Hide Filters
Filters 0
Sort by :
Filters 0
DOMYOS

900 -

8539985
$20,00
ពន្ធត្រូវបានបូកបញ្ចូល
ពណ៌:
ទំហំ:

size guide

My size is :

ចំនួន

Home Delivery
Within 48 Hours
Available
Click & Collect
Pickup in store within 4 Hours
យើងចូលចិត្តហាត់ចង្វាក់បេះដូង ហើយរចនាផលិតផលនេះឡើងសម្រាប់ការហាត់ចង្វាក់បេះដូងកម្រិតខ្ពស់។

អាវទ្រនាប់កីឡាទាន់សម័យដែលមានការគាំទ្រកម្រិតខ្ពស់ និងខ្សែរ៉ូតនៅខាងមុខធ្វើអោយវាងាយស្រួលពាក់។ សាកសម្យសម្រាប់គ្រប់សកម្មភាពទាំងអស់ ទោះជាការហាត់ប្រាណដែលបញ្ចេញថាមពលខ្ពស់ក៏ដោយ។ ដើម្បីផាសុកភាពបន្ថែម៖ ខ្សែអាចសារ៉េតម្រូវបាន និងមានអេប៉ុងដេរភ្ជាប់។

Main fabric: 10.0% Elastane, 90.0% Polyester; Lining: 24.0% Elastane, 76.0% Polyamide; Secondary lining: 100.0% Polyamide; Pad: 100.0% Polyester; Elastic band: 72.0% Polyamide, 10.5% Polyester, 17.5% Elastodiene

BENEFITS

ជំនួយដើមទ្រូង

ពិសេសជាង៖ កាត់បន្ថយចលនាដើមទ្រូងបាន ៤៥%* នៅពេលហាត់ប្រាណដែលមានការប៉ះទង្គិចខ្ពស់។

បង្កើតរូបរាង

អេប៉ុងបន្ថែមទ្រង់ទ្រាយទៅលើអាវទ្រនាប់របស់អ្នកបន្តិចដើម្បីបង្អួតដើមទ្រូងរបស់អ្នក។

អាចកែតំរូវបាន

បន្តឹងនៅផ្នែកខាងមុខ ខ្សែដែលអាចសារ៉េឱ្យរឹបបាន។

ការផ្ទេរសំណើម

សាច់ក្រណាត់ មានខ្យល់ចេញចូល ឆាប់ស្ងួត និងរក្សាភាពស្ងួតដល់ខ្លួនរបស់អ្នក។

TECHNICAL INFORMATIONS

ហេតុអ្វីអាវទ្រនាប់កីឡាមានខ្សែរូត ៩០០ ល្អបំផុតសម្រាប់ការហាត់ដែលមានការប៉ះទង្គិចខ្ពស់?

អាវទ្រនាប់កីឡាខ្សែរូតទាញឡើងលើ 900 នេះមាននូវការគាំទ្រកម្រិតខ្ពស់* សាកសម្យសម្រាប់សកម្មភាពហាត់ប្រាណដែលមានការប៉ះទង្គិចខ្ពស់ (ការបោះជំហ៊ាន ការហាត់ត្រាំប៉ូលីន trampoline ការរត់លើម៉ាស៊ីន។ល។)។
ងាយស្រួលលើកពាក់ដោយសារមានខ្សែសម្រាប់សារ៉េតម្រូវ ផ្តល់នូវការគាំទ្រល្អឥតខ្ចោះគ្មានខ្សែលួស និងមានអេប៉ុងកំណត់ទ្រង់ទ្រាយរួចជាស្រេច។
ខ្នងសាច់ដុំមាននូវសាច់ក្រណាត់បច្ចេកវិទ្យាច្រោះខ្យល់សម្រាប់គ្រប់គ្រងនូវសំនើម។

