តើខ្ញុំត្រូវប្រាកដទេថាយ៉ាងដូចម្តេចដែលថា អាវធំដែលខ្ញុំបានជាវអាចការពារខ្ញុំបានយ៉ាងល្អពីអាកាសធាតុមិនល្អ?
ដើម្បីជាការឆ្លើយតបនឹងអាកាសធាតុមិនល្អ (ភ្លៀង ព្រិល ខ្យល់ជាដើម) ឱ្យកាន់តែមានប្រសិទ្ធិភាព ខោលេខ៥០ នេះត្រូវបានឌីសាញឡើងជាមួយនឹងសារធាតុផ្សំ និងការតម្លើងដែលទប់ស្កាត់ជម្រាបទឹកពីការជ្រាបចូល និងកាត់បន្ថយភាពត្រជាក់ពីខ្យល់។ ដើម្បីពិនិត្យមើលមុខងារការពារទឹករបស់អាវធំនេះ វាត្រូវបានទុកដាក់នៅកន្លែងបាញ់ទឹកដ៏ពិសេសសមួយដែលបង្កើតនូវស្ថានភាពជាក់ស្តែងនៅពេលដែលអ្នកលេងជិះស្គីលើទឹកកកតែងតែជួបប្រទះ។ យើងខ្ញុំបានទទួលស្គាល់ចំពោះមុខងារការពារជម្រាបទឹករបស់ផលិតផលតាមរយៈការជិះស្គីនៅក្រោមស្ថានភាពអាកាសធាតុខុសៗគ្នាក្នុងរយៈពេលជាច្រើនថ្ងៃ។
តើអ្វីដែលជាសារសំខាន់ក្នុងការប្រើប្រាស់ខោដែលការពារជម្រាបទឹក?
លក្ខណៈសម្បត្តិការពារជម្រាបទឹករបស់សាច់ក្រណាត់គឺជាមុខងារដែលធ្វើឱ្យទឹកសាចចេញពីផ្ទៃរបស់វា ដោយមិនមានជ្រាបចូលសូម្បីតែបន្តិច។ អាវធំលេខ៥០នេះ គឺត្រូវបានផលិតឡើងពីសារធាតុការពារជម្រាបទឹក ដែលបង្កើនភាពធន់របស់វាតទល់នឹងអាកាសធាតុមិនល្អ។ ដំណោះស្រាយប្រកបដោយបច្ចេកវិទ្យាខ្ពស់នឹងរក្សាភាពស្ងួតបានយូរជាងមុន កំឡុងពេលលេងស្គីនៅលើទីជម្រាល។ដើម្បីរក្សាប្រសិទ្ធិភាពបានយូរ សូមលោកអ្នកប្រើប្រាស់ទឹកការពារផលិតផលដែលមានលក់នៅហាងយើងខ្ញុំជាប្រចាំ។
ខោជើងវែងដែលមានទ្រនាប់ខាងក្នុង៖តើទ្រនាប់ខាងក្នុងនេះមានសារៈប្រយោជន៍អ្វីខ្លះ?
ទ្រនាប់ការពារជម្រាបទឹកត្រូវបានគ្របដណ្តប់ពាសពេញផ្នែកខាងក្នុងនៃផ្ទៃសាច់ក្រណាត់។ វាទប់ស្កាត់ទុកក្នុងការជ្រៀតចូលសាច់ក្រណាត់ ប៉ុន្តែវាអាចឱ្យចំហាយទឹកដែលផលិតដោយសកម្មភាពកីឡាចេញពីខ្លួនរបស់យើងផងដែរ។ ដូច្នេះហើយ សូមរក្សាភាពស្ងួតសម្រាប់ផាសុកភាពបន្ថែមខណៈកំពុងហាត់លេងកីឡារបស់អ្នក។
តើអ្វីទៅជា ខោដែលមានខ្យល់ចេញចូល?
វាជាផលិតផលមួយដែលធ្វើឱ្យចំហាយទឹកដែលផលិតដោយដងខ្លួនចេញឱ្យឆ្ងាយកំឡុងពេលធ្វើលំហាត់ប្រាណ ហើយរក្សាភាពសម្ងួតនៃដងខ្លួនបានយ៉ាងល្អ។ ដើម្បីពិនិត្យមើលថាតើសាច់ក្រណាត់មានខ្យល់ចេញចូលឬក៏យ៉ាងណា យើងបានវាស់វែងភាពធន់របស់វាជាមួយនឹង RET ក្នុងស្តង់ដា ISO11092។ កម្រិត RET កាន់តែទាប ខ្យល់ចេញចូលសាច់ក្រណាត់កាន់តែច្រើន។Wed'ze បានប្រើប្រាស់ដំណោះស្រាយ និងសម្ភារៈបច្ចេកវិទ្យាខ្ពស់(រឺត ខ្យល់ចេញចូល សំណាញ់) ដែលទប់ស្កាត់កំណជាញើសនៅក្នុងសាច់ក្រណាត់។ RET < 12
តើអ្វីដែលជាភាពខុសគ្នារវាងមុខងារការពារទឹក និងមុខងារការពារជម្រាបទឹក?
