Hide Filters
Filters 0
Sort by :
Filters 0
product-sticker-Permanent price drop
  • ខោហ្គែនរត់លើផ្លូវលំសម្រាប់នារី ខ្មៅលាត
  • ខោហ្គែនរត់លើផ្លូវលំសម្រាប់នារី ខ្មៅលាត
  • ខោហ្គែនរត់លើផ្លូវលំសម្រាប់នារី ខ្មៅលាត
  • ខោហ្គែនរត់លើផ្លូវលំសម្រាប់នារី ខ្មៅលាត
  • ខោហ្គែនរត់លើផ្លូវលំសម្រាប់នារី ខ្មៅលាត
  • ខោហ្គែនរត់លើផ្លូវលំសម្រាប់នារី ខ្មៅលាត
  • ខោហ្គែនរត់លើផ្លូវលំសម្រាប់នារី ខ្មៅលាត
  • ខោហ្គែនរត់លើផ្លូវលំសម្រាប់នារី ខ្មៅលាត
  • ខោហ្គែនរត់លើផ្លូវលំសម្រាប់នារី ខ្មៅលាត
  • ខោហ្គែនរត់លើផ្លូវលំសម្រាប់នារី ខ្មៅលាត
  • ខោហ្គែនរត់លើផ្លូវលំសម្រាប់នារី ខ្មៅលាត
ខោហ្គែនរត់លើផ្លូវលំសម្រាប់នារី ខ្មៅលាត
EVADICT

ខោហ្គែនរត់លើផ្លូវលំសម្រាប់នារី ខ្មៅលាត

8548930
$29,00
$24,50
-15%
ពន្ធត្រូវបានបូកបញ្ចូល
product-sticker-Permanent price drop
  • ខោហ្គែនរត់លើផ្លូវលំសម្រាប់នារី ខ្មៅលាត
  • ខោហ្គែនរត់លើផ្លូវលំសម្រាប់នារី ខ្មៅលាត
  • ខោហ្គែនរត់លើផ្លូវលំសម្រាប់នារី ខ្មៅលាត
  • ខោហ្គែនរត់លើផ្លូវលំសម្រាប់នារី ខ្មៅលាត
  • ខោហ្គែនរត់លើផ្លូវលំសម្រាប់នារី ខ្មៅលាត
  • ខោហ្គែនរត់លើផ្លូវលំសម្រាប់នារី ខ្មៅលាត
  • ខោហ្គែនរត់លើផ្លូវលំសម្រាប់នារី ខ្មៅលាត
  • ខោហ្គែនរត់លើផ្លូវលំសម្រាប់នារី ខ្មៅលាត
  • ខោហ្គែនរត់លើផ្លូវលំសម្រាប់នារី ខ្មៅលាត
  • ខោហ្គែនរត់លើផ្លូវលំសម្រាប់នារី ខ្មៅលាត
  • ខោហ្គែនរត់លើផ្លូវលំសម្រាប់នារី ខ្មៅលាត
ខោហ្គែនរត់លើផ្លូវលំសម្រាប់នារី ខ្មៅលាត
ទំហំ:

size guide

My size is :

ចំនួន

Home Delivery
Within 48 Hours
Available
Click & Collect
Pickup in store within 4 Hours
ខោហ្គែនរត់លើផ្លូវលំដែលមានមុខងារច្រើន សម្រាប់រត់ដោយសេរីនៅក្នុងស្ថានភាពត្រជាក់និងត្រជាក់ខ្លាំងនៅចម្ងាយខ្លីនិងវែង (ហ្វឹកហាត់/ការប្រកួត)។

ខោហ្កែនទាំងនេះមាផាសុកភាពនិងមុខងារល្អអាចទុកដាក់សម្ភារៈសំខាន់ៗរបស់អ្នក ជាមួយនឹងថតទុកដាក់ទាំង៥របស់វា។ វាមានកម្រិតមានលំនឹង ទ្រទ្រង់បានល្អ និងមិនរងសម្ពាធពីអ្វីមួយ

ក្រណាត់: 13.0% Elastane, 87.0% Polyester; នឹម: 27.0% Elastane, 73.0% Polyamide

; ហោប៉ៅ: 26.0% Elastane, 74.0% Polyester

BENEFITS

ការផ្ទេរសំណើម

រក្សាភាពស្ងួតពេញមួយការរត់ដើម្បីផាសុកភាពកាន់តែខ្លាំង!

