ភាពជាប់បានយូររបស់សមាសធាតុផ្សំ
ធន់នឹងការធ្វើតេស្តសឹក និងរហែក៖ជាឧទាហរណ៍ យើងពិនិត្យមើលថាសាច់ក្រណាត់រោមជៀមមិនបែកជជុយដោយប្រើប្រាស់ការធ្វើតេស្តនៅក្នុងបន្ទប់ពិសោធន៍។ ការធ្វើតេស្តរក្សាពណ៌៖ ការហើរពណ៌ត្រូវបានពិនិត្យបញ្ជាក់ដើម្បីធានាថាពណ៌មិនប្រតាកនៅពេលប៉ះជាមួយទឹកមាត់។ ការធ្វើតេស្តភាពចាស់៖ ការបោកគក់ច្រើនដងមិនបានធ្វើអោយផ្លាស់ប្តូរមុខងាររបស់សាច់ក្រណាត់ ទ្រង់ទ្រាយ កម្រាស ឬរូបរាងរបស់វាឡើយ។
ការរចនាម៉ូតផលិតផល៖ ជំនាញរបស់យើង
មជ្ឈមណ្ឌលរចនាជាសកលរបស់ក្រុមហ៊ុន Quechua របស់យើងមានមូលដ្ឋាននៅតំបន់ Passy នៅជើងភ្នំ Mont-Blanc នៅក្នុង Haute-Savoie។
តំបន់នេះបង្កើតបានជាទីតាំងប្រជុំពិតៗសម្រាប់ក្រុមការងាររបស់យើង (អ្នករចនាម៉ូត អ្នកគ្រប់គ្រងផលិតផល វិស្វករ ជាដើម) និងអ្នកស្នេហាកីឡាខាងក្រៅ។
អត្ថប្រយោជន៍ដ៏អស្ចារ្យទទួលបានពីការរចនាផលិតផលសម្រាប់ដើរភ្នំ និងផ្តល់ជូនលោកអ្នកនូវជំនាញរបស់យើងទាំងអស់។
តើខោជើងវែងរបស់យើងមកពីណា?
ត្រូវបានបង្កើតឡើង ក្នុងមជ្ឈមណ្ឌលឌីសាញអន្តរជាតិរបស់យើង នៅជើងភ្នំ Mont Blanc ប្រទេសបារាំង, ខោជើងវែងនេះត្រូវបានផលិតដោយអ្នកផ្គត់ផ្គង់នៅប្រទេសវៀតណាម និងបង់ក្លាដេស។
ជាដៃគូដែលមានជំនាញខាងផលិតតង់ និងជាមួយអ្នកដែលយើងធ្វើកិច្ចសហការជាមួយ.
ដោយសារទំនាក់ទំនងនៃភាពជឿទុកចិត្ត ជាមួយដៃគូឧស្សាហកម្ម យើងអាចផលិតផលិតផលដែលមានគុណភាពខ្ពស់ប្រកបដោយបច្ចេកទេស.
ស្ថានភាពការងារក្នងរោងចក្រផលិតកម្មរបស់យើង
យើងធានាថា ដៃគូផ្គត់ផ្គង់របស់យើងអនុវត្តតាមការចង់បានរបស់យើង. ដៃគូទាំងនេះ ភាគច្រើនស្ថិតនៅតាមប្រទេសកំពុងអភិវឌ្ឍ ដែលជាកន្លែងដែលយើងបានបង្កើតការងារជាច្រើននៅទីនោះ.
ដោយធ្វើការវាយតម្លៃ ព្រមទាំងក្រុមការងារនៅនឹងកន្លៃង យើងធានាបានថា បរិយាកាសការងាររបស់នយោជិក ទទួលបាននូវស្តង់ ទៅលើការគោរពសិទ្ធិការងារ តម្រូវការបុគ្គល និង ការការពារបរិស្ថានផងដែរ.