Hide Filters
Filters 0
Sort by :
Filters 0
product-sticker-New Arrival
  • ខោរឹបការពារយូវីសម្រាប់បុរស RC100
  • ខោរឹបការពារយូវីសម្រាប់បុរស RC100
  • ខោហ្គែនជើងខ្លីជិះកង់ឡើងភ្នំ ST ៥០០ - ខ្មៅ
  • ខោរឹបការពារយូវីសម្រាប់បុរស RC100
  • ខោរឹបការពារយូវីសម្រាប់បុរស RC100
  • ខោរឹបការពារយូវីសម្រាប់បុរស RC100
  • ខោរឹបការពារយូវីសម្រាប់បុរស RC100
  • Bibless Cycling Shorts RC100 DDY - Black/Blue
ខោរឹបការពារយូវីសម្រាប់បុរស RC100
VAN RYSEL

ខោរឹបការពារយូវីសម្រាប់បុរស RC100

8641308
$27,00
$11,00
-59%
ពន្ធត្រូវបានបូកបញ្ចូល
product-sticker-New Arrival
  • ខោរឹបការពារយូវីសម្រាប់បុរស RC100
  • ខោរឹបការពារយូវីសម្រាប់បុរស RC100
  • ខោហ្គែនជើងខ្លីជិះកង់ឡើងភ្នំ ST ៥០០ - ខ្មៅ
  • ខោរឹបការពារយូវីសម្រាប់បុរស RC100
  • ខោរឹបការពារយូវីសម្រាប់បុរស RC100
  • ខោរឹបការពារយូវីសម្រាប់បុរស RC100
  • ខោរឹបការពារយូវីសម្រាប់បុរស RC100
  • Bibless Cycling Shorts RC100 DDY - Black/Blue
ខោរឹបការពារយូវីសម្រាប់បុរស RC100
ទំហំ:

size guide

My size is :

ចំនួន

Home Delivery
Within 48 Hours
Available
Click & Collect
Pickup in store within 4 Hours
យើងបានរចនាខោរឹបការពារយូវី RC100 សម្រាប់អ្នកជិះដំបូងៗរហូតដល់ 2 ម៉ោង/50 គម ក្នុងអាកាសធាតុក្តៅ។

គ្មានការភ័យខ្លាចទៀតទេចំពោះពន្លឺព្រះអាទិត្យខោរឹប RC100 នេះធានានូវការការពារប្រកបដោយប្រសិទ្ធភាពពីកាំរស្មីយូវី ក្នុងអំឡុងពេលជិះនារដូវក្តៅ

ក្រណាត់: 28.0% Elastane, 72.0% Polyester; បន្ទះ: 100.0% Polyurethane

; បន្ទះ - ក្រណាត់ខាងក្រៅ: 20.0% Elastane, 80.0% Polyester

BENEFITS

ផាសុខភាពក្នុងការអង្គុយ

ទ្រនាប់អេប៉ុង "ដេស៊ីតេមធ្យម" ដែលធ្វើទុកជាមុន
កម្រាស់៖ 13 មម
ដង់ស៊ីតេ៖ 100 គក្រ/ម3

ការពារកំដៅថ្ងៃ

សមាសធាតុ UPF 50+ រារាំងកាំរស្មី UVA 95% និងកាំរស្មី UVB 98%NF EN ISO 13758

ការផ្ទេរសំណើម

មានសារជាតិដែលអាចឱ្យខ្យល់ចេញចូលបាន សម្រាប់ផ្ដល់ផាសុកភាពកាន់តែច្រើន។

សេរីភាពក្នុងការធ្វើចលនា

ក្រណាត់យឹតធានាថា ខោខ្លីនេះជាប់ល្អប្រកបដោយផាសុកភាព នៅនឹងចង្កេះនិងភ្លៅ។

TECHNICAL INFORMATIONS

ហេតុអ្វីបានជាការពារខ្លួនអ្នកពីកាំរស្មីយូវី?

ពេលមានតិច ពន្លឺព្រះអាទិត្យគឺល្អសម្រាប់អារម្មណ៍របស់អ្នក។ វាជំរុញការផលិតវីតាមីន ឌី និងជួយគ្រប់គ្រងដំណេកបានល្អ។ ប៉ុន្តែការប៉ះពាល់នឹងកាំរស្មីអ៊ុលត្រាវីយូលេ (UV) អាចបណ្តាលឱ្យមានការខូចខាតធ្ងន់ធ្ងរ៖ចំពោះស្បែករបស់អ្នក (ចាស់មុនអាយុនិងមហារីកស្បែក) និងភ្នែករបស់អ្នក (ជំងឺភ្នែកឡើងបាយ ការខូចខាតរ៉េទីនភ្នែក)។
ខោរឹបការពារយូវី RC100 នេះអនុលោមតាមស្តង់ដារ NF EN ISO 13758 សម្រាប់ភាពបិទបាំងនិងគ្រប់លើរាងកាយ។ពួកវាទប់ស្កាត់កាំរស្មី UVA បានជាង 95% និង UVB បាន 98%

