Hide Filters
Filters 0
Sort by :
Filters 0
product-sticker-New Arrival
  • នាឡិកាវាស់ចង្វាក់បេះដូងHR 300 ពណ៌ខ្មៅ ទឹកប្រាក់
  • នាឡិកាវាស់ចង្វាក់បេះដូងHR 300 ពណ៌ខ្មៅ ទឹកប្រាក់
នាឡិកាវាស់ចង្វាក់បេះដូងHR 300 ពណ៌ខ្មៅ ទឹកប្រាក់
KALENJI

នាឡិកាវាស់ចង្វាក់បេះដូងHR 300 ពណ៌ខ្មៅ ទឹកប្រាក់

8574435
$50,00
$40,00
-20%
ពន្ធត្រូវបានបូកបញ្ចូល
product-sticker-New Arrival
  • នាឡិកាវាស់ចង្វាក់បេះដូងHR 300 ពណ៌ខ្មៅ ទឹកប្រាក់
  • នាឡិកាវាស់ចង្វាក់បេះដូងHR 300 ពណ៌ខ្មៅ ទឹកប្រាក់
នាឡិកាវាស់ចង្វាក់បេះដូងHR 300 ពណ៌ខ្មៅ ទឹកប្រាក់
ទំហំ:
ចំនួន

Home Delivery
Within 48 Hours
Available
Click & Collect
Pickup in store within 4 Hours
យើងខ្ញុំបានឌីសាញនាឡិកានេះឡើងសម្រាប់អ្នករត់កីឡាគ្រប់រូបដែលកំពុងស្វែងរកការវាស់ចង្វាក់បេះដូង ដើម្បីគ្រប់គ្រងការហ្វឹកហាត់កីឡា។

ទទួលបានការរីកចំរើនយ៉ាងងាយជាមួយនឹងតួនាទីហ្វឹកហាត់ចន្លោះពេល និងសូចនាករអាំងតង់ស៊ីតេលំហាត់ប្រាណ។

កដៃ: 90.0% Polyurethane

, 10.0% ដែកអ៊ីណុក; រចនាសម្ព័ន្ធ: 70.0% Polycarbonate-Acrylonitrile Butadiene Styrene, 30.0% ដែកអ៊ីណុក; ក្នុងបន្ទប់: 100.0% PCB; កញ្ចក់: 100.0% Polymethyl Methacrylate

BENEFITS

ខ្នាត់មាត្រដ្ធាន

នាឡិកាវាស់រយៈពេល ចង្វាក់បេះដូង (BPM និង %HRmax) កាល់ឡូរី

ការណែនាំ

តំបន់គោលដៅ (BPM ឬ %HRmax) - ស៊ូចនាករអាំងតង់ស៊ីតេ - ចន្លោះពេល - រយៈពេលប្រើប្រាស់

ងាយស្រួលប្រើ

ការបញ្ជូនកូដប៊្លូធូសន៍៖ តំណភ្ជាប់ជាមួយនឹងនាឡិកា

មិនច្រាប់ទឹក

នាឡិកា៖ 5 ATM (កីឡាហែលទឹក) - ខ្សែយឺត: 1ATM (កម្រិតនៃទឹកសាច)

ផាសុខភាពដល់អ្នកប្រើប្រាស់

ខ្សែនាឡិកាផ្តល់នូវការទ្រទ្រង់ប្រកបដោយផាសុកភាព។

Instructions


TECHNICAL INFORMATIONS

ហេតុអ្វីបានចាំបាច់ត្រូវរត់កីឡាជាមួយនាឡិកាវាស់ចង្វាក់បេះដូង?

