Hide Filters
Filters 0
Sort by :
Filters 0
product-sticker-New Arrival
  • ឈើច្រត់ដើរភ្នំ MT900 ចំនួន 1 - ពណ៌ខ្មៅ
  • ឈើច្រត់ដើរភ្នំ MT900 ចំនួន 1 - ពណ៌ខ្មៅ
  • ឈើច្រត់ដើរភ្នំ MT900 ចំនួន 1 - ពណ៌ខ្មៅ
  • ឈើច្រត់ដើរភ្នំ MT900 ចំនួន 1 - ពណ៌ខ្មៅ
  • ឈើច្រត់ដើរភ្នំ MT900 ចំនួន 1 - ពណ៌ខ្មៅ
  • ឈើច្រត់ដើរភ្នំ MT900 ចំនួន 1 - ពណ៌ខ្មៅ
  • ឈើច្រត់ដើរភ្នំ MT900 ចំនួន 1 - ពណ៌ខ្មៅ
ឈើច្រត់ដើរភ្នំ MT900 ចំនួន 1 - ពណ៌ខ្មៅ
FORCLAZ

ឈើច្រត់ដើរភ្នំ MT900 ចំនួន 1 - ពណ៌ខ្មៅ

8810536
$39,00
ពន្ធត្រូវបានបូកបញ្ចូល
product-sticker-New Arrival
  • ឈើច្រត់ដើរភ្នំ MT900 ចំនួន 1 - ពណ៌ខ្មៅ
  • ឈើច្រត់ដើរភ្នំ MT900 ចំនួន 1 - ពណ៌ខ្មៅ
  • ឈើច្រត់ដើរភ្នំ MT900 ចំនួន 1 - ពណ៌ខ្មៅ
  • ឈើច្រត់ដើរភ្នំ MT900 ចំនួន 1 - ពណ៌ខ្មៅ
  • ឈើច្រត់ដើរភ្នំ MT900 ចំនួន 1 - ពណ៌ខ្មៅ
  • ឈើច្រត់ដើរភ្នំ MT900 ចំនួន 1 - ពណ៌ខ្មៅ
  • ឈើច្រត់ដើរភ្នំ MT900 ចំនួន 1 - ពណ៌ខ្មៅ
ឈើច្រត់ដើរភ្នំ MT900 ចំនួន 1 - ពណ៌ខ្មៅ
ពណ៌:
ទំហំ:
ចំនួន

Home Delivery
Within 48 Hours
Available
Click & Collect
Pickup in store within 4 Hours
លទ្ធផលនៃដំណើរការអភិវឌ្ឍរយៈពេលវែងជាមួយនឹងអ្នកចូលចិត្តដើរភ្នំ និងមានតម្រូវការខ្ពស់ យើងបានបង្កើតឈើច្រត់ដែលជាប់បានយូរនេះដើម្បីផ្តល់ការគាំទ្រដល់លោកអ្នកពេលដើរថ្មើរជើងរយៈពេលវែង

ការដើរថ្មើជើង ឬដើរភ្នំ និងត្រូវការដាក់ឈើច្រត់តាមខ្លួនបានស្រួល និងត្រូវធានាថាមានបង្កើតឡើងប្រើបានយូរ? ម៉ូឌែលនេះគឺជាប្រភេទដែលតូច និងរឹងមាំបំផុតបើធៀបនឹងប្រភេទដូចគ្នា។

ដំបងវែង: 100.0% អាលុយមីញ៉ូម; ដៃកាន់: 100.0% Ethylene Vinyl Acetate

BENEFITS

សម្រួលការប្រើប្រាស់ឧបករណ៏

ដៃអេប៉ុង ម៉ូតរចនាបែប 3D មានប្រវែងវែង។ ប្រដាប់មួលស្រទន់ និងវែង។ ខ្សែកដៃស្រទន់។

អាចកែតំរូវបាន

សោរខាងក្រៅ។ ប្រព័ន្ធសារ៉េបានជាក់លាក់ និងលឿន។ ពី 110 ដល់ 130 សម ពេលបត់៖ 36  សម

សមត្ថភាពបង្រួមតូច

បង្គោលបត់ 5 ផ្នត់។ ប្រវែងបត់៖36 សម។ទំហំទទឹងពេលបត់៖ ~ 6 x 6 សម។

ធន់បានយូរ

អាលុយមីញ៉ូម 7075-T6។ មុខកាត់បំពង់ទីបធំ 20/18/16/16/16 មម។ ចុងធ្វើពី Tungsten

ការចុះសំរុង

រួមបញ្ចូលទាំងកន្ត្រក។ សម្ភារបន្ថែមនានា និងសេវាកម្មគ្រប់ផ្នែក អាចរកជាវបានដាច់ដោយឡែកពីគ្នា។

ទម្ងន់

275 ក្រ/បង្គោល

TECHNICAL INFORMATIONS

តើវាត្រូវបានរចនាឡើងយ៉ាងដូចម្តេច...

រចនាឡើងទាំងស្រុង និងធ្វើសុពលភាពដោយក្រុមការងាររបស់យើងនៅជើងភ្នំ Mont Blanc ក្រុមការងារសហការជាមួយនឹងអ្នកដើរភ្នំដែលមានតម្រូវការខ្ពស់ នៅពេលដើរភ្នំដ៏ខ្លាំងក្លា៖ ភ្នំ Mont Blanc និង Atlas Mountains នៅ Morocco, Tenerife។
ភាពជាប់បានយូរបស់ឈើច្រត់ក៏ត្រូវបានធ្វើតេស្តផងដោយបេសកកម្មធ្វើតេស្តលើចំងាយ 550 គម នៅតំបន់ Canaries និង Pyrenees (GR10)។

ហេតុអ្វីបានជាយើងបានធ្វើការខ្លាំងលើភាពជាប់បានយូររបស់វា?

លោកអ្នកដើរភ្នំដើម្បីទទួលបានភាពសប្បាយរីករាយជាមួយនឹងភាពស្ងប់ស្ងាត់នៃការដើរបានកាន់តែឆ្ងាយដែលពេលខ្លះនាំលោកអ្នកអោយឆ្ងាយពីភាពស៊ីវីល័យ។លោកអ្នកក៏អាចដាក់សំភារតាមខ្លួនរយៈពេលច្រើនថ្ងៃ។ដូច្នេះ លោកអ្នកត្រូវពឹងផ្អែកលើភាពធន់របស់ឈើច្រត់របស់លោកអ្នក។
យើងបានជ្រើសរើសបំពង់ទឹបធំដែលធ្វើពីអាលុយមីញ៉ុមលេខខ្ពស់។នៅលើឈើច្រត់ យើងមានតំបន់ដែលដោតម្ជុលជាមួយនឹងផ្ទៃខាងក្នុងរឹងមាំ។លទ្ធផលនៃការធ្វើតេស្តសង្កត់ (សំពាធលើអ័ក្សឈើច្រត់) បង្ហាញថាម៉ូឌែលនេះអាចគាំទ្របាន 560 N (~56 គក) ក្នុងមួយឈើច្រត់។

ហេតុអ្វីបានជាយើងផ្តោតលើភាពតូច និងបត់បានរបស់វា?

ដើម្បីអាចអោយលោកអ្នកដើរភ្នំបាន ពេលខ្លះលោកអ្នកត្រូវធ្វើការដឹកជញ្ជូន។លោកអ្នកក៏នឹងដាក់សំភាររបស់លោកអ្នកចូលក្នុងកាតាបរបស់លោកអ្នក។ដូច្នេះវាងាយស្រួលប្រើប្រសិនបើមានឈើច្រត់តូចបត់បាន។នៅពេលបត់ ឈើច្រត់ទាំងនេះមានទំហំប៉ិនហោប៉ាវចំហៀងរបស់កាតាបដើរភ្នំរបស់អ្នក។

តើយើងបានបង្កើតដៃកាន់នេះដោយរបៀបណា?

យើងចូលចិត្តនូវអេប៉ុង EVA, វត្ថុធាតុស្រទន់ ល្អឥតខ្ចោះសម្រាប់ដោះស្រាយជាមួយញើស និងធន់រហែក។
យើងបានបន្ថែមទ្រនាប់ដៃវែងនៅខាងក្រោមដៃកាន់សម្រាប់យួរកាន់ទាបពេលឡើងចំណោត និងនៅលើផ្លូវចំណោត។
ប្រដាប់មួលផ្តល់ផាសុកភាពជាងគេក្នុងប្រភេទដូចគ្នាជាមួយនឹងវត្ថុធាតុផ្សំដែលវែង រាងមូល និងស្រទន់។វាផ្តល់នូវភាពស្អិតល្អពីលើ។
ចុងក្រោយ យើងបានបង្កើតខ្សែពាក់កដៃដោយមិនបន្ថែមកម្រាស់ និងថ្នេរដែលជួយការពារកុំអោយពងទឹក។

តើត្រូវសារ៉េប្រវែងឈើច្រត់របស់អោយបានត្រឹមត្រូវដោយរបៀបណា?