*កាត់បន្ថយការប៉ះទង្គិចរហូតដល់ ៤៥% បើប្រៀបធៀបទៅនឹងអាវទ្រនាប់ធម្មតានៅពេលដែលធ្វើសកម្មភាពដែលមានការប៉ះទង្គិចទាប។

សម្ភារៈចាំបាច់ត្រូវមានសម្រាប់លេងកីឡា

នៅពេលហាត់ប្រាណ ដើមទ្រូងរបស់អ្នកទទួលរងនូវសំពាធ និងការប៉ះទង្គិចច្រើនជាងអំឡុងពេលធ្វើសកម្មភាពប្រចាំថ្ងៃ។ ដើមទ្រូងរបស់អ្នករងនូវចលនា និងយោលចុះឡើងដែលអាចបង្កើតកំលាំងរហូតដល់៥ដងនៃទំងន់ជាក់ស្តែងរបស់វា។ ពាក់អាវទ្រនាប់កីឡាផ្តល់នូវការគាំទ្រ និងផាសុកភាពដែលអ្នកត្រូវការនៅពេលធ្វើការហាត់ប្រាណរាងកាយ។

ការពារដើមទ្រូងរបស់អ្នក៖

មិនថាទំហំអេប៉ុង ឬអាយុរបស់អ្នកប៉ុន្មានក៏ដោយ ដើមទ្រូងរបស់អ្នកទទួលរងនូវការប៉ះទង្គិចខ្លាំងក្នុងអំឡុងពេលហាត់កីឡា។ ជាសរីរាង្គទន់ខ្សោយដែលគាំទ្រស្ទើរតែទាំងស្រុងដោយស្បែក ដែលត្រូវការនូវការគាំទ្រពីអ្នកឯកទេស។ ប្រើសិនបើអ្នកពាក់អាវទ្រនាប់ធម្មតាដែលមានការគាំទ្រតិច វាអាចបណ្តាលអោយមានការឈឺចាប់ និងយូរៗទៅយារធ្លាក់។ អាវទ្រនាប់កីឡាកឺសំខាន់ដូចទៅនឹងស្បែកជើង និងសំលៀកបំពាក់កីឡាដទៃទៀត ដែលការពារដើមទ្រូងរបស់អ្នកពីការប៉ះទង្គិច។

ទទួលបានការទ្រទ្រង់បីកម្រិត អាស្រ័យលើប្រភេទកីឡាដែលលោកអ្នកហាត់៖

- មានការគាំទ្រតិច (យ៉ូហ្កា ហាតបន្ទន់ខ្លួន ហាត់ពង្រឹងសាច់ដុំ។ល។) សម្រាប់សកម្មភាពដែលសុដន់មិនធ្វើចលនាខ្លាំង។
- ការគាំទ្រមធ្យម (ហាត់រាំ ហាត់ចង្វាក់បេះដូង ល) សម្រាប់ការលោតមធ្យមមិនច្រំដែល។
- ការគាំទ្រខ្ពស់ (ការបោះជំហ៊ាន ការរត់ ការលោតលើត្រាំប៉ូលីន។ល។) សម្រាប់សកម្មភាពដែលទាក់ទងនឹងចលនាដែលបញ្ចេញថាមពលខ្លាំង។

ជ្រើសទំហំត្រឹមត្រូវ

ទំហំត្រឹមត្រូវធានានូវការទ្រទ្រង់ល្អ និងរឹបរាងដែលផ្តល់ផាសុកភាព។

ដើម្បីវាស់ទំហំអាវទ្រនាប់របស់អ្នក ធ្វើការវាស់ទំហំដើមទ្រូងរបស់អ្នក៖

* ធ្វើការវាស់ដោយខ្លួនឯងដោយមិនពាក់អាវទ្រនាប់។
* ប្រើប្រាស់កញ្ចក់ឆ្លុះ។
* កាន់ម៉ែត្រវាស់ពីផ្នែកខាងលើខ្នងរបស់អ្នកចុះមកខាងក្រោមសន្ទះស្មារបស់អ្នក។
* ដាក់ម៉ែត្រវាស់កាត់ផ្នែកទាំងមូលនៃដើមទ្រូងរបស់អ្នក។ ធ្វើការវាស់ដោយមិនទាញវាតឹង។

លោកអ្នកអាចពិនិត្យមើលរង្វាស់នេះធៀបនឹងតារាងទំហំ។

តើអាវទ្រនាប់ DOMYOS ត្រូវបានរចនាឡើងដោយរបៀបណា?