ឧបករណ៍តាមដានចង្វាក់បេះដូងជាដងក្នុងមួយនាទី (លោតប៉ុន្មានដងក្នុងមួយនាទី)ការធ្វើលំហាត់ប្រាណរបស់អ្នកកាន់តែខ្លាំង នោះចង្វាក់បេះដូងរបស់អ្នកលោតកាន់តែលឿន ហើយ BPMរបស់អ្នកនឹងកើនឡើងផងដែរ។នៅពេលដែលអ្នកកំពុងហ្វឹកហាត់ លោកអ្នកអាចរៀនពីកម្រិតនៃចង្វាក់បេះដូង ដែលអាចឱ្យអ្នកបញ្ចប់ការរត់កីឡារបស់អ្នកដោយមិនប៉ះពាល់ដល់ដំណកដង្ហើមឡើយ។ជាមួយនឹងកម្រិតនៃចង្វាក់បេះដូង លោកអ្នកអាចរត់បានជាប្រចាំ និងកាន់តែងាយស្រួល។

សាច់ក្រណាត់របស់ខ្សែនាឡិកាផ្តល់នូវផាសុកភាពខ្ពស់

សមាសធាតុអេឡិចត្រូត ត្រូវបានបង្កើតឡើងនៅផ្នែកយឺតនៃខ្សែនាឡិកា។ក្បាលនាឡិកាអេឡិចត្រូនិច ត្រូវបានភ្ជាប់នៅផ្នែកខាងក្រៅនៃខ្សែនាឡិកា។ ហេតុដូច្នេះហើយ គ្មានសមាសធាតុធ្ងន់ៗប៉ះនឹងស្បែករបស់អ្នកទៀតឡើយ។
អ្នកក៏អាចដោះក្បាលនាឡិកាចេញ ដើម្បីលាងសម្អាតខ្សែនាឡិកានៅក្នុងម៉ាស៊ីនបោកខោអាវ។សម្គាល់៖ក្បាលនាឡិកាគឺធន់នឹងញើស និងទឹកភ្លៀង ប៉ុន្តែមិនត្រូវបោកក្នុងម៉ាស៊ីនបោកគក់ឡើយ។

កម្រិតនៃខ្នាត សម្រាប់អាំងតង់ស៊ីតេនៃលំហាត់ប្រាណរបស់អ្នក

លុះត្រាតែអ្នកកំណត់តំបន់គោលដៅ នាឡិកានឹងធ្វើការបង្ហាញអាំងតង់ស៊ីតេដោយស្វ័យប្រវត្តិតាមរយៈការវាស់ចង្វាក់បេះដូងរបស់អ្នក: ការហ្វឹកហាត់ស្រាលខ្លាំង ស្រាល មធ្យម លំបាក និងលំបាកខ្លាំង។
ស្រាលខ្លាំង៖< 50 ដល់ 60% នៃ HRres របស់អ្នក។
ស្រាល: < 60 ដល់ 70% នៃ HRres របស់អ្នក។
កម្រិតមធ្យម: < 70 ដល់ 80% នៃ HRres របស់អ្នក។
កម្រិតខ្លាំង: < 80 ដល់ 90% នៃ HRres របស់អ្នក។
កម្រិតខ្លាំងបំផុត< 90 ដល់ 100% នៃ HRres របស់អ្នក។

ការរត់ជាមួយនឹងចង្វាក់បេះដូងដែលប្រើប្រាស់សម្រាប់ការធ្វើលំហាត់ប្រាណ

តើអ្នកតែងតែដង្ហក់នៅពេលដែលអ្នកឈប់រត់មែនទេ?នាឡិកា HR នេះ ផ្តល់ជូនលោកអ្នកនូវព័ត៌មានពិតៗ ដូច្នេះហើយលោកអ្នកអាចបន្ថែមល្បឿន និងចៀសវាងការនៅកៀកចំណុចដែលជាដែនកំណត់។នៅពេលដែលនាឡិកាបង្ហាញថា អាំងតង់ស៊ីតេខ្សោយ លោកអ្នកអាចរត់ និងជជែកក្នុងពេលតែមួយ។ប៉ុន្តែបើឋិតក្នុងកម្រិតមធ្យម ការធ្វើលំហាត់ប្រាណរាងធ្ងន់ជាងមុន ប៉ុន្តែអ្នកមិនត្រូវដកដង្ហើមដាច់ៗឡើយ។នៅក្នុងតំបន់ Resistantce អ្នកនឹងដង្ហក់ ក្រោយពេលពីរ ឬបីនាទី។