វិធីការពារខ្លួនអ្នកឱ្យមានប្រសិទ្ធភាព

សម្រាប់សកម្មភាពខាងក្រៅទាំងអស់ មិនថានៅក្នុងសួនច្បារ ហាងកាហ្វេខាងក្រៅ ឆ្នេរខ្សាច់ នៅលើភ្នំ ការហាត់ប្រាណ ឬការដើរ អ្នកត្រូវតែការពារខ្លួនអ្នកពីព្រះអាទិត្យ
1. ការបិទបាំងខ្លួនរបស់អ្នកជាមួយនឹងសម្លៀកបំពាក់និងមួកសុវត្ថិភាពគឺជាមធ្យោបាយដ៏ល្អបំផុតដើម្បីការពារខ្លួនអ្នកពីកាំរស្មីយូវី។ដើម្បីការពារភ្នែក អ្នកគួរតែពាក់វ៉ែនតា
២ជៀសវាងការប៉ះពាល់នឹងកម្តៅថ្ងៃនៅពេលថ្ងៃ3ប្រើឡេការពារកម្តៅថ្ងៃដែលការពារបានខ្ពស់4ទៅជួបគ្រូពេទ្យជំនាញខាងសើស្បែកឱ្យបានទៀងទាត់

បន្ទះទ្រនាប់ CHAMOIS "ដង់ស៊ីតេមធ្យម" ថ្មីរបស់យើង

យើងបានបង្កើតនូវទ្រនាប់ chamois "ដង់ស៊ីតេមធ្យម" នេះឡើង ដើម្បីធានានូវផាសុកភាពដ៏អស្ចារ្យនៅពេលជិះលើកែប។
សាច់ក្រណាត់ខោមានលក្ខណៈស្រទន់ និងច្រោះខ្យល់បានល្អ។តំបន់មានប៉ុងទ្រនាប់គឺទន់ ជាមួយនឹងដង់ស៊ីតេ 100 គក្រ/ម3 និងកម្រាស់ 13 មម។ ក្រណាត់ត្រូវបានចេះជាប្រឡោះៗ ដើម្បីឱ្យញើសចេញ។ទ្រនាប់នេះ​ជួយ​ឱ្យ​អ្នក​មាន​ផាសុកភាព​ នៅពេលអង្គុយជិះលើកែបរយៈពេល​ប្រហែល 2 ម៉ោង

រូបរាងរបស់វា

ដើម្បីរចនារូបរាងទ្រនាប់នេះ (ផ្ទៃដែលមានប៉ុងក្រាស់) យើងបានធ្វើតេស្តលើទ្រនាប់ដែលរងសម្ពាធ មុននឹងបង្កើតទ្រនាប់នេះនៅលើម៉ានើកាំង និងធ្វើតេស្ដលើទំហំនិងការប្រើប្រាស់។តេស្តដែលត្រូវបានធ្វើឡើងលើអ្នកជិះកង់ពិតប្រាកដរួមបញ្ចូលនូវការវាស់ចំណុចសំពាធដែលបញ្ចូលទៅលើកែបកង់។ ផ្ទៃមានទ្រនាប់គ្របដណ្ដប់លើចំណុចប៉ះផ្ទាល់ដែលមានសម្ពាធខ្លាំងបំផុត។មានជ្រួញនៅ​ខាង​មុខ​សម្រាប់ឱ្យរឹត​សម​ល្អ​។

តំបន់ពង្រឹងបន្ថែម

ឆ្អឹងត្រគាកផ្នែកខាងក្រោមត្រូវបានគ្របដណ្តប់បានល្អ ហើយប្រឡោះគូទក៏ទទួលបានការការពារផងដែរ។ តំបន់ដែលពង្រឹងបន្ថែមគឺមានទំហំតូចនៅចន្លោះជើងទាំងពីរដើម្បីការពារការរលាក/កកិតនៅពេលធាក់កង់។ មានចង្អូរនៅលើតំបន់ពង្រឹងបន្ថែមដែលផ្តល់នូវភាពបត់បែនកាន់តែខ្លាំង។

គន្លឹះថែទាំ

បោកម៉ាស៊ីននៅសីតុណ្ហភាព 30°C អង្សារសេ។ កម្មវិធីសំយោគ។ ពន្លាត់ក្រណាត់ទៅខាងបញ្ច្រាស់។ សូមកុំប្រើទឹកបន្ទន់។ ព្យួរហាលក្នុងកន្លែងក្តៅ និងមានខ្យល់ចេញចូល។សូមកុំសម្ងួតដោយម៉ាស៊ីន។ សូមកុំបោកស្ងួត។ មិនត្រូវប្រើសារធាតុធ្វើឲ្យសនោះទេ។ មិនត្រូវដាក់​លើរបស់ក្ដៅ ដើម្បីសម្ងួតឡើយ។

ការធ្វើតេស្តផលិតផល

ក្រុមអ្នករចនាផលិតផលរបស់យើង ដែលមានមូលដ្ឋាននៅ B'Twin ក្នុងទីក្រុងលីល បន្តធ្វើការដើម្បីជួយឱ្យការជិះកង់​កាន់តែមានផាសុកភាពបន្ថែមទៀត។ មហិច្ឆិតារបស់យើង គឺចង់បង្កើតផលិតផលដែលបំពេញតម្រូវការជិះកង់ជាក់លាក់របស់អ្នកប្រើប្រាស់របស់យើង និងជម្រុះចេញនូវអ្វីដែលជាឧបសគ្គដល់ការជិះរបស់ពួកគេ។ បន្ទាប់មកយើងតេស្តសាកល្បងផលិតផលរបស់យើងនៅហ្នឹងកន្លែងជាក់ស្ដែង ដោយសារយើងជឿជាក់ថា មានតែតាមរយៈការយកពួកវាទៅប្រើប្រាស់ក្នុងស្ថានភាពពិតជាក់ស្ដែងដូចអ្វីដែលអ្នកធ្លាប់ជួបប្រទះនៅពេលអ្នកជិះកង់របស់អ្នកប៉ុណ្ណោះ ទើបយើងអាចកែលម្អជាបន្តបន្ទាប់នូវផលិតផលរបស់យើងបាន។