ភាពកក់ក្តៅ

ល្អឥតខ្ចោះសម្រាប់ការរត់នៅសីតុណ្ហភាពចន្លោះពី 0 និង +15 ដឺក្រ

ផាសុខភាពដល់អ្នកប្រើប្រាស់

សាច់ក្រណាត់និងខ្សែចង្កេះផ្តល់នូវផាសុកភាពភ្លាមៗ!

ហោប៉ៅ

ហោប៉ៅ5 មាន2មានរ៉ូត ល្អឥតខ្ចោះសម្រាប់ទូរស័ព្ទអ្នកនិងដបទឹក។

ការរក្សាលំនឹង

សាច់ក្រណាត់ក្រោមពាក់ជាប់ចង្កេះអ្នកបានល្អនិងមិនរបូតពេលអ្នករត់

ងាយស្រួលបើកបិទ

រ៉ូតជើងខាងក្រោមធំធ្វើឱ្យវាងាយស្រួលក្នុងការបិទ/បើក។

TECHNICAL INFORMATIONS

ខ្សែចង្កេះមានស្រាប់រួមជាមួយហោប៉ៅសម្រាប់ទុកបន្ទះនំ ជែលដបទឹកនិងសោ:

ហោប៉ៅច្រើនសម្រាប់ទុករបស់បានច្រើន! ហោប៉ៅ៥នៅលើខោហ្កែននេះផ្តល់នូវជម្រើសទុកដាក់របស់បានច្រើនសម្រាប់ទុកដាក់របស់របរអ្នកតាមចិត្តអ្នកចង់។ឧទាហរណ៍៖ => សោររឺទូរស័ព្ទនៅក្នុងហោប៉ៅមានរ៉ូត1ក្នុងចំណោមហោប៉ៅ2=> ហោប៉ៅសំណាញ់ 2 នៅសងខាងសម្រាប់ការជែល
=> ហោប៉ៅសំណាញ់មុខរឺហោប៉ៅមានរ៉ូតនៅពីក្រោយសម្រាប់ទុកដបទឹក 500ml របស់អ្នក ស្រាចតែចិត្តអ្នក!

ការទ្រទ្រង់និងភាពមានលំនឹងសម្រាប់ផាសុកភាពពេលកំពុងរត់លើផ្លូវលំ=> ខ្សែចង្កេះ => ខ្សែចង ខោហ្កែនដែលមានទម្ងន់ត្រឹមតែ 212 g!

ខ្សែចង្កេះមានស្រាប់ថ្មីរួមជាមួយហោប៉ៅដែលមានថ្នេរតូចសម្រាប់ផាសុកភាពខ្លាំង!
ខ្សែចង្កេះធ្វើឡើងសម្រាប់ខោហ្កែននេះមិនរួមតេ ហៀយក៏ផ្តល់នូវការទ្រទ្រង់និងលំនឹងដល់ការទុកដាក់របស់របរសំខាន់ៗរបស់អ្នក។
សារ៉េការរឹតចង្កេះរបស់អ្នកដោយប្រើខ្សែ។ រចនាឡើងផ្នែកខាងក្រៅជាពិសេសដើម្បីការពារភាពមិនស្រួលខ្លួននិងការកកិតនៅលើក្បាលពោះ។សារ៉េខ្សែចង្កេះឲ្យនឹងជាមួយហោប៉ៅនិងប្រវែងនៅលើចង្កេះអ្នក។