ការរត់ជាមួយនឹងចង្វាក់បេះដូង ដើម្បីដុតជាតិខ្លាញ់

តើអ្នករត់កីឡាដើម្បីរក្សារាងមែនទេ? តំបន់ ខ្សោយ គឺមានប្រយោជន៍ណាស់ ព្រោះវាអាចឱ្យអ្នកដឹងពីជាតិខ្លាញ់ដែលត្រូវបានដុត និងចៀសវាងការរត់រហូតដល់ដង្ហក់។. ក្នុងករណីនេះ រាងកាយរបស់អ្នកមិនឋិតក្រោមការដាក់សម្ពាធឡើយ។វាមានពេលសម្រាប់ដុតបំផ្លាញជាតិខ្លាញ់ ហើយបង្កើតវាឱ្យទៅជាថាមពលសម្រាប់សាច់ដុំរបស់អ្នក។

កំណត់តំបន់គោលដៅរបស់អ្នក

លោកអ្នកអាចកំណត់តំបន់គោលដៅ សម្រាប់ការគ្រប់គ្រងលំហាត់ប្រាណរបស់អ្នកកាន់តែប្រសើរ។សូចនាករក្រាហ្វិកបានបង្ហាញអ្នកនូវពេលវេលាពិតថាតើអ្នកស្ថិតនៅក្នុងតំបន់ហាត់ប្រាណដែលលោកអ្នកបានកំណត់ឬទេ។
នាឡិកា ONrhythm អនុញ្ញាតិអោយអ្នកសារ៉េតំបន់គោលដៅ ចង្វាក់បេះដូង (ជា BPM ឬ %HRmax)។

ការកំណត់លំហាត់ប្រាណរបស់អ្នកប្រកបដោយភាពពេញលេញ

ជាមួយមុខងារនេះ អ្នកអាចបង្កើតវគ្គហ្វឹកហាត់តាមដំណាក់កាលបានពេញលេញ៖ រយៈពេលនៃការកម្តៅសាច់ដុំ រយៈពេលសកម្ម រយៈពេលសម្រាក និងរយៈពេលនៃការហ្វឹកហាត់ពេញលេញ ព្រមទាំងរយៈពេលនៃការសម្រាកចន្លោះពេលទាំងនោះ។

ការប្រៀបធៀបការរត់កីឡារបស់អ្នក

នាឡិកា នឹងផ្តល់អ្នកនូវទិន្នន័យសង្ខេបនៃការរត់ពីមុនៗរបស់អ្នកចំនួនប្រាំលើក។សម្រាប់ការរត់កីឡាម្តងៗ អ្នកនឹងរកឃើញរយៈពេលនៃការរត់កីឡារបស់អ្នក ចង្វាក់បេះដូងជាមធ្យម និងបរិមាណកាឡូរីដែលនឹងត្រូវបានដុតបំផ្លាញ។ប្រសិនបើអ្នកបានកំណត់តំបន់គោលដៅ នោះអ្នកនឹងឃើញរយៈពេលដែលអ្នកចំណាយនៅក្នុងតំបន់នោះ។

វាក៏មានមុខងារដូចនាឡិកាដែរ!

នាឡិកា ក៏នឹងប្រាប់អ្នកអំពីកាលបរិច្ឆេទ និងពេលវេលា សម្រាប់ការប្រើប្រាស់ជារៀងរាល់ថ្ងៃ។ អ្នកក៏អាចកំណត់ម៉ោងរោទិ៍បានផងដែរ។

ងាយស្រួលក្នុងការអាន ក្រោមពន្លឺព្រះអាទិត្យ និងទីងងឹត។

នាឡិកាក៏មានអេក្រង់ចំណាំងផ្លាតផងដែរវានឹងផ្លាតពន្លឺនៅជុំវិញវា។មានពន្លឺព្រះអាទិត្យកាន់តែខ្លាំង អ្នកក៏ងាយក្នុងការមើលនាឡិកាផងដែរ!នៅពេលដែលរត់ក្នុងស្ថានភាពងងឹត អ្នកក៏អាចប្រើប៊ូតុងភ្លើងពិលដើម្បីបន្លឺដល់អេក្រង់។

តើខ្ញុំអាចតភ្ជាប់នាឡិការបស់ខ្ញុំ ឬខ្សែនាឡិការបស់ខ្ញុំទៅទូរស័ព្ទរបស់ខ្ញុំបានដែរឬទេ?