ម៉ូដែលរបស់យើងត្រូវបានរចនាឡើងដើម្បីបង្កើននូវផាសុកភាព និងជួយការពារបញ្ហាសុខភាព៖
* យើងមិនប្រើប្រាស់លួស (ហានិភ័យមុតរបួស)
* យើងកាត់បន្ថយនូវថ្នេរអោយនៅតិចបំផុតនៅជិតចុងសុដន់ (ដើម្បីការពារការរលាក)
* យើងប្រើប្រាស់សមាសធាតុដែលស្រូបញើសចេញពីរាងកាយ (បង្កើនកម្រិតផាសុកភាព និងកាត់បន្ថយនូវការកកិតរលាកបានយ៉ាងច្រើន)។

តើអាវទ្រនាប់ DOMYOS ត្រូវបានធ្វើតេស្តដោយរបៀបណា?

ម៉ុដែលរបស់យើងទាំងអស់ត្រូវបានពិនិត្យឯកាភាពនៅក្នុងមន្ទីរពិសោធន៍របស់យើងដោយប្រើប្រាស់ការធ្វើតេស្តគាំទ្រដើម្បីទ្រូងរបស់យើង (វាស់ការកាត់បន្ថយនូវចលនានៃដើមទ្រូងនៅពេលហាត់កីឡា)។

ពួកវាត្រូវបានឱ្យពិន្ទុ និងចាត់ថ្នាក់៖ 1 : ការគាំទ្រស្រាល
៣៖ ការគាំទ្រមធ្យម
៥: ជាទម្រធ្ងន់

* អាវទ្រនាប់ហាត់ប្រាណរបស់យើងធានាកាត់បន្ថយយោលចុះឡើងនៃដើមទ្រូងបើប្រៀបធៀបទៅនឹងអាវទ្រនាប់ស្តង់ដារ។អប្បបរមា 10% (កម្រិត 1) រហូតដល់លើស 50% (កម្រិត 5)។

តើផលិតផលនោះត្រូវបានធ្វើតេស្តមុនពេលលក់ដែរឬទេ?

ជាការពិតណាស់! សាច់ក្រណាត់ទាំងអស់របស់យើងត្រូវតែឆ្លងកាត់ការធ្វើតេស្តនៅមន្ទីរពិសោធន៍ដោយជោគជ័យដើម្បីធានានូវផាសុកភាព និងសុវត្ថិភាព។ យើងបានធ្វើតេស្តវាទៅលើភាពហើរពណ៌ ធន់នឹងការបោកគក់ញឹកញាប់ ជក់ញើសបានល្អ និងច្រើនជាងនេះទៀត។ យើងហៅវាថា "ធ្វើតេស្តទារុណកម្ម"។ ហើយក្រោយពីនោះ? តើតែប៉ុនណឹងទេឬ? ទេ មិនមានទៀតទេបន្ទាប់មកយើងធ្វើតេស្តដោយអោយអ្នកប្រើប្រាស់ដាក់ផលិតផលឆ្លងកាត់រង្វង់មូល។ យើងស្តាប់ និងវិភាគទៅលើយោបល់របស់ពួកគេដើម្បីកែតម្រូវចំណុចខ្វះខាត។ ហើយមានតែពេលនោះទេ ទើសំលៀកបំពាក់កីឡារបស់លោកអ្នករួចរាល់!