Hide Filters
Filters 0
Sort by :
Filters 0
product-sticker-Voluminous
  • កង់ហាត់ប្រាណបញ្ចូលថាមពលដោយខ្លួនឯង និងមានភ្ជាប់កម្មវិធីរួចជាស្រេច EB 520

កង់ហាត់ប្រាណបញ្ចូលថាមពលដោយខ្លួនឯង និងមានភ្ជាប់កម្មវិធីរួចជាស្រេច EB 520
DOMYOS

កង់ហាត់ប្រាណបញ្ចូលថាមពលដោយខ្លួនឯង និងមានភ្ជាប់កម្មវិធីរួចជាស្រេច EB 520

8640779
$409,00
$309,00
-24%
ពន្ធត្រូវបានបូកបញ្ចូល

ទំហំ:
ចំនួន

Home Delivery
Within 48 Hours
Available
Click & Collect
Pickup in store within 4 Hours
អ្នកចូលចិត្តរចនាម៉ូតរបស់យើងបានបង្កើតកង់ហាត់ប្រាណសម្រាប់ប្រើប្រាស់ជាប្រចាំនេះរហូតដល់ 5 ម៉ោងក្នុងមួយសប្តាហ៍។

ចង់ជិះកង់នៅមុខបង្អួច (ឬទូរទស្សន៍) ប៉ុន្តែមិនចាំបាច់ទៅណាឆ្ងាយមែនទេ?មិនចាំបាច់ត្រូវទៅហាងលក់ចេញអេក្រង់កុងទ័រ Bike 500 បង្កើតថាមពលដោយខ្លួនឯងតាមរយៈការធ្វើចលនារបស់អ្នក។លើសពីនេះទៅទៀត៖ ផ្តល់ផាសុកភាព និងងាយបត់ទុក!

គ្រោង: 100.0% ដែកថែប; សំបកខាងក្រៅ: 100.0% Acrylonitrile Butadiene Styrene; ពពុះ: 100.0% កៅស៊ូស្នោ Nitril Butadiene; វីស: 100.0% ដែកថែប

BENEFITS

ងាយស្រួលធ្វើការធាក់កង់

កង់បង្វិលបញ្ចូលថាមពលខ្លួនឯងទំងន់ 6 គក មានន័យថាលោកអ្នកអាចធាក់ដោយមិនចាំបាច់កន្ត្រាក់ជើងឡើងឡើយ។

ផាសុខភាពដល់អ្នកប្រើប្រាស់

បំពាក់ជាមួយនឹងកៅអីធ្វើពីជែលដើម្បីធានាថាផ្តល់នូវផាសុកភាពខ្ពស់

ការណែនាំ

កុងទ័រមានមុខងារចំនួន 6 អមដោយកម្មវិធីតម្លើងរួចជាស្រេចចំនួន 7។

ការតភ្ជាប់បាន

កុងទ័រត្រូវបានភ្ជាប់រួចជាស្រេច អាចភ្ជាប់ជាមួយកម្មវិធីដៃគូដូចជា KINOMAP ជាដើម

ធន់បានយូរ

កម្រិតធន់មានរហូតដល់ 15 ដើម្បីភាពងាយស្រួលក្នុងការទទួលបានភាពរីកចម្រើន

អាចកែតំរូវបាន

ដៃកង់ និងកៅអីអាចសារ៉េកម្ពស់បានដែលធ្វើឱ្យការអង្គុយបានស្រួល

ងាយស្រួលកាន់

កង់ហាត់ប្រាណដែលមានបំពាក់ជាមួយនឹងរង្វង់កង់នៅខាងមុខដើម្បីងាយស្រួលធ្វើចលនា។

ងាយស្រួលដំឡើង

ងាយស្រួលតម្លើងត្រឹមរយៈពេលមិនដល់ 50 នាទីផង ដោយមានសេចក្តីណែនាំ និងវីឌីអូបង្រៀនអ្នកប្រើប្រាស់

Instructions

TECHNICAL INFORMATIONS

រឿងរ៉ាវទាក់ទងនឹងកង់ហាត់ប្រាណ EB 520 របស់យើងខ្ញុំ

ខ្សែខ្លីខ្លាំង ខ្សែវែងខ្លាំង ខ្ញុំនៅតែបន្តធ្វើវា ខ្ញុំមិនអាចដកវាចេញក្រៅ ព្រោះថាគ្មានហាងទំនិញនៅជិតខ្ញុំ ឬជាធម្មតា ខ្ញុំអត់ដឹងថាត្រូវដាក់បញ្ចូលវាដោយរបៀបណា! ដូច្នេះហើយ បានជាយើងខ្ញុំបានបង្កើតកង់ដែលដើរដោយថាមពលខ្លួនឯងសម្រាប់អ្នកប្រើប្រាស់សម្ភារៈកីឡាគ្រប់ប្រភេទ។
យើងបានជ្រើសរើសកង់ចំណង់ចំណូលចិត្តរបស់អ្នក (ម៉ាក Comfort) និងនាំមកនូវឧបករណ៍ហាត់កីឡាដែលដើរថាមពលដោយប្រើកម្លាំង។
ក្រុមការងារដែលកើតចេញមកពីការខិតខំប្រឹងប្រែងរវាង អ្នក ដៃគូសហការ និងយើងខ្ញុំដោយផ្ទាល់។

ផាសុកភាពទាំងស្រុង

ផាសុកភាពពិតជាសំខាន់សម្រាប់ការជិះកង់ហាត់ប្រាណ។
នេះគឺជាមូលហេតុដែលយើងរចនាកង់ដែលមានកៅអីធំស្រទន់នេះឡើងដើម្បីឱ្យការហាត់ប្រាណរបស់អ្នកទទួលបានភាពសប្បាយរីករាយតាមដែលអាចធ្វើទៅបាន។ លោកអ្នកក៏អាចសារ៉េកម្ពស់កៅអី និងដៃកង់បានដើម្បីតម្រូវទៅតាមទ្រង់ទ្រាយនៃរាងកាយរបស់អ្នក។ កង់ហាត់ប្រាណនេះមាននូវតួទាប និងត្រង់។វាកាន់តែងាយស្រួលក្នុងការឡើងជិះ។ ម៉ូតរចនាស្រួលអង្គុយដែលធានានូវការអង្គុយបានត្រង់ខ្លួន និងខ្នងមានសុខភាពល្អ។

ធាក់ដោយមិនចាំបាច់កន្ត្រាក់ជើងឡើងឡើយ

កង់ហាត់ប្រាណ EB 520 មានប្រព័ន្ធអូសទាញដើរដោយថាមពលខ្លួនឯង រួមជាមួយម៉ូទ័ររុញ! ដូច្នេះលោកអ្នកអាចប្រើប្រាស់កង់នេះនៅទីណាក៏បានតាមដែលលោកអ្នកចូលចិត្ត ដោយមិនចាំបាច់បារម្ភអំពីការដោតបញ្ចូលភ្លើងឡើយ។ វាមានកង់វិលទំងន់ 6 គក ដែលមានសម្លេងស្ងាត់ល្អ និងផ្តល់ផាសុកភាពពេលធាក់ហាត់ប្រាណ។

ក្តាកុងទ័រ ដូចជាគ្រូបង្ហាត់របស់អ្នកចឹងដែរ

កង់ហាត់ប្រាណ EB 520 បង្ហាញនូវមុខងារត្រួតពិនិត្យ៖
- ៦ មុខងារ៖ ការដុតបំផ្លាញកាឡូរី ការបង្ហាញចម្ងាយចរ រយៈពេលនៃការហាត់ប្រាណ ល្បឿន ចង្វាក់បេះដូង(មានខ្សែក្រវ៉ាត់បំពាក់អេក្រង់មកជាមួយ) និង RMP។
- 7 កម្មវិធីដែលត្រូវបានអភិវឌ្ឍសហការជាមួយនឹងគ្រូបង្ហាត់របស់យើងដើម្បីជួយអ្នកក្នុងការហាត់។

កង់ដែលទទួលបានការភ្ជាប់

ទទួលបានការលើកទឹកចិត្ត សម្រេចគោលដៅរបស់អ្នក ឬទទួលបានភាពសប្បាយរីករាយដោយភ្ជាប់វាជាមួយកម្មវិធីដូចជា Econnected និង Kinomap។
អាចភ្ជាប់ជាមួយគ្រឿងអេឡិចត្រូនិចបាន លោកអ្នកអាចកំណត់រយៈពេល ចំងាយ ឬកាល់ឡូរីក្នុងមួយសប្តាហ៍៖ ការហាត់របស់លោកអ្នកត្រូវបានថតទុក ហើយលោកអ្នកអាចតាមដានទិន្នន័យរបស់លោកអ្នកបាន។ជាមួយនឹងកម្មវិធី Kinomap លោកអ្នកអាចធ្វើដំណើរមើលទេសភាពពិតៗដោយភ្ជាប់ជាមួយនឹងឧបករណ៍របស់អ្នក។ ដោយប្រើល្បឿនរបស់អ្នក ឬអ្នកចង់បង្កើនល្បឿន តែឯង ឬជាមួយនឹងសហគមន៍Kinomap លោកអ្នកនឹងទទួលបាននូវបទពិសោធន៍ដ៏អស្ចារ្យ។

ប្រើប្រាស់កង់ហាត់ប្រាណ EB 520

កង់ត្រូវបានរចនាឡើងសម្រាប់ការប្រើប្រាស់ធម្មតា ក្នុងរយៈពេលរហូតដល់ 5 ម៉ោងក្នុងមួយសប្តាហ៍។ កង់ហាត់ប្រាណនេះត្រូវបានធ្វើតេស្តសាកល្បង និងឯកភាពដាក់ឱ្យប្រើប្រាស់សម្រាប់អ្នកប្រើដែលមានកំពស់ចន្លោះពី 1.50ម ដល់ 2ម ជាមួយនឹងទំងន់អតិបរមា 130 គក។

សេវាកម្មក្រោយពេលលក់របស់ Domyos ផ្តល់តម្លៃបន្ថែមយ៉ាងពិតប្រាកដ

នៅ Decathlon យើងផ្តោតការយកចិត្តទុកដាក់លើសេចក្តីពេញចិត្តទាំងស្រុងរបស់អតិថិជនរបស់យើងរហូតដល់ទីបញ្ចប់។ នេះគឺជាមូលហេតុដែលយើងផ្តល់ការធានាលើផលិតផលរបស់យើងរយៈពេល 2 ឆ្នាំ (5 ឆ្នាំសម្រាប់ទ្រង់ទ្រាយឧបករណ៍) ហើយយើងប្តេជ្ញាចិត្តក្នុងការផ្តល់ជូននូវគ្រឿងបន្លាស់ទាំងអស់ក្នុងរយៈពេលអប្បបរមារហូតដល់ 10 ឆ្នាំ។ វាពិតជាមានភាពងាយស្រួលក្នុងការជួសជុលផលិតផលរបស់អ្នក។ សេវាកម្មក្រោយពេលលក់ត្រូវបានធ្វើឡើងដោយ Domyos ផ្ទាល់ ហើយយើងពិតជាមានមោទនភាពក្នុងការផ្តល់នូវសេវាដែលមានគុណភាព។

ទំហំ និងទំងន់របស់កង់ EB 520

ផលិតផល៖ ប98 x ប. 63 x ក. 164 សម / 40 គក
ប្រអប់៖ ប30 x ទទឹង102 x ក. 70 សម
ទំងន់សរុប (ប្រអប់ + កង់)៖ 44 គក