1
Hide Filters
Filters 0
Sort by :
Filters 0
  • កាតាបរក្សាសីតុណ្ហភាព 100 ចំណុះ10 ល
  • កាតាបរក្សាសីតុណ្ហភាព 100 ចំណុះ10 ល
  • កាតាបរក្សាសីតុណ្ហភាព 100 ចំណុះ10 ល
  • កាតាបរក្សាសីតុណ្ហភាព 100 ចំណុះ10 ល
  • កាតាបរក្សាសីតុណ្ហភាព 100 ចំណុះ10 ល
  • កាតាបរក្សាសីតុណ្ហភាព 100 ចំណុះ10 ល
កាតាបរក្សាសីតុណ្ហភាព 100 ចំណុះ10 ល
QUECHUA

កាតាបរក្សាសីតុណ្ហភាព 100 ចំណុះ10 ល

8913657
$12,08
ពន្ធត្រូវបានបូកបញ្ចូល
  • កាតាបរក្សាសីតុណ្ហភាព 100 ចំណុះ10 ល
  • កាតាបរក្សាសីតុណ្ហភាព 100 ចំណុះ10 ល
  • កាតាបរក្សាសីតុណ្ហភាព 100 ចំណុះ10 ល
  • កាតាបរក្សាសីតុណ្ហភាព 100 ចំណុះ10 ល
  • កាតាបរក្សាសីតុណ្ហភាព 100 ចំណុះ10 ល
  • កាតាបរក្សាសីតុណ្ហភាព 100 ចំណុះ10 ល
កាតាបរក្សាសីតុណ្ហភាព 100 ចំណុះ10 ល
ទំហំ:
ចំនួន

Home Delivery
Within 48 Hours
Available
Click & Collect
Pickup in store within 4 Hours
ក្រុមឌីសាញយើងខ្ញុំបានបង្កើតកាតាបប្រភេទនេះ សម្រាប់ការទុកដាក់អាហារ និងភេសជ្ជៈនៅពេលដែលអ្នកឡើងភ្នំ។ស័ក្តិសម​សម្រាប់ការប្រើប្រាស់នៅពេលដែលលោកអ្នកទំនេរ។

កំលាំងចិត្តរបស់យើង? យើងខ្ញុំបានឌីសាញកាតាបនេះឡើងដើម្បីផ្តល់នូវមុខងារប្រើប្រាស់ច្រើន និងផាសុកភាព ហេតុដូច្នេះហើយ លោកអ្នកអាចរីករាយដំណើរកម្សាន្តឡើងភ្នំ និងទុកដាក់ម្ហូបអាហាររបស់អ្នកបានយ៉ាងងាយ! ចំណុះ 10 លីត្រ។

ក្រណាត់: 100.0% Polyester; ពពុះ: 100.0% Polyethylene

; ស្រទាប់: 100.0% Polyester; ស្រទាប់ថ្នាំ: 100.0% Polyurethane

BENEFITS

សមសីតុណ្ហៈ

រក្សាម្ហូបអោយនៅស្រស់រយៈពេល 5 ម៉ោង ដោយមិនចាំបាច់ដុំទឹកកក | ស្តង់ដារ៖ EN 12546-2

ផាសុខភាពក្នុងការយួរឬពាក់

ខ្សែកាតាបអាចសារេបាន | និងផ្នែកខាងក្រោមផលិតពីហ្វ៊ូម

ងាយស្រួលប្រើ

ថតសំណាញ់មួយ | ហោប៉ៅមានរឺតដើម្បីរក្សាវត្ថុដ៏មានតម្លៃរបស់អ្នក។

សមត្ថភាពបង្រួមតូច

ខ្សែរឹតបន្តឹង អាចឱ្យលោកអ្នករឹតវាបានជាប់ល្អ សម្រាប់ទុកដាក់។

សមត្ថភាព

ចំនុះ៖ 10 ល / ទម្ងន់៖ ទំងន់ 300 ក្រ / ទំហំ៖ 21 x 17 x 38 សម

ធន់នឹងការកកិត

សមាសធាតុធន់នឹងការសឹក(បាតក្រោម​និង ខ្នង)។

TECHNICAL INFORMATIONS

ការរក្សាសីតុណ្ហភាព

យើងខ្ញុំបានធ្វើតេស្តផលិតផលនេះ ដោយគោរពទៅតាមស្តង់ដា EN 12546-2 នៅក្រោមសីតុណ្ហភាព 32អង្សារសេ ដោយមិនប្រើទឹកកក។ រយៈពេលនៃសីតុណ្ហភាពកើនឡើងចាប់ពី 5°C (សីតុណ្ហភាពនៃអាហារដែលចេញពីទូទឹកកក) រហូតដល់ 15°C ក្នុងរយៈពេល 5ម៉ោង។
ដោយដាក់ទឹកកក ទម្ងន់ 600ក្រាម សីតុណ្ហភាពនៃអាហារផ្លាស់ប្តូរពី 5អង្សាររហូតដល់ 15អង្សារ បានរយៈពេល 8ម៉ោង។