យើងខ្ញុំក៏បានជ្រើសរើសខ្សែប្លូធូ ដើម្បីធានាឱ្យបាននូវការតភ្ជាប់រវាងនាឡិកា និងខ្សែឱ្យកាន់តែប្រសើរ។ហេតុដូច្នេះហើយ ទើបបានជាវាអាចតភ្ជាប់ជាមួយនឹងនាឡិកាកីឡាម៉ាកផ្សេងដែលមានលក់នៅលើទីផ្សារដែលមានមុខងារវាស់ចង្វាក់បេះដូង។សូមចំណាំ៖ ខ្សែនាឡិកា អាចភ្ជាប់ទៅនឹងឧបករណ៍តែមួយគត់ក្នុងពេលតែមួយ។ប្រសិនបើវាត្រូវបានភ្ជាប់ជាមួយនឹងទូរស័ព្ទ នោះវានឹងមិនអាចភ្ជាប់ទៅនឹងនាឡិកាឡើយ។

តើ សញ្ញានៃនាឡិការបស់ខ្ញុំ ត្រូវបានរំខានដោយឧបករណ៍វាស់ចង្វាក់បេះដូងនៅជិតនេះឬទេ?

ទេ! សញ្ញារបស់នាឡិកាត្រូវបានបិទកំបាំង។ហេតុដូច្នេះហើយ ទំនាក់ទំនងរវាងនាឡិកា និងខ្សែនាឡិកាគឺមានតែមួយគត់ ហើយវានឹងមិនអាចត្រូវបានជ្រៀតចូលដោយឧបករណ៍វាស់ចង្វាក់បេះដូងដទៃ។ នៅពេលដែលនាឡិកាត្រូវបានតភ្ជាប់ទៅនឹងខ្សែ វាជារឿងចាំបាច់បំផុតត្រូវនៅឱ្យឆ្ងាយពីបុគ្គលណាដែលប្រើប្រាស់នាឡិកាវាស់ចង្វាក់បេះដូង។នៅពេលដែលពួកវាត្រូវបានភ្ជាប់គ្នា លោកអ្នកអាចប្រើនាឡិកានៅជិតនោះបាន។

តើចង្វាក់បេះដូងរបស់ខ្ញុំត្រូវបានតភ្ជាប់ដោយរបៀបណា?

ចង្វាក់បេះដូងរបស់អ្នកត្រូវបានវាស់វែងដោយខ្សែនៅជុំវិញកដៃរបស់អ្នក។ខ្សែនេះ មានអេឡិចត្រូតចំនួនពីរ និងត្រង់ស្មីតចំនួនមួយ។នៅពេលដែលចង្វាក់បេះដូងលោត វានឹងបញ្ជូនទិន្នន័យទៅកាន់តំបន់អេឡិចត្រូនិចខ្សោយៗ។វានឹងត្រូវបានចាប់សញ្ញាបានដោយអេឡិចត្រូត ហើយធ្វើការផ្ញើចេញទៅកាន់នាឡិការបស់អ្នកតាមរយៈត្រង់ស្មីតនៅលើខ្សែនាឡិការបស់អ្នក។

ថ្មពិល

នាឡិកា៖ មានបន្ថែម CR 2032 - ខ្សែក្រវ៉ាត់៖មានបន្ថែម CR 2032

បម្រាមសម្រាប់ការប្រើប្រាស់

នាឡិកានេះ ត្រូវបានឌីសាញឡើងសម្រាប់កីឡា និងការលំហែកាយ។ វាមិនមែនជាឧបករណ៍វេជ្ជសាស្ត្រឡើយ។ព័ត៌មានដែលត្រូវបានផ្តល់ជូននៅលើនាឡិកា ជាព័ត៌មានសម្រាប់គោលដៅតែប៉ុណ្ណោះ មិនមែនត្រូវបានប្រើប្រាស់សម្រាប់រោគសាស្ត្រឡើយ។