មុខងារពិសេស
រន្ធខ្យល់ 17
ការរឹតបន្តឹងដោយក្រវ៉ាត់ចង្ការ៖ប្រដាប់កឹប
ការលៃតម្រូវត្រង់កញ្ចឹងក៖មុំបង្វិល 360°។
ប៉ុងផ្ដល់ផាសុកភាព៖អាចដោះចេញបាន និងអាចបោកសម្អាតបាន (រកបានពីសេវាក្រោយលក់)
ក្បាំងមុខ៖ភ្ជាប់ ដោះចេញបាន។សំបកខាងក្រៅ៖ពុម្ពក្នុងប៉ូលីកាបូណាត។ត្រូវគ្នា៖ សក់កន្ទុយសេះ និងពិលកឹប (ខាងក្រោយ)។
ការលៃតម្រូវទំហំ, ទំហំ M៖បណ្ដោយ៖ 30 សម, ទទឹង៖21 សម, កម្ពស់៖15.5 សម
តើអ្នកជ្រើសរើសទំហំមួកការពារជិះកង់ឡើងភ្នំរបស់អ្នកយ៉ាងដូចម្ដេច?
ដើម្បីស្វែងរកទំហំមួកសុវត្ថិភាពសម្រាប់ខ្លួនអ្នក អ្នកគ្រាន់តែវាស់រង្វង់ក្បាលរបស់អ្នក (ជុំវិញថ្ងាស)។មួកសុវត្ថិភាពជិះកង់លើភ្នំនេះមានបីទំហំ៖
S៖52 - 55 សម
M ៖55 - 59 សម
ទំហំ L៖ 59 - 6២ សម
បញ្ជាក់ដោយស្តង់ដារ EN 1078
ស្ដង់ដារអ៊ឺរ៉ុប ដែលកំណត់នូវលក្ខខណ្ឌតម្រូវនិងវិធីសាស្រ្តតេស្តសាកល្បងសម្រាប់មួកសុវត្ថិភាពដែលត្រូវពាក់ដោយអ្នកប្រើប្រាស់ស្គីកង់មួយជួរ ស្គីក្ដារ ស្គូទែរ និងកង់។លក្ខខណ្ឌតម្រូវនិងវិធីសាស្រ្តធ្វើតេស្តដែលទាក់ទងគ្របដណ្ដប់លើទិដ្ឋភាពដូចខាងក្រោម៖ ការបង្គុំ រួមបញ្ចូលទាំងផ្ទៃគំហើញ។ អត្ថប្រយោជន៍នៃការស្រូបភាពរញ្ជួយ។ លក្ខណៈនៃប្រព័ន្ធទប់ រួមទាំងក្រវ៉ាត់ចង្កា និងឧបករណ៍រឹតបន្តឹង។ សញ្ញា និងព័ត៌មាន។
ប៉ុងទ្រនាប់
ឧបករណ៍ជំនួសប៉ុងទ្រនាប់សម្រាប់មួកសុវត្ថិភាពនេះអាចរកបាននៅលើវេបសាយរបស់យើង។
សូមចំណាំថា នៅលើមួកសុវត្ថិភាពមួយចំនួន ពណ៌នៃប៉ុងទ្រនាប់ EVA (កន្លែងដែលប៉ះជាមួយផ្នែកខាងលើនៃក្បាល) អាចប្រែប្រួល។
តើខ្ញុំត្រូវផ្លាស់ថ្មីនូវមួកការពាររបស់ខ្ញុំនៅពេលណា?
យើងសូមណែនាំឱ្យផ្លាស់ថ្មីនូវមួកការពាររបស់អ្នក ក្នុងករណីចំនួន ២៖
1/ ក្រោយពីធ្លាក់ម្ដង៖ក្នុងករណីមានការធ្លាក់ម្ដង មួកសុវត្ថិភាពរបស់អ្នកអាចថយគុណភាពឬអាចខូចបាន។ពេលអ្នកអ្នកមិនទាំងដឹងផង។នោះហើយជាមូលហេតុដែលយើងណែនាំឱ្យអ្នកផ្លាស់វាថ្មី ប្រសិនបើអ្នកមានការសង្ស័យតិចតួចបំផុត។
២/ ក្រោយពីប្រើបាន 5 ឆ្នាំ៖ប៉ុងនឹងអស់គុណភាព។វាអាចថយគុណភាពដោយសារតែការប៉ះទង្គិច កន្លែងដែលវាជាត្រូវបានរក្សាទុក អាកាសធាតុ និងការប្រើប្រាស់របស់វា។ដូច្នេះយើងសូមណែនាំឱ្យផ្លាស់មួកការពាររបស់អ្នកថ្មីយ៉ាងហោចណាស់ 5 ឆ្នាំម្តង។
តើអ្នកលៃតម្រូវមួកសុវត្ថិភាពដោយរបៀបណា?
3 ជំហានរហ័ស សម្រាប់ការផ្លាស់ប្តូរមួកសុវត្ថិភាពរបស់អ្នកក្នុងរយៈពេល ២ នាទី៖
1/ បើចាំបាច់ សូមទាញសក់កន្ទុយសេះរបស់អ្នកកាត់ពីក្រោយមួកសុវត្ថិភាព (ទម្លាក់រឹមប្រដាប់លៃតម្រូវ)។
២/ លៃតម្រូវនិងខ្ទាស់កន្លាស់នៅលើខ្សែក្រវាត់ពីរ៖ពិនិត្យមើលថាអ្នកនៅតែអាចអូសម្រាមដៃ ២ នៅចន្លោះខ្សែ និងចង្ការ។
3/ លៃតម្រូវភាពតឹងនៅជុំវិញក្បាលរបស់អ្នកដោយប្រើប្រដាប់លៃតម្រូវខាងក្រោយ។
មួកការពារគួរតែប៉ះនឹងក្បាលរបស់អ្នក ដោយមិនរអិលទៅមុខឬថយក្រោយឡើយ ទោះបីអ្នកកំពុងធ្វើចលនាក៏ដោយ។
ការធ្វើតេស្តផលិតផល
ក្រុមអ្នករចនាផលិតផលរបស់យើង ដែលមានមូលដ្ឋាននៅ B'Twin ក្នុងទីក្រុងលីល បន្តធ្វើការដើម្បីជួយឱ្យការជិះកង់កាន់តែមានផាសុកភាពបន្ថែមទៀត។ គោលដៅរបស់យើងគឺចង់បង្កើតផលិតផលដែលឆ្លើយតបតាមតំរូវការរបស់អ្នកជិះកង់ និងជួយកាត់បន្ថយការរំខាននានាពេលជិះ។
លក្ខខណ្ឌប្រគល់វិញ សម្រាប់ឧបករណ៍ការពារខ្លួន
ត្រូវប្រាកដថា មួកសុវត្ថិភាពនេះ ត្រូវនឹងទំហំក្បាលរបស់អ្នក។
ប្រសិនបើអ្នកត្រូវការប្រគល់វាមកវិញ អ្នកនឹងត្រូវប្រាកដថាក្រដាស់ណែនាំ ស្លាក និងកញ្ចប់ដើម បើមាន នឹងមិនបាត់ទៅណា។តោះ! នាំគ្នាថែរក្សាបរិស្ថានភពផែនដីរបស់យើង។
លក្ខខណ្ឌ៖https://tinyurl.com/4jdc584f