធម្មតានៅពេលដែលធ្វើសកម្មភាពដែលមានការប៉ះទង្គិចទាប។
សម្ភារកីឡាដែលចាំបាច់ត្រូវមាន សម្រាប់ការហ្វឹកហាត់។
ខណៈដែលលោកអ្នកកំពុងធ្វើលំហាត់ប្រាណ ដើមទ្រូងរបស់អ្នកត្រូវការទ្រទ្រង់យ៉ាងខ្លាំងដោយស្បែក ដែលវាផ្តល់នូវភាពតប់ប្រមល់ក្នុងជីវភាពរស់នៅរាល់ថ្ងៃ។ ដើមទ្រូងរបស់អ្នករងនូវចលនា និងយោលចុះឡើងដែលអាចបង្កើតកំលាំងរហូតដល់៥ដងនៃទំងន់ជាក់ស្តែងរបស់វា។ អាវទ្រនាប់កីឡាប្រភេទនេះ ផ្តល់នូវការទ្រទ្រង់ និងផាសុភាពសម្រាប់ការធ្វើលំហាត់ប្រាណរបស់អ្នក។ វាការពារទ្រូងរបស់អ្នកពីផលប៉ះពាល់ ការឈឺចាប់ ជាដើម។
ការទទួលបានការទ្រទ្រង់ដ៏ត្រឹមត្រូវមួយ៖មិនខ្សោយពេក ឬមិនខ្លាំងពេក
ការធ្វើលំហាត់ប្រាណអាចបណ្តឹងស្បែកផ្នែកដើមទ្រូងរបស់អ្នកបាន។ ជាមួយនឹងការទ្រទ្រង់មិនត្រឹមត្រូវ អ្នកនឹងទទួលបានបទពិសោធន៍នៃការឈឺចាប់មួយក្នុងការហាត់កីឡារបស់អ្នក។ ការទទួលបានការទ្រទ្រង់ខ្លាំងពេក អាចនឹងមានផលប៉ះពាល់ថែមទៀតផង។ វាត្រូវតែសមស្របនឹងទំហំប៉ុងអាវទ្រនាប់របស់អ្នក និងកម្រិតនៃការហ្វឹកហាត់។ គោលដៅក្នុងការការពារដើមទ្រូងរបស់អ្នកដោយមិនប៉ះពាល់ដល់ការធ្វើចលនាដើមទ្រូងរបស់អ្នក។
កម្រិតនៃការទ្រទ្រង់បីផ្សេងគ្នាសម្រាប់កីឡារបស់អ្នក
យើងខ្ញុំឌីសាញអាវទ្រនាប់កីឡាប្រភេទនេះជាមួយនឹងកម្រិតនៃការទ្រទ្រង់ផ្សេងៗគ្នា អាស្រ័យទៅលើប្រភេទកីឡារបស់អ្នក។ ការទ្រទ្រង់តិចតួច ជាមួយនឹងការធ្វើចលនាដើមទ្រូងដូចជា ការហាត់ផាយលេត ការហ្វឹកហាត់បណ្តឹងសាច់ជាដើម។ ការទ្រទ្រង់កម្រិតមធ្យម សម្រាប់សកម្មភាពកីឡាកម្រិតមធ្យមដោយមិនពាក់ព័ន្ធនឹងការលោត (ការរាំហ្វីតណេស ឬការហ្វឹកហាត់ចង្វាក់បេះដូងជាដើម)។ ការទ្រទ្រង់កម្រិតខ្ពស់ សម្រាប់សកម្មភាពកីឡា ដែលពាក់ព័ន្ធនឹងការធ្វើចលនាខ្លាំងៗ ដូចជាការបោះជំហ៊ាន ការរត់នៅលើម៉ាស៊ីន និងការលេងត្រាំប៉ូលីន។
ជ្រើសទំហំត្រឹមត្រូវ
ប្រសិនបើអាវទ្រនាប់កីឡាសមស្របនឹងអ្នក នោះអ្នកនឹងមានជំនឿទុកចិត្តដែលនឹងផ្តល់ការទ្រទ្រង់ដើមទ្រូង និងផាសុកភាពជូនលោកអ្នក។ ដើម្បីជ្រើសរើសទំហំដ៏ត្រឹមត្រូវ សូមយកខ្សែវាស់ រួចវាស់ទំហំដើមទ្រង់របស់អ្នក (ដោយមិនប្រើអាវទ្រនាប់) មើលកញ្ចក់* កាន់ម៉ែត្រវាស់ពីផ្នែកខាងលើខ្នងរបស់អ្នកចុះមកខាងក្រោមសន្ទះស្មារបស់អ្នក។
* ដាក់ម៉ែត្រវាស់កាត់ផ្នែកទាំងមូលនៃដើមទ្រូងរបស់អ្នក។ ធ្វើការវាស់ដោយមិនទាញវាតឹង។
មើលទៅតាមតារាងដែលត្រូវគ្នាដើម្បីស្វែងរកទំហំរបស់អ្នក។
* ដាក់ម៉ែត្រវាស់កាត់ផ្នែកទាំងមូលនៃដើមទ្រូងរបស់អ្នក។ ធ្វើការវាស់ដោយមិនទាញវាតឹង។
មើលទៅតាមតារាងដែលត្រូវគ្នាដើម្បីស្វែងរកទំហំរបស់អ្នក។
តើអាវទ្រនាប់ DOMYOS ត្រូវបានរចនាឡើងដោយរបៀបណា?
អាវទ្រនាប់កីឡា DOMYOS ត្រូវបានឌីសាញឡើងសម្រាប់ក្រុមកីឡាដើម្បីទទួលបានផាសុកភាពនិងកាត់បន្ថយផលប៉ះពាល់សុខភាពរបស់លោកអ្នក។ យើងខ្ញុំមិនប្រើខ្សែពីខាងក្រោមដែលនឹងអាចបង្កជារបួសស្នាម ហើយយើងខ្ញុំបានកម្រិតទំហំថ្នេរនៅជុំវិញសុដន់ដើម្បីទប់ស្កាត់ការស្កៀបរមាស់ និងបានជ្រើសយកសមាសធាតុផ្សំនានា ដើម្បីជក់ញើសបានល្អ ដែលផ្តល់ផាសុកភាពសម្រាប់អ្នកប្រើប្រាស់។
តើអាវទ្រនាប់ DOMYOS ត្រូវបានធ្វើតេស្តដោយរបៀបណា?
ម៉ូដែលរបស់យើងទាំងអស់ត្រូវបានពិនិត្យឯកាភាពនៅក្នុងមន្ទីរពិសោធន៍របស់យើងដោយប្រើប្រាស់ការធ្វើតេស្តគាំទ្រដើម្បីទ្រូងរបស់យើង (វាស់ការកាត់បន្ថយនូវចលនានៃដើមទ្រូងនៅពេលហាត់កីឡា)។
បន្ទាប់មក វានឹងត្រូវបានដាក់ពិន្ទុដោយឋិតក្នុងកម្រិតពី 1 ដល់ 5។ 1 សម្រាប់ការទ្រទ្រង់បានស្រាល 3 សម្រាប់ការទ្រទ្រង់មធ្យម និង 5 សម្រាប់ការទ្រទ្រង់ខ្លាំង។ ផលិតផល DOMYOS ធានាឱ្យបាននូវអាវទ្រនាប់កីឡា ដែលបន្ថយការបង្កើនសម្ពាធក្នុងការធ្វើចលនាផ្នែកដើមទ្រូងយ៉ាងហោចណាស់ 10% និង រហូតដល់ 50% បើប្រៀបធៀបជាមួយនឹងអាវទ្រនាប់ធម្មតា។
បន្ទាប់មក វានឹងត្រូវបានដាក់ពិន្ទុដោយឋិតក្នុងកម្រិតពី 1 ដល់ 5។ 1 សម្រាប់ការទ្រទ្រង់បានស្រាល 3 សម្រាប់ការទ្រទ្រង់មធ្យម និង 5 សម្រាប់ការទ្រទ្រង់ខ្លាំង។ ផលិតផល DOMYOS ធានាឱ្យបាននូវអាវទ្រនាប់កីឡា ដែលបន្ថយការបង្កើនសម្ពាធក្នុងការធ្វើចលនាផ្នែកដើមទ្រូងយ៉ាងហោចណាស់ 10% និង រហូតដល់ 50% បើប្រៀបធៀបជាមួយនឹងអាវទ្រនាប់ធម្មតា។
តើផលិតផលនោះត្រូវបានធ្វើតេស្តមុនពេលលក់ដែរឬទេ?
ជាការពិតណាស់! សាច់ក្រណាត់ទាំងអស់ត្រូវបានឆ្លងកាត់ការធ្វើតេស្តនៅមន្ទីរពិសោធន៍ដោយជោគជ័យដើម្បីធានានូវផាសុកភាព និងសុវត្ថិភាព។ យើងបានធ្វើតេស្តវាទៅលើភាពហើរពណ៌ ធន់នឹងការបោកគក់ញឹកញាប់ ជក់ញើសបានល្អ និងច្រើនជាងនេះទៀត។ យើងហៅតេស្តនេះថា «ការធ្វើតេស្តបែបទារុណកម្ម»។ តើនៅមានអ្វីទៀត?អ្នកលេងកីឡាជាច្រើនបានធ្វើតេស្តផលិតផលនេះ។ យើងស្តាប់ និងវិភាគទៅលើយោបល់របស់ពួកគេដើម្បីកែតម្រូវចំណុចខ្វះខាត។
ព័ត៌មានពីការវិវឌ្ឍន៍ជានិរន្ត
ដំណាក់ក្នុងការជ្រលក់ពណ៌ត្រូវការទឹកច្រើនណាស់និងផលិតទឹកស្អុយជាច្រើនពីអាងជ្រលក់ថ្នាំ។នេះគឺជាផ្នែកមួយដែលបង្កើតផលប៉ះពាល់បរិស្ថានច្រើនបំផុត។ដើម្បីកាត់បន្ថយផលប៉ះពាល់ យើងបានជ្រើសរើសតិកនិកជ្រលក់ពណ៌ទ្រង់ទ្រាយធំ ដែលទឹកថ្នាំត្រូវបានបញ្ចូលក្នុងដំណាក់កាលផលិតសាច់អំបោះ។បច្ចេកទេស ecodesign មួយផ្សេងទៀតដែលប្រើក្នុងផលិតផលនេះគឺ greige៖នេះមានន័យថាមិនមានការជ្រលក់ក្រណាត់ទេ។វាស្ថិតនៅក្នុងស្ថានភាពពណ៌ឆៅរបស់វា។
$13,00
Price
$8,00
-38%
អាវទ្រនាប់ហាត់ចង្វាក់បេះដូងសម្រាប់ស្ត្រី ៥០០ - ព្រីនទេសភាពត្រូពិចពណ៌ស៊ីជម្ពូ
$13,00
Price
$8,00
-38%