ដើម្បីប្រើប្រាស់ឈើច្រត់៖ ដំបូង ពន្លាតឈើច្រត់រហូតដល់ចំណុច “click” នៃម្ជុលដោត។ សូមមើលសេចក្តីណែនាំដែលភ្ជាប់ជាមួយនឹងឈើច្រត់។
ដើម្បីសារ៉េប្រវែង៖ កាន់ឈើច្រត់ដោយបត់ក.ដៃ។
- បើកប្រដាប់ខ្ទាស់ដែលនៅខាងក្រៅ
- សារ៉េប្រវែងបំពង់ទីបដែលលោកអ្នកចង់បាន
- បិទប្រដាប់ខ្ទាស់មកវិញ
មិនត្រូវសារ៉េប្រវែងឈើច្រត់ឱ្យលើសបន្ទាត់ STOP នោះទេព្រោះវាអាចធ្វើឱ្យបាក់ឈើច្រត់។

ការណែនាំសម្រាប់ប្រើប្រាស់

ប៉ូលប្រភេទនេះ ត្រូវបានបង្កើតឡើងដើម្បីផ្តល់លំនឹងដល់អ្នក នៅចន្លោះជើង និងដៃ។ ដើម្បីឋិតនៅផ្នែកសុវត្ថិភាព សូមពិនិត្យមុនពេលបិទ ។ ប្រសិនបើលោកអ្នកកត់សំគាល់ថាឈើច្រត់របស់លោកអ្នកហាក់ដូចជារអិលចុះក្រោម ក្រវិលបង្វិលចាក់ត្រូវតែសារ៉េ។បើក និងទាញគម្របមួយភាគបួននៃពាក់កណ្តាល។ មិនត្រូវដាក់ក្នុងកាតាបស្ពាយក្នុងករណីមានភ្លៀង ឬព្យុះ។

វិធីសាស្ត្រថែទាំ

ការថែទាំបានត្រឹមត្រូវ នឹងធ្វើឱ្យវាប្រើប្រាស់បានយូរ។ ក្រោយប្រើរួច សូមចាក់ទឹកចេញ ក្នុងករណីមានជ្រាបចូល រួចទុកឱ្យស្ងួត។ ប្រសិនបើចាំបាច់ សូមលាងសម្អាតធូលី និងភក់ជាមួយនឹងទឹក ឬច្រាស់ដែលស្ងួត។ នៅពេលស្ងួត លោកអ្នកអាចផ្គុំវាឡើងវិញបាន។យើងសូមណែនាំអោយលោកអ្នកកុំព្យាយាមប្រើប្រេង ឬខ្លាញ់លើវា។

ហេតុអ្វីបានជាប៉ូលប្រភេទនេះត្រូវបានលក់ដាច់ដោយឡែក?

នៅ Decathlon យើងបានសម្រេចចិត្តលក់ឈើច្រត់ដើរភ្នំ/ដើរថ្មើរជើងដាច់ដោយឡែក។ ដំបូង ដោយសារតែរបៀបការប្រើប្រាស់របស់វា។ជាការពិតណាស់ អ្នកខ្លះចូលចិត្តប្រើប្រាស់តែឈើច្រត់មួយ។ម្យ៉ាងវិញទៀត ប្រសិនបើឈើច្រត់របស់លោកអ្នកមួយបាក់ នេះមានន័យថាលោកអ្នកគ្រាន់តែទិញមួយ ដោយមិនចាំបាច់ទិញជាគូឡើយ។

ផលិតផលបន្ថែមត្រូវបានលក់ដាច់ដោយឡែ និងបត់បែនទៅតាមម៉ូដែល

អត្ថប្រយោជន៍នៃប៉ូលប្រភេទនេះ គឺមានក្បាលធំ ជាមួយនឹងជម្រើសគ្រឿងបន្លាស់ជាច្រើន។ ហេតុដូច្នេះហើយលោកអ្នកអាចរីករាយនឹងការបោះតង់។ បន្ទះក្បាល នៅប៉ូល៖យោង៖ 8580865

កន្ត្រកប្រើក្នុងរដូវក្តៅ៖ យោង៖ 8737774

កន្ត្រកប្រើក្នុងរដូវរងារ៖ យោង៖ 8503857

ផ្នែកខាងចុងឈើច្រត់អាចប្តូរបាន៖ យោង៖ 8577676 ឬ 8755646 (ចំពោះប្រភេទថ្មីមួលបាន)