សារធាតុដែលមានខ្យល់ចេញចូលបានល្អដែលកាត់បន្ថយការរលាក

រីករាយនិងការរត់របស់អ្នកឲ្យពេញលេញដោយសារតែសារធាតុដែលមានខ្យល់ចេញចូលនិងដេញជាតិញើសបានយ៉ាងមានប្រសិទ្ធភាពដោយមិនធ្វើឲ្យអ្នករងារ។សម្ភារៈសំយោគដែលឆាប់ស្ងួត។ស្រាលនិងមិនសូវកកិត:
- សន្ទះមានចំនួនកំណត់និងការរចនាដែលមានថ្នេរតិចជាពិសេសនៅផ្នែកខាងមុខ- ខ្សែចង្កេះថ្មីដែលមានប្រព័ន្ធយួររបស់បាន- មិនខ្លីពេករឺវែងពេក ផលិតផលនេះនឹងមិនរឹតឡើង ដូច្នេះហើយរក្សាការគ្របត្រមភ្លៅបានល្អ

ងាយដោះចេញចូល ដោយសារតែរ៉ូតនៅកំភួនជើង!

ដោយសារតែមានរ៉ូតមួយកំណាត់ជើង អ្នកអាចដោះចេញចូលបានយ៉ាងងាយ។អ្នកអាចបើក​ សារ៉េ រឺបិទវាបានសម្រាប់ការទ្រទ្រង់កំភួនជើងបានល្អ

គន្លឺះពីរបៀបរត់នៅក្នុងអាកាសធាតុត្រជាក់និងរងារខ្លាំងពីអ្នកគ្រប់គ្រងផលិតផលរបស់យើង

នេះគឺគន្លឺះខ្លះៗសម្រាប់ការរត់តាមផ្លូវលំពីអ្នកគ្រប់គ្រងផលិតផលឈ្មោះ Cyrille ពីអ្វីដែលគួរពាក់ជាមួយខោហ្កែនផ្អែកលើសីតុណ្ហភាពនៅខាងក្រៅ:
- សម្រាប់សីតុណ្ហភាព10-15°C អាវយឺតដៃវែងពាក់ជាមួយខោហ្កែនគឺគ្រប់គ្រាន់។
- សម្រាប់សីតុណ្ហភាព5-10°C អ្នកអាចបន្ថែមអាវការពារខ្យល់ពីលើអាវយឺតដៃវែងពាក់ជាមួយខោហ្កែន។ - សម្រាប់សីតុណ្ហភាពខិតជិត 0°C អ្នកអាចពាក់ខោហ្កែន ស្រទាប់ស្បែកទី២ដែលគ្មានថ្នេរអមជាមួយនិងអាវសាច់ទន់។

គួរពាក់រឺមិនពាក់ខោទ្រនាប់?

ក្រុមអ្នករចនាបានបង្កើតខោហ្កែនសម្រាប់រត់ផ្លូវលំនេះឡើងដោយគ្មានស្រទាប់សាច់ក្រាស់នោះទេ​ ដូច្នេះហើយអ្នកអាចពាក់ខោទ្រនាប់ដោយមិនមានអារម្មណ៏តានតឹងង; ដូច្នេះយើងសូមណែនាំអ្នកឲ្យពាក់ខោហ្កែននេះជាមួយខោទ្រនាប់។

រ៉ូតហោប៉ៅក្រោយជាមួយសោរជាប់បានត្រឹមពាក់កណ្តាល? តើវាមានន័យយ៉ាងដូចម្តេច? តើគេប្រើវាដើម្បីអ្វី?វាធ្វើការដោយរបៀបណា?

