Hide Filters
Filters 0
Sort by :
Filters 0
product-sticker-Permanent price drop
  • អាវយឺតនារី 520 - mauve
  • អាវយឺតនារី 520 - mauve
  • អាវយឺតនារី 520 - mauve
  • អាវយឺតនារី 520 - mauve
អាវយឺតនារី 520 - mauve
DOMYOS

អាវយឺតនារី 520 - mauve

8772659
$14,00
$5,00
-64%
ពន្ធត្រូវបានបូកបញ្ចូល
product-sticker-Permanent price drop
  • អាវយឺតនារី 520 - mauve
  • អាវយឺតនារី 520 - mauve
  • អាវយឺតនារី 520 - mauve
  • អាវយឺតនារី 520 - mauve
អាវយឺតនារី 520 - mauve
ពណ៌:
ទំហំ:

size guide

My size is :

ចំនួន

Home Delivery
Within 48 Hours
Available
Click & Collect
Pickup in store within 4 Hours
អាវនេះធ្វើឡើងពីសាច់ក្រណាត់ Lyocell ទន់ដែលមានទម្ងន់ 165 gsm ដែលមានរាងសំយ៉ុងស្អាតសក្តិសមនិងថ្ងៃណាដែលអ្នកមិនដឹងថាត្រូវខោអាវអ្វី!

អាវនេះមានគ្រប់លក្ខណ: កមូល ការកាត់បែបរលុង ធ្វើចលនាបានសេរី និងស្តាយស្រស់ស្អាតពាក់ដើម្បីហាត់ប្រាណរឺពេលចេញក្រៅសម្រាប់ស្ទាយសមញ្ញ

ក្រណាត់: 48.0% កប្បាស, 5.0% Elastane, 47.0% Lyocell

BENEFITS

យឺត

សាច់ក្រណាត់យឺតបែបធម្មជាតិដើម្បីតាមគ្រប់ចលនារបស់អ្នក។

ភាពទន់រលោង

ការលាយសាច់កប្បាស និងជាតិ lyocell ផ្តល់នូវការធានាដល់ផាសុកភាព។

ការផ្ទេរសំណើម

បឺតសំណើមបានយ៉ាងលឿនពីស្បែក។

TECHNICAL INFORMATIONS

ទាន់សម័យពីព្រលឹមទល់ព្រលប់ ជាមួយនិងអាវរលុងនេះ

អាវនេះរចានឡើងសម្រាប់សកម្មភាពប្រចាំថ្ងៃ: ការប្រជុំការងារ ការដើរទៅញាំបាយថ្ងៃ រឺជួបគ្នាជាមួយមិត្តពេលចប់ការងារ តើវាមិនល្អទេរឺដែលចេញពីកន្លែងទៅមួយទៀតដោយមិនបាច់ផ្លាស់ប្តូរសម្លៀកបំពាក់? យើងមានជូនអ្នកបាន: ងាវយឺតនេះអាចធ្វើបានទាំងអស់ អ្នកនឹងមើលមកទាន់សម័យ និងមានផាសុកភាព ពីព្រលឹមទល់ព្រលប់

ជាតិ Lyocell និងកប្បាសបញ្ចូលគ្នាដើម្បីផាសុកភាព!

អាវនេះធ្វើពីសាច់ក្រណាត់ជាតិ Lyocell និងសាច់កប្បាសរួមជាមួយជាតិអេឡាស្ទែនគ្រប់គ្រាន់ល្មមសម្រាប់ការធ្វើចលនាបានស្រួល ការផ្សំចូលគ្នារវាងកប្បាសនិងជាតិ Lyocell បង្កើតចេញនូវសាច់ក្រណាត់ដែលស្រាលនិងត្រជាក់ជាមួយនិងរាងសំយ៉ុងដ៏ស្អាតដែលល្អប្រើខ្លាំងសម្រាប់រដូវក្តៅ អ្នកនឹងមានផាសុកភាពគ្រប់ពេលពាក់អាវនេះ

គន្លឹះលេងស្ទាយ

ការកាត់បែបរលុងដែលល្អឥតខ្ចោះសម្រាប់គ្រប់ស្ទាយទាំងអស់: បង្កើតស្ទាយខ្លួនឯង!សូមសាកវា:
- ជាមួយខោហ្កែនដើម្បីដើរលេងសម្រាប់ភាពទាន់សម័យដែលល្អឥតខ្ចោះសម្រាប់ការញាំកាហ្វេជាមួយមិត្តនារីៗ
- ជាមួយខោរលុងសម្រាប់ផាសុកភាពបន្ថែមពេលពាក់ទៅជីមរឺដើរក្នុងផ្ទះ -ជាមួយខោខ្លីរឺខោខើចខ្លីដើម្បីភាពត្រជាក់ពេលសីតុណ្ហភាពកើនឡើង

តើពត៌មានអ្វីដែលប្រាប់អ្នកពីទម្ងន់របស់អាវយឺត

សម្រាប់អាវយឺត ទម្ងន់នៃសាច់ក្រណាត់គឺគិតជាក្រាមក្នុងមួយម៉ែត្រការ៉េ ដែលអាចប្រាប់ពីកម្រាស់នៃសាច់ក្រណាត់បាន វាអាចនឹងប៉ះពាល់ដល់ភាពមើលឆ្លុះ រាងសំយ៉ុង និងអាយុកាលរបស់វា: សាច់ក្រណាត់កាន់តែធ្ងន់ ភាពមើលមិនឆ្លុះកាន់តែប្រសើរ ភាពសំយ៉ុងកាន់តែស្អាត វាកាន់តែប្រើបានយូរ