តើអាវនេះនឹងផ្តល់ភាពកក់ក្តៅដល់កូនរបស់ខ្ញុំយ៉ាងដូចម្តេច?
យើងធ្វើការសិក្សាប្រៀបធៀបក្នុងមន្ទីរពិសោធន៍កំដៅក្នុងស្ថានភាពដើរពេលមានខ្យល់តិចៗ (5 គម/ម៉)។
សីតុណ្ហភាពផាសុកភាពគឺជាសីតុណ្ហភាពខ្យល់ដែលបានគណនា ដែលក្នុងនោះមានអ្នកប្រើប្រាស់ចំនួន 70% មានអារម្មណ៍ថា "កក់ក្តៅបន្តិច"។
អាវនេះអាចពាក់ក្នុងសីតុណ្ហភាព -6,5°C។
ប៉ុន្តែមនុស្សគ្រប់គ្នាមានអារម្មណ៍ថាត្រជាក់ខុសៗគ្នា។
តើអាវរបស់ខ្ញុំការពារខ្ញុំពីលក្ខខណ្ឌខាងក្រៅដោយរបៀបណា?
អាវរបស់អ្នកត្រូវបានបង្កើតឡើងជាមួយនឹងសមាសធាតុខាងក្រៅការពារទឹកដែលការពារលោកអ្នកពីអាកាសធាតុត្រជាក់ និងខ្យល់។ នៅក្នុងអាកាសធាតុត្រជាក់ ដើម្បីទទួលបានកំដៅ លោកអ្នកក៏ត្រូវការពារតំបន់ត្រជាក់ខ្លាំងរបស់អ្នក (ក្បាល ដៃ និងជើងរបស់អ្នក)។ មួកការពារត្រជាក់ សន្ទះស្អិតបកបិតបន្តឹងនៅលើដៃអាវ ហើយក.អាវខ្ពស់ការពារកុំអោយភាពត្រជាក់ចូលក្នុងអាវ។ ហោប៉ាវចំនួនបួនការពារដៃរបស់លោកអ្នកពីអាកាសធាតុត្រជាក់។
តើត្រូវស្លៀកពាក់បែបណាសមរម្យសម្រាប់ការដើរលើទឹកកក
ដើម្បីស្លៀកពាក់អោយបានសមរម្យ បើទោះជាអ្នកកំពុងធ្វើសកម្មភាពបែបណាក៏ដោយ យើងសូមណែនាំអោយលោកអ្នកប្រើប្រាស់គោលការណ៍ 3 ជាន់៖
ជាន់ទី 1៖ ជាន់ខាងក្រោមផលិតឡើងដោយបច្ចេកវិជ្ជាខ្ពស់បញ្ជូនសំណើមចេញពីរាងកាយដើម្បីរក្សាស្បែកអោយនៅស្ងួត។
ជាន់ទី 2៖ ជាន់ទីពីរ (អាវរោមជៀម អាវរងា) ផ្តល់នូវកំដៅ និងបញ្ចូនសំណើមមកខាងក្រៅ។
ជាន់ទី 3៖ អាវការពារលោកអ្នកពីស្ថានភាពខាងក្រៅ៖ ភ្លៀង ព្រិល ខ្យល់។
សំលៀកបំពាក់ទាំងមូលត្រូវតែមានខ្យល់ចេញចូលដើម្បីបំបាត់សំណើម។
សមត្ថភាពការពារទឹករបស់អាវនេះ
ភាពមិនជ្រាបទឹករបស់អាវមិនកម្រិតត្រឹមតែសមាសធាតុផ្សំរបស់វានោះទេ៖ បច្ចេកទេសផ្គុំបញ្ចូលគ្នានូវបំណែកផ្សេងៗក៏ជាលក្ខខណ្ឌវាយតម្លៃផងដែរ។
មិនថាបិតដោយប្រើកំដៅ ឬដេរដើម្បីការពារទឹកនោះទេ សមត្ថភាពការពារទឹករបស់អាវត្រូវបានវាស់ដោយប្រើប្រាស់ការធ្វើតេស្តចាក់ទឹកដែលអភិវឌ្ឍឡើងដោយ Decathlon ដែលបង្កើតជាលក្ខខណ្ឌដូចទៅនឹងភ្លៀងដែលមានកម្រិតផ្សេងៗគ្នា។
អាវការពារទឹកនេះការពារលោកអ្នកពីភ្លៀង ដែលមានកម្រិតស្មើនឹង 6 សម ក្នុងរយៈពេល 1 ម៉ោង។
សមាសធាតុផ្សំការពារទឹករបស់អាវ
សមត្ថភាពការពារទឹករបស់សាច់ក្រណាត់ ដែលផ្តល់ដោយទ្រនាប់ ឬស្រទាប់ គឺត្រូវបានវាស់គិតជា Schmerber or mm H²0 (សំពាធកំពស់ទឹកភ្លៀង)។ លេខនេះកាន់តែខ្ពស់ សាច់ក្រណាត់កាន់តែការពារជ្រាបទឹក។
អាវនេះមានសមាសធាតុផ្សំការពារជ្រាបទឹក (ស្តង់ដារ JIS 1092) ដែលធន់ទៅនឹងសម្ពាធកំពស់ទឹកភ្លៀង 15,000 mm H²0 (Schmerber) មុនពេលបោកគក់។
តើអ្វីទៅជាអត្តន័យរបស់៖ "ថ្នេរសំខាន់ៗបិតជិត"?
ថ្នេររបស់អាវអាចបិតស្គុតបានដើម្បីការពារទឹកមិនឱ្យជ្រាបចូលតំបន់នោះ។
នៅទីនេះ ថ្នេរសំខាន់ៗត្រូវបានបិតជិត ដែលមានន័យថាថ្នេរទាំងនោះស្ថិតនៅលើមួក ក.អាវ ស្មា ក្លៀក និងទ្រូង។
ការពារជ្រាបខ្យល់៖
សាច់ក្រណាត់ការពារទឹក និងខ្យល់ដោយធ្វើការលាបទ្រនាប់ពណ៌ ឬប្រើស្រទាប់ពីខាងក្នុង។ ជាការពិតណាស់ សាច់ក្រណាត់មិនជ្រាបទឹកមានលក្ខណៈបច្ចេកទេសចាំបាច់ដែលត្រូវបានចាត់ទុកថាមិនចូលខ្យល់។ ដោយសារឥទ្ធិពលរបស់ខ្យល់ត្រជាក់លើសីតុណ្ហភាពរាងកាយ ការការពារពិតជាសំខាន់ មិនពេលលោកអ្នកកំពុងធ្វើសកម្មភាព និងកំពុងនៅស្ងៀមនោះទេ។
តើត្រូវរក្សាគុណភាពបច្ចេកទេសអាវរបស់ខ្ញុំ?
សាច់ក្រណាត់ការពារទឹកដោយសារទឹកហូរលើផ្ទៃក្រណាត់ដោយមិនជ្រាបចូលសាច់ក្រណាត់។ នេះការពារសាច់ក្រណាត់មិនអោយជក់ទឹក និងនៅតែមានទំងន់ស្រាល និងមានខ្យល់ចេញចូល។ មុខងារការពារទឹកគឺត្រូវបានសម្រេចបានដោយធ្វើប្រព្រិត្តិកម្មលើផ្នែកខាងក្រៅនៃសាច់ក្រណាត់។
ប្រព្រឹត្តិកម្មនេះត្រូវតែធ្វើអោយដំណើរការឡើងវិញពេញមួយអាយុកាលរបស់អាវ (សូមណែនាំក្រោយពេលបោកគក់ម្តងៗ)។ ផលិតផល (ស្ព្រៃ ឬអង្គរាវ) បានរចនាឡើងក្នុងគោលបំណងនេះមានលក់នៅក្នុងហាងរបស់យើង។