ប្រអប់មាន 2 គូរ
ម៉ូដែលនេះគឺត្រូវបានលក់ជាប្រអប់ដែលមាន 2គូពណ៌ដូចគ្នា។ឈុតស្រោមជើងខ្លះ ផ្តល់នូវពណ៌ខុសៗគ្នា ឬការឌីសាញខុសៗគ្នា។
របៀបជ្រើសរើសវត្ថុធាតុផ្សំស្រោមជើងរបស់អ្នក
វាជារឿងមិនអាចជៀសផុតដែលលោកអ្នកនឹងបែកញើសនៅពេលធ្វើសកម្មភាព ដូច្នេះវាជារឿងចាំបាច់ដែលត្រូវគ្រប់គ្រងសំណើមឱ្យបានល្អបំផុតតាមដែលអាចធ្វើទៅបាន។ ប្រសិនបើស្បែកជើងមានខ្យល់ចេញចូលល្អ វានឹងជួយបំបាត់សំណើមដែលចេញពីញើសរបស់លោកអ្នក៖ដូច្នេះលោកអ្នកអាចជ្រើសរើសស្រោមជើងដែលជក់ទឹក និងច្រោះខ្យល់។ ប្រសិនបើស្បែកជើងរបស់អ្នកការពារទឹកបានល្អ លោកអ្នកនឹងមិនធ្វើការជ្រើសរើងដូចនេះទេដើម្បីការពារលោកអ្នកពីសំណើមដោយសារភ្លៀង៖ ជ្រើសរើសស្រោមជើងដែលនឹងជក់ញើស និងបញ្ជូនវាឆ្ងាយពីស្បែកជើងតាមដែលអាចធ្វើទៅបាន។
ជ្រើសរើសប្រវែងស្រោមជើងដើរភ្នំដែលសក្តិសមបំផុត
យើងផ្តល់ជូនកំពស់ស្រោមជើង 3 ប្រភេទ សម្រាប់ម៉ូឌែលនេះ។
“ខ្លី” ស្ថិតនៅលើស្បែកជើងបន្តិច ប៉ុន្តែក្រោមក.ជើង។ វាត្រូវបានពាក់ជាមួយនឹងស្បែកជើងកខ្លី។“មធ្យម” ការពារក.ជើងរបស់អ្នក នឹងស្ថិតនៅលើក.ជើងបន្តិច៖ វាពាក់ជាមួយនឹងស្បែកជើងកខ្លី។ ស្រោមជើងក. “វែង” មានភាពសក្តិសមបំផុតជាមួយនឹងស្បែកជើងក.មធ្យម ឬក.វែង ដោយសារវាស្ថិតនៅក្រោមកំភួនជើងបន្តិច និងគ្របដណ្តប់លើក.ជើងទាំងស្រុង។
របៀបជ្រើសរើសកម្ពស់ស្រោមជើងរបស់អ្នក?
លោកអ្នកចាំបាច់ត្រូវជ្រើសរើសទំហំស្រោមជើងដែលត្រូវនឹងជើងរបស់លោកអ្នក ដើម្បីជៀសវាងផ្នត់ស្រោមជើង៖ យើងទទួលបានផលប្រយោជន៍ច្រើនបំផុតពីគុណភាពរបស់សារធាតុអេឡាស់តាន ដូច្នេះស្រោមជើងរបស់យើងស្ថិតនៅលើជើងជានិច្ចមិនងាយរបូតឡើយ។ វាពិតជាសំខាន់ដែលត្រូវសាកល្បងស្រោមជើងរបស់អ្នកមុននឹងឡើងភ្នំ។
ការធានា
ស្រោមជើងដើរភ្នំរបស់យើងមានធានារយៈពេល 2 ឆ្នាំ។ ការប្តេជ្ញាចិត្តរបស់យើង? ដើម្បីផ្តល់ជូនលោកអ្នកនូវផលិតផលដែលប្រើប្រាស់បានយូរ និងប្រើប្រាស់សម្រាប់គ្រប់ដំណើរថ្មើរជើងទាំងអស់របស់លោកអ្នក។
ការរចនាម៉ូតផលិតផល៖ ជំនាញ
មជ្ឈមណ្ឌលរចនាជាសកលរបស់ក្រុមហ៊ុន Quechua របស់យើងមានមូលដ្ឋាននៅតំបន់ Passy នៅជើងភ្នំ Mont-Blanc នៅក្នុង Haute-Savoie។
តំបន់នេះបង្កើតបានជាទីតាំងប្រជុំពិតៗសម្រាប់ក្រុមការងាររបស់យើង (អ្នករចនាម៉ូត អ្នកគ្រប់គ្រងផលិតផល វិស្វករ ជាដើម) និងអ្នកស្នេហាកីឡាខាងក្រៅ។
អត្ថប្រយោជន៍ដ៏អស្ចារ្យទទួលបានពីការរចនាផលិតផលសម្រាប់ដើរភ្នំ និងផ្តល់ជូនលោកអ្នកនូវជំនាញរបស់យើងទាំងអស់។