ESSENTIAL ជាបណ្តុំឈុតសម្លៀកបំពាក់កីឡាបាល់ទាត់ជាមួយនឹងតម្លៃសមរម្យ
យើងខ្ញុំបានឌីសាញផលិតផលនេះឡើង ដោយគិតគូពីគុណភាព ក្នុងម៉ូដែលនេះ លោកអ្នកអាចជាវ អាវយឺត ខោជើងខ្លី ស្រោមជើង និងឈុតអាវ ដែលអាចលេងបាល់ ជាមួយនឹងតម្លៃសមរម្យ ជាមួយនឹងគុណភាពខ្ពស់
អាវយឺត ខោខ្លី ស្រោមជើង អាចរកជាវបានចំនួនបួនពណ៌ (ស ខ្មៅ ខៀវ និងក្រហម)
អាវយឺតដែលស័ក្តិសមសម្រាប់ក្មេងប្រុស និងស្រី
វាត្រូវបានបង្កើតឡើងដោយគិតគូពីសេរីភាពនៃការធ្វើចលនា ម៉ូដកាត់ត្រង់ ដៃអាវនិងករាងអក្សរវី ផ្តល់ភាពស័ក្តិសមសម្រាប់មនុស្សប្រុស និងស្រី
ការឌីសាញនៅ KIPSTA
មជ្ឈមណ្ឌលរចនា KIPSTADIUM ដែលនៅភាគខាងជើងប្រទេសបារាំង គឺជាមជ្ឈមណ្ឌលដ៏ចម្បងសម្រាប់ការអភិវឌ្ឍន៍សម្ភារកីឡាសម្រាប់ផលិតផល KIPSTAទាំងអស់។ ក្រុមការងាររចនាសម្លៀកបំពាក់ទាំងអស់ សុទ្ធសឹងតែជាអ្នកគ្រប់គ្រងផលិតផល វិស្វករ និងអ្នករចនាសាច់ក្រណាត់ ដែលជាអ្នកមានភាពយល់ដឹងខ្ពស់ក្នុងវិស័យកីឡាបាល់ទាត់ ហើយព្រមទាំងឆ្លងកាត់ការត្រួតពិនិត្យដោយក្រុមការងារដែលមានជំនាញច្បាស់លាស់។ សម្ភារកីឡាដែលត្រូវបានបង្កើតឡើង ត្រូវបានផ្តល់ជូននូវបច្ចេកវិទ្យាខ្ពស់ ជាមួយនឹងតម្លៃសមរម្យ។