ហោប៉ៅក្រោយរបស់ក្រវ៉ាត់ខោមានរ៉ូតពិសេសដែលហៅថា "សោពាក់កណ្តាល"។
រ៉ូតនេះអាច "ចាក់សោរ" និង "ដោះសោរ"បាន។
ពេលទាញពាក់ដល់កន្លែងលើកខ្ពស់ រ៉ូតអាចបើករឺបិទបាន។ពេលពាក់ត្រឹមកន្លែងទាប (រាបសើ្មទៅខាងស្តាំ) រ៉ូតនឹងជាប់សោរ។កន្លែងនេះត្រូវបានគេប្រើដើម្បីការពារសុវត្ថិភាពដល់របស់របរពេលកំពុងរត់។រ៉ូតរបស់យើងមិនត្រូវការផ្លាស់ប្តូរទីតាំងទេនៅពេលវាជាប់សោររឺជាប់សោរបានត្រឹមពាក់កណ្តាល!

លក្ខណះពិសេសរបស់ការរចនា:

សាច់ក្រណាត់ពិសេស; ស្នាមព្រីនថែមជាមួយនិងស្ទីល ភាពសាមញ្ញ ភាពជាសុភាពនារី និង ភាពសមសួន
ពួកយើងក៏បានផ្តល់សុពលភាពដល់ការធ្វើទ្រង់ទ្រាយផ្នែកពីក្រោយរបស់ខោហ្កែនទាំងនេះដើម្បីធានាឲ្យបានថាវាសាកសមនិងរូបរាងរបស់អ្នកជាផលិផតផលដែលចាប់រាងអ្នកដោយមិនបន្តឹងដើម្បីឲ្យមានអារម្មណ៏ល្អពេលពាក់!

ពត៌មានបន្ថែមទាក់ទងនិងការអភិវឌ្ឍប្រកប់ដោយចីរភាព

ដោយការប្រើប្រាស់ឡើងវិញ [ដបទឹកផ្លាស្ទិក និងសាច់ក្រណាត់កែច្នៃ] ដើម្បីផលិតនូវសារធាតុ polyester នេះឡើង ពួកយើងបានកាត់បន្ថយការប្រើប្រាស់ធនធានជាច្រើនចេញពីប្រេងចំពេលដែលរក្សាគុណភាពមានខ្យល់ចេញចូលរបស់សាច់ក្រណាត់ពេលអ្នកហាត់ប្រាណ។

ពិន្ទុដើម្បីប្រៀបធៀបផលប៉ះពាល់បរិស្ថាននៃផលិតផល

ផលប៉ះពាល់បរិស្ថាននៃផលិតផលត្រូវបានគណនាពេញ​មួយអាយុកាល​ប្រើប្រាស់​របស់វាដោយប្រើសូចនាករមួយចំនួន។ពិន្ទុសរុបពី A ដល់ E ត្រូវបានដាក់ដើម្បីផ្តល់ភាពងាយស្រួលដល់លោកអ្នកក្នុងការសម្គាល់ផលិតផលដែលការពារបរិស្ថានតាមរយៈការប្រៀបធៀបជាមួយផលិតផលផ្សេងទៀតក្នុងប្រភេទតែមួយ (អាវយឺត ខោជើងវែង កាតាបស្ពាយជាដើម)។ Decathlon សូមប្តេជ្ញាយ៉ាងមុតមាំក្នុងការបង្ហាញព័ត៌មានស្តីពីបរិស្ថាននៅលើផលិតផលរបស់ខ្លួន។សម្រាប់ព័ត៌មានបន្ថែម, សូមចូលទៅកាន់៖ http៖//sustainability.decathlon.com/

ផលិតផលរឹងមាំ សម្រាប់ការប្រើប្រាស់ប្រកបដោយទំនួលខុសត្រូវ។

រាល់ផលិតផលកីឡារត់របស់យើងខ្ញុំ ត្រូវបានផលិតឡើងពីសមាសធាតុការពារបរិស្ថាន។ យើងខ្ញុំ តែងតែគាំទ្រនូវការប្រើប្រាស់សមាសធាតុដែលការពារបរិស្ថានដើម្បីឱ្យផលិតផលយើងខ្ញុំមានភាពរឹងមាំ និងធន់សម្រាប់ការពាក់ និងដាច់រហែក។