ខោរឹបស៊េរីម៉ូដែល 900 ជាមួយនឹងការរចនាបែបគ្មានថ្នេរ
ហាត់ប្រាណប្រកបដោយផាសុកភាព!ខោរឹបនេះមានការរចនាបែបគ្មានថ្នេរ និងត្រូវបានផលិតចេញពីក្រណាត់បច្ចេកទេសយឺតមិនហប់ខ្យល់។លាហើយថ្នេរនិងការកកិតដែលបំបាត់ផាសុកភាព សូម្បីតែអំឡុងពេលហាត់ប្រាណខ្លាំងបំផុតក៏ដោយ។សួស្ដីផាសុកភាព!
ខោរឹបរចនាឡើងដើម្បីបង្កើតភាពស្អាត
ខោរឹបនេះផ្តល់ឱ្យអ្នកនូវផាសុកភាពគ្រប់បែបយ៉ាងដែលអ្នកត្រូវការ។ម៉ូដកាត់បែបកីឡាធ្វើឱ្យរូបរាងរបស់អ្នកស្រស់ស្អាត។ប្រើវាផ្គួមជាមួយអាវខើចស៊េរីម៉ូដែល 900 ដើម្បីបានរូបរាងបែបស្ព័រពីក្បាលដល់ចុងជើង! ដើម្បីផ្តល់ឱ្យអ្នកនូវរាងរូវស្អាតអស្ចារ្យ យើងសូមណែនាំឱ្យជ្រើសរើសទំហំដែលតូចជាងទំហំធម្មតារបស់អ្នក។
តើផលិតផលនោះត្រូវបានធ្វើតេស្តមុនពេលលក់ដែរឬទេ?
ជាការពិតណាស់! សាច់ក្រណាត់ទាំងអស់របស់យើងត្រូវតែឆ្លងកាត់ការធ្វើតេស្តនៅមន្ទីរពិសោធន៍ដោយជោគជ័យដើម្បីធានានូវផាសុកភាព និងសុវត្ថិភាព។ យើងបានធ្វើតេស្តវាទៅលើភាពហើរពណ៌ ធន់នឹងការបោកគក់ញឹកញាប់ ជក់ញើសបានល្អ និងច្រើនជាងនេះទៀត។ យើងហៅវាថា "ធ្វើតេស្តទារុណកម្ម"។ ហើយក្រោយពីនោះ? តើតែប៉ុនណឹងទេឬ?
ទេ មិនមានទៀតទេបន្ទាប់មកយើងធ្វើតេស្តដោយអោយអ្នកប្រើប្រាស់ដាក់ផលិតផលឆ្លងកាត់រង្វង់មូល។ យើងស្តាប់ និងវិភាគទៅលើយោបល់របស់ពួកគេដើម្បីកែតម្រូវចំណុចខ្វះខាត។ ហើយមានតែពេលនោះទេ ទើសំលៀកបំពាក់កីឡារបស់លោកអ្នករួចរាល់!
ព័ត៌មានពីការវិវឌ្ឍន៍ជានិរន្ត
ដំណាក់ក្នុងការជ្រលក់ពណ៌ត្រូវការទឹកច្រើនណាស់និងផលិតទឹកស្អុយជាច្រើនពីអាងជ្រលក់ថ្នាំ។ដើម្បីកាត់បន្ថយផលប៉ះពាល់ យើងបានជ្រើសរើសតិកនិកជ្រលក់ពណ៌ទ្រង់ទ្រាយធំ ដែលទឹកថ្នាំត្រូវបានបញ្ចូលក្នុងដំណាក់កាលផលិតសាច់អំបោះ។