សមត្ថភាពផ្ទុក៖

ចំនុះ៖ ១០ ល។សូមណែនាំសម្រាប់មនុស្សចំនួន 1 ទៅ 2 នាក់។

នៅផ្នែកខាងក្នុង លោកអ្នកនឹងមើលឃើញប្រព័ន្ធមួយដើម្បីទុកដាក់ដបទឹករបស់អ្នកបានយ៉ាងត្រឹមត្រូវកំឡុងពេលធ្វើដំណើរ និងថតរឺតនៅផ្នែកខាងលើ។
នៅផ្នែកខាងក្រៅ អ្នកនឹងឃើញថតមានរឺត ដាច់ដោយឡែកពីកន្លែងរក្សាកម្តៅ ដូច្នេះហើយលោកអ្នកអាចទុកដាក់សម្ភារស្ងួតៗ និងកុំឱ្យវាប៉ះជាមួយនឹងអាហារ ត្រជាក់ៗ (កាបូបលុយ សោរ ផែនទី កាមេរ៉ា)។​
កាតាបនេះក៏មានថតសំណាញ់ខាងក្រៅនៅម្ខាងទៀតផងដែរ។

ទំហំ

វិមាត្រ នៅពេលត្រូវបានបត់ទុក(ប្រវែង x ទទឹង x កម្ពស់)
វិមាត្រខាងក្រៅ៖ 21 x 17 x 38 សម
ទំហំខាងក្នុង 20 x 16 x 32 សម
នៅពេលដែលត្រូវបានបត់ កាតាបទឹកកកគឺនឹងមានទំហំតូចជាងមុន និងប្រវែងទទឹង 21 សម ជម្រៅ 8 សម​ និងកម្ពស់ 35 សម។

មិនជ្រាបទឹក

កាតាបនេះ មិនមែនមុខងារការពារទឹកនៅផ្នែកខាងក្នុងនោះទេ។ ផ្នែកខាងក្រោមនៃកាតាប មិនការពារជម្រាបទឹកនោះទេ។
ពេលខ្លះ សំណើមនឹងកកើតនៅផ្នែកខាងក្នុងនៃកាតាប ហើយដំណក់ទឹកខ្លះៗ នឹងជ្រាបចេញតាមថ្នេរ។ កុំបារម្ភអី វាកម្រនឹងកើតឡើងណាស់ ហើយនឹងមិនប៉ះពាល់ដល់អាហាររបស់អ្នកឡើយ។

ការណែនាំសម្រាប់ប្រើប្រាស់

ដើម្បីរក្សាអាហាររបស់អ្នកបានយូរជាងនេះ លោកអ្នកអាចបន្ថែមទឹកកកក្នុងកាតាបនេះបាន។ នៅពេលដែលទុកដាក់ម្ហូបក្នុងកាតាបនេះ យើងខ្ញុំសូមណែនាំឱ្យលោកអ្នកទុកដាក់អាហារដែលចាំបាច់ដើម្បីរក្សាភាពត្រជាក់នៅជាមួយគ្នានៅផ្នែកខាងក្រោមនៃកាតាប។ ជាចុងបញ្ចប់ ដើម្បីបង្កើនគុណភាពនៃការរក្សាកម្តៅរបស់កាតាបនេះ យើងខ្ញុំសូមណែនាំអ្នកឱ្យបើកវា នៅពេលដែលអ្នកត្រូវការ និងបិទជាបន្ទាន់។

តើទំហំត្រូវវាស់ដូចម្តេច?

ទំហំរបស់កាតាបគឺត្រូវវាស់ដោយប្រើប្រាស់វិធីសាស្ត្រដែលមានបទដ្ឋានត្រឹមត្រូវ៖ យើងនឹងដាក់គ្រាប់បាល់តូចៗនៅក្នុងថតកាតាប ក៏ដូចជាហោប៉ៅនីមួយៗ។ បន្ទាប់មកយើងនឹងយកគ្រាប់បាលទាំងនេះចេញរួចដាក់ចូលក្នុងធុងដែលមានចំនុះ ដែលបង្ហាញនូវទំហំដូចគ្នាគិតជាល។