ឈុតរបស់ KIPSTA អាចឱ្យលោកអ្នកធ្វើចលនាដោយសេរី
ឈុត Viralto អាចរកជាវបានសម្រាប់បុរស ស្ត្រី និងកូនក្មេង។
វាត្រូវបានរចនាឡើងសម្រាប់ការប្រើប្រាស់នៅក្លឹបកីឡាទូទៅ និងសម្រាប់ការប្រើប្រាស់លក្ខណៈបុគ្គល ដែលអាចប្រើជាមួយនឹងស្តាយ៍ដ៏ទាន់សម័យ។ ឈុតរបស់ virealto ផ្តល់ផាសុកភាព និងអាចឱ្យអ្នកធ្វើចលនាដោយសេរី។ វាល្អឥតខ្ចោះសម្រាប់អ្នកលេងកីឡាបាល់ទាត់ទាំងអស់ ព្រមទាំងផ្តល់ភាពងាយស្រួលក្នុងការគ្រប់គ្រង និងអាចឱ្យលោកអ្នកលេងកីឡាប្រកបដោយប្រសិទ្ធិភាព។ សិល្បៈនៃកីឡាបាល់ទាត់។
គ្រប់គ្នាអាចលេងបាល់គប់បានទាំងអស់គ្នា.
ខោខ្លី VIRALTO មាន 9ពណ៌សម្រាប់ជ្រើសរើស ពីពណ៌ក្រហម ស្វាយ ក្រហម បៃតង ដែលនឹងផ្តល់នូវភាពភ្លឺ ទៅដល់សោភ័ណភាពក្រុម និងអ្នកគាំទ្ររបស់លោកអ្នក។ សម្រាប់អ្នកលេងជាលក្ខណៈបុគ្គល VIRALTO SOLO គឺតែងទទួលការធ្វើបច្ចុប្បន្នភាពជាមួយនឹងពណ៌ ដ៏ទំនើប និងភ្លឺ។ វាជាហេតុផលដ៏ចម្បងដែលអាចឱ្យលោកអ្នកចូលលេងកីឡានៅលើទីលានបាន។
ផ្ដាច់មុខដោយ KIPSTA៖ ក្រណាត់ផ្តាច់មុខ
ដោយហេតុថា ការលេងនៅលើទីលានជារៀងសំខាន់របស់អ្នកទាំងអស់គ្នា ហេតុដូច្នេះហើយទើបយើងខ្ញុំបង្កើតផលិតផលនេះឡើងដើម្បីផ្តល់សេរីភាពក្នុងធ្វើចលនារបស់អ្នកទាំងអស់គ្នានៅលើទីលាន។ វាមានរាងដូចសម្បុកឃ្មុំ ដែលផ្តល់ភាពយឺតខ្ពស់ ទាំងផ្តេក និងបញ្ឈរ ដោយមិនចាំបាច់ប្រើសមាសធាតុអេឡាស់ស្ទែន។ នេះមានន័យថា វានឹងរក្សាភាពយឺតរបស់វាតាមពេលវេលា។សាច់ក្រណាត់របស់វាជក់ញើស និងឆាប់ស្ងួត ដើម្បីផ្តល់ផាសុកភាពដល់អ្នកគ្រប់គ្នា។ Viralto៖ ផាសុកភាពនៅពេលធ្វើចលនា។
ការឌីសាញនៅ KIPSTA
មជ្ឈមណ្ឌលរចនា KIPSTADIUM ដែលនៅភាគខាងជើងប្រទេសបារាំង គឺជាមជ្ឈមណ្ឌលដ៏ចម្បងសម្រាប់ការអភិវឌ្ឍន៍សម្ភារកីឡាសម្រាប់ផលិតផល KIPSTAទាំងអស់។ ក្រុមការងាររចនាសម្លៀកបំពាក់ទាំងអស់ សុទ្ធសឹងតែជាអ្នកគ្រប់គ្រងផលិតផល វិស្វករ និងអ្នករចនាសាច់ក្រណាត់ ដែលជាអ្នកមានភាពយល់ដឹងខ្ពស់ក្នុងវិស័យកីឡាបាល់ទាត់ ហើយព្រមទាំងឆ្លងកាត់ការត្រួតពិនិត្យដោយក្រុមការងារដែលមានជំនាញច្បាស់លាស់។ សម្ភារកីឡាដែលត្រូវបានបង្កើតឡើង ត្រូវបានផ្តល់ជូននូវបច្ចេកវិទ្យាខ្ពស់ ជាមួយនឹងតម្លៃសមរម្យ។