ការពារកាំរស្មី UV
វត្ថុធាតុផ្សំការពារកាំរស្មី UV ប៉ុន្តែតើប្រើក្នុងគោលបំណងអ្វី?
ដើម្បីការពារភ្នែករបស់លោកអ្នកពីគ្រោះថ្នាក់ដែលមើលមិនឃើញ... កាំរស្មី UV។
កាំរស្មី UV គឺមានជាប់ជានិច្ច នៅក្នុងរដូវត្រជាក់ ឬរដូវក្តៅ នៅក្នុងអាកាសធាតុក្តៅចែងចាំង ឬពពកច្រើន ហើយវាអាចបង្កគ្រោះថ្នាក់ដល់ភ្នែក និងប្រស្រីភ្នែកបាន។
ដើម្បីរក្សាភ្នែករបស់អ្នក កញ្ចក់វែនតាររបស់យើងត្រូវបានផលិតចេញពីប៉ូលីកាបូណាតដែលលាយជាមួយនឹងវត្ថុធាតុផ្សំ "ការពារកាំរស្មី UV" ដែលការពារលោកអ្នកពីកាំរស្មីគ្រោះថ្នាក់របស់ព្រះអាទិត្យ (UVA និង UVB)។
ពន្លឺចែងចាំងខ្លាំង
ការបែងចែកចំណាត់ថ្នាក់កញ្ចក់កម្រិតងងឹតរបស់វែនតាទៅតាមស្តង់ដារ ISO 12312-1៖ - ចំណាត់ថ្នាក់លេខ 1៖ កញ្ចក់វែនតាងងឹតដើម្បីកាត់បន្ថយពន្លឺព្រះអាទិត្យ។- ចំណាត់ថ្នាក់លេខ 2៖ កញ្ចក់វែនតាងងឹតមធ្យមសម្រាប់ពន្លឺព្រះអាទិត្យកម្រិតមធ្យម។ - ចំណាត់ថ្នាក់លេខ 3៖ កញ្ចក់វែនតាងងឹតសម្រាប់ពន្លឺព្រះអាទិត្យខ្លាំង (សមុទ្រ និងភ្នំ)។ ចន្លោះពី 82% ទៅ 92% នៃពន្លឺមើលឃើញត្រូវបានស្រូប
- ចំណាត់ថ្នាក់លេខ 4៖ កញ្ចក់វែនតាងងឹតខ្លាំង សម្រាប់ពន្លឺព្រះអាទិត្យក្តៅខ្លាំងពិសេស (ភ្នំខ្ពស់)។ ចន្លោះពី 92% ទៅ 97% នៃពន្លឺមើលឃើញត្រូវបានស្រូប
វាជារឿងល្អដែលចាំបាច់ត្រូវដឹង
កញ្ចក់វែនតារបស់យើងផលិតចេញពីប៉ូលីកាបូណាត ដែលជាវត្ថុធាតុផ្សំមានភាពធន់ខ្ពស់ទៅនឹងការប៉ះទង្គិច ប៉ុន្តែចំណុចខ្សោយរបស់វាគឺវាងាយរងនូវការឆ្កូតកញ្ចក់។
ត្រូវចាំក្នុងចិត្តថាបើទោះបីជាកញ្ចក់វែនតារបស់អ្នកឆ្កូតក៏ដោយ ក៏ការការកាំរស្មី UV មិនមានការថមថយឡើយ។ មុខងារកញ្ចក់ឆ្លុះមុខគឺសម្រាប់តែគោលបំណងតុបតែងខ្លួនតែប៉ុន្នោះ។
ដូចគ្នាចំពោះពណ៌នៃកញ្ចក់វែនតាងងឹតរបស់យើង។
មិនថាវាពណ៌ប្រផេះ ត្នោត ឬពណ៌ចម្រុះ… លោកអ្នកអាចជ្រើសរើសវែនតារបស់អ្នកទៅតាមចំណង់ចំណូលចិត្ត ហើយលោកអ្នកនឹងនៅតែទទួលបានការការពារ មិនថាពណ៌អ្វីនោះទេ។
ដំណោះស្រាយបញ្ហាបរិស្ថានរបស់យើង
ដោយសារយើងដឹងថាយើងត្រូវការរក្សានូវកន្លែងលេងរបស់យើង Quechua មានការប្តេជ្ញាចិត្តក្នុងការកាត់បន្ថយផលប៉ះពាល់បរិស្ថានរបស់ផលិតផល។ ថ្ងៃនេះ ផលិតផលនេះមិនត្រូវបានរចនាឡើងដោយចួលរួមថែរក្សាបរិស្ថានឡើយ ប៉ុន្តែយើងធ្វើការសិក្សាជារៀងរាល់ថ្ងៃដើម្បីធ្វើអោយវាមានទំនួលខុសត្រូវកាន់តែខ្ពស់៖ ការរចនាឡើងមិនប៉ះពាល់បរិស្ថាន ភាពអាចជួសជុលបាន និងនិរន្តរភាពគឺជាបេះដូងនៃការអភិវឌ្ឍរបស់យើង។