លក្ខណៈសម្បត្តិការពារជម្រាបទឹករបស់សាច់ក្រណាត់គឺជាមុខងារដែលធ្វើឱ្យទឹកសាចចេញពីផ្ទៃរបស់វា ដោយមិនមានជ្រាបចូលសូម្បីតែបន្តិច។ ខោជើងវែងម៉ាក Wed'ze ត្រូវបានផលិតឡើងពីសារធាតុការពារជម្រាបទឹកដែលធន់នឹងអាកាសធាតុមិនល្អបានយូរ និងទប់ស្កាត់ទឹកក្នុងការជ្រៀតចូលបានផងដែរ។ វាជាដំណោះស្រាយបច្ចេកទេសបន្ថែមមួយដើម្បីធានាឱ្យបាននូវភាពស្ងួត បានកាន់តែយូរពាសពេញមួយថ្ងៃ។ អ្នកគួរប្រើប្រាស់ផលិតផលការពារជម្រាបទឹកបន្ថែម ដោយធ្វើការជាវផលិតផលដែលមាននៅហាងទំនិញយើងខ្ញុំ ដើម្បីស្តារមុខងារការពារជម្រាបទឹករបស់ផលិតផល។
តើខោជើងវែងរបស់ខ្ញុំផ្តល់ភាពកក់ក្តៅដល់ខ្ញុំដោយរបៀបណា?
ដើម្បីផ្តល់ភាពកក់ក្តៅដល់អ្នក យើងបានបំពាក់សំឡីអ៊ីសូឡង់នៅផ្នែកខាងក្នុង។សម្ភារៈដែលផលិតពីសារធាតុប៉ូលីអេស្ទ័រ ស្រូបយកខ្យល់ដែលឋិត ក្នុងបរិមាណដោយផ្អែកទៅតាមទំហំនៃសាច់ក្រណាត់។ សំឡីអាចជាសំឡីស្តង់ដា ឬសារធាតុស៊ីលីខន ឬបច្ចេកទេសខ្ពស់ ដោយមានលក្ខណៈសម្បត្តិខុសៗគ្នា៖ផ្តល់ភាពកក់ក្តៅ ទម្ងន់ស្រាល យឺតជាដើម។ រាល់សម្ភារៈដែលផលិតពីសំឡីគឺត្រូវបានផលិតឡើងពីសារធាតុដែលអាចប្រើប្រាស់ឡើងវិញបាន ដែលជារឿយៗជាដបទឹកប្លាស្ទិច។
តើខ្ញុំគួរស្លៀកពាក់របៀបណាដើម្បីចៀសវាងពីអាការៈរងារផ្នែកជើងនៅលើជម្រាល?
ដើម្បីរក្សាភាពកក់ក្តៅនិងសម្ងួតដល់ជើងរបស់អ្នក៖ពាក់នូវស្រទាប់ដែលមានខ្យល់ចេញចូលពីរជាន់ ឧទាហរណ៍ ស្រទាប់ទីមួយ ឬឧបករណ៍រឹតដើម្បីបង្កើនភាពកក់ក្តៅ និងបន្ទាប់មកខោជើងវែង ដើម្បីការពារអ្នកពីស្ថានភាពអាកាសធាតុគ្រប់ប្រភេទ។
ការមិនមានអារម្មណ៍ថារងារ គឺជាការចាប់ផ្តើមដ៏ល្អមួយ ប៉ុន្តែតើវាអាចការពារអ្នកពីខ្យល់បានដែរឬទេ?
តើអ្នកមានដឹងទេថា សីតុណ្ហភាពនឹងចុះទាបនៅពេលដែលត្រូវខ្យល់? ដូច្នេះហើយ នៅពេលសីតុណ្ហភាព 0°C នៅក្រៅ ហើយល្បឿនខ្យល់គឺ 20 km សីតុណ្ហភាពសម្រេចគឺនឹងធ្លាក់ចុះដល់ -10អង្សារសេ។ សមាសធាតុការពារខ្យល់ទាំងនេះ នឹងកាត់បន្ថយការរងារដោយខ្យល់ តាមរយៈការបញ្ឈប់ចរន្តខ្យល់