ខោខ្លីដែលមានទម្ងន់ស្រាល និងផ្តល់នូវផាសុកភាពខ្ពស់
យើងខ្ញុំបានបង្កើតខោខ្លីប្រភេទនេះឡើង ដើម្បីអាចឱ្យអ្នកគ្រប់គ្នាទទួលបានផាសុកភាព និងការផ្តោតអារម្មណ៍សម្រាប់ការលេងកីឡារបស់ពួកគេ។ ប្រវែងសមល្មមរបស់វា មិនវែងជ្រុល ឬខ្លីជ្រុល មិនបង្កឱ្យកកិតនៅផ្នែកជង្គង់ឡើយ។ ដោយសាតែខ្សែថ្នេរជាប្រភេទថ្នេររាប លោកអ្នកមិនងាយនឹងរលាកស្បែកឡើយ( អាចរត់លេងប្រកបដោយផាសុកភាព)។សាច់ក្រណាត់ទន់ ទម្ងន់ស្រាល ស័ក្តិសមសម្រាប់ការរត់កីឡាដែលផ្តល់នូវផាសុកភាពខ្ពស់ ជាពិសេស បង្កើនសកម្មភាពនិងសមត្ថភាពកីឡារបស់អ្នកបានយ៉ាងពេញលេញ
តើត្រូវកាត់បន្ថយការរលាកស្បែក ការកើនឡើងកម្តៅ និងភាពមិនស្រណុកពេលកំពុងហាត់កីឡាដោយរបៀបណា?
ទំហំ និងទីតាំងចង្កេះខោ
ជម្រើសនៃទំហំគឺជារឿងសំខាន់បំផុតផលិតផល គួរតែតម្រូវទៅតាមទម្រង់នៃដងខ្លួន។ ខោប្រភេទនេះ មិនតូច ឬធំជ្រុល ដែលធ្វើឱ្យប៉ះពាល់ដល់ផាសុកភាព។ យើងខ្ញុំសូមណែនាំឱ្យអ្នកសាកផលិតផលនេះនៅហាងទំនិញរបស់យើងខ្ញុំ។ ទីតាំងនៃចង្កេះខោ គឺជារឿងសំខាន់បំផុតកំឡុងពេលនៃការហ្វឹកហាត់របស់អ្នក។ ខោខ្លីប្រភេទនេះ មិនខ្លី ឬមិនវែង។
ហោប៉ៅច្រើន៖ថតទុកដាក់ដ៏ឆ្លាតវៃ!
ស័ក្តិសមបំផុតសម្រាប់អ្នកដែលមិនចង់បានកាតាបរត់កីឡា ខោដែលមានថតសម្រាប់ទុកដាក់សម្ភារប្រភេទនេះ អាចត្រូវបានប្រើប្រាស់សម្រាប់ទុកដាក់សម្ភារប្រើប្រាស់របស់អ្នក។ នៅផ្នែកខាងមុខ មានថតមួយដែលធ្វើពីសំណាញ់។ លោកអ្នកអាចដាក់ទូរសព្ទ នៅថតទីមួយ និង ដបទឹកចំណុះ 250មល នៅថតទីពីរ។ ថតធំផ្នែកខាងក្រោយ ដែលមានរឺត សម្រាប់ដាក់ដបទឹកចំណុះ 250មលបាន។ ជាចុងបញ្ចប់ ថតទាំងបួនដែលផលិតពីសំណាញ់លោកអ្នកអាចដាក់ជែល កន្សែង ក្រដាសជូតមាត់ជាដើម។
ស្ថេរភាព និងភាពតឹងណែន
=> ខ្សែក្រវ៉ាត់
=> ខ្សែចងខោ
ខ្សែរឹតចង្កេះ អាចត្រូវបានប្រើប្រាស់ ដើម្បីរក្សាលំនឹងនៃថតទាំងប្រាំពីររបស់ខោនៅពេលដែលអ្នកកំពុងរត់កីឡា។ ជាលទ្ធផល វានឹងមិនធ្វើចលនា ហើយមិនធ្វើឱ្យអ្នកមានអារម្មណ៍ថាតឹងណែនឡើយ។
យើងខ្ញុំសូមណែនាំឱ្យអ្នកពាក់ខ្សែក្រវ៉ាត់ចង្កេះរាងឡើងលើបន្តិច ហើយសារេខ្សែខោនៅពេលដែលខ្សែក្រវ៉ាត់ត្រូវបានពាក់ ដើម្បីបង្កើតឱ្យមានការទ្រទ្រង់ និងលំនឹងប្រកបដោយប្រសិទ្ធិភាពខ្ពស់។ខ្សែចងខោ
ដំបូន្មានសម្រាប់ការទទួលបានផាសុកភាព កំឡុងពេលនៃការរត់កីឡារបស់អ្នក៖ខោលីអូមានស្រាប់ (អាចទុក ឬកាត់ចោលបាន)
ដើម្បីធានាឱ្យបានប្រសិទ្ធិភាពខ្ពស់ និងការកាត់បន្ថយទម្ងន់ ខោម៉ូដកាត់ធូររលុងដែលមានជើងរឹប និងមានខោក្នុងមកស្រាប់ត្រូវបានណែនាំឱ្យប្រើប្រាស់។ ខោដែលមានសាច់ក្រណាត់ដ៏ទន់ប្រភេទនេះ ដែលមានថ្នេរតូចៗ និងត្រូវបានកាត់សម្រាប់ពាក់ដោយមិនប្រើខោក្នុង ដើម្បីផ្តល់នូវការទ្រទ្រង់កាន់តែប្រសើរដល់អ្នកប្រើប្រាស់់។
ប្រសិនបើអ្នកចង់រត់កីឡាដោយប្រើខោក្នុងរបស់អ្នក សូមដោះវាចេញ និងកាត់ចេញ ព្រោះថា វាត្រូវបានឌីសាញឡើងដើម្បីផ្តល់ភាពងាយស្រួលក្នុងការកាត់ចេញ។
លើសពីនេះទៅទៀត សំណាញ់នៃខោនេះ ជាប្រភេទសាច់យឺត និងមានខ្យល់ចេញចូល។
រ៉ូតហោប៉ៅក្រោយជាមួយសោរជាប់បានត្រឹមពាក់កណ្តាល?
តើវាមានន័យយ៉ាងដូចម្តេច? តើគេប្រើវាដើម្បីអ្វី?វាធ្វើការដោយរបៀបណា?
ហោប៉ៅក្រោយរបស់ក្រវ៉ាត់ខោមានរ៉ូតពិសេសដែលហៅថា "សោពាក់កណ្តាល"។
រ៉ូតនេះអាច "ចាក់សោរ" និង "ដោះសោរ"បាន។
ពេលទាញពាក់ដល់កន្លែងលើកខ្ពស់ រ៉ូតអាចបើករឺបិទបាន។ពេលពាក់ត្រឹមកន្លែងទាប (រាបសើ្មទៅខាងស្តាំ) រ៉ូតនឹងជាប់សោរ។កន្លែងនេះត្រូវបានគេប្រើដើម្បីការពារសុវត្ថិភាពដល់របស់របរពេលកំពុងរត់។រ៉ូតរបស់យើងមិនត្រូវការផ្លាស់ប្តូរទីតាំងទេនៅពេលវាជាប់សោររឺជាប់សោរបានត្រឹមពាក់កណ្តាល!
ពិន្ទុដើម្បីប្រៀបធៀបផលប៉ះពាល់បរិស្ថាននៃផលិតផល
ផលប៉ះពាល់បរិស្ថាននៃផលិតផលត្រូវបានគណនាពេញមួយអាយុកាលប្រើប្រាស់របស់វាដោយប្រើសូចនាករមួយចំនួន។ពិន្ទុសរុបពី A ដល់ E ត្រូវបានដាក់ដើម្បីផ្តល់ភាពងាយស្រួលដល់លោកអ្នកក្នុងការសម្គាល់ផលិតផលដែលការពារបរិស្ថានតាមរយៈការប្រៀបធៀបជាមួយផលិតផលផ្សេងទៀតក្នុងប្រភេទតែមួយ (អាវយឺត ខោជើងវែង កាតាបស្ពាយជាដើម)។ Decathlon សូមប្តេជ្ញាយ៉ាងមុតមាំក្នុងការបង្ហាញព័ត៌មានស្តីពីបរិស្ថាននៅលើផលិតផលរបស់ខ្លួន។សម្រាប់ព័ត៌មានបន្ថែម, សូមចូលទៅកាន់៖ http៖//sustainability.decathlon.com/