ព័ត៌មានទំហំ
តារាម៉ូដែលរបស់យើងកំពុងពាក់អាវទំហំ M និងខោទំហំ M។គាត់មានកម្ពស់ 1.83 ម៉ែត្រ។
មិនបាច់រៀបរាប់ច្រើន
ភេទ៖បុរស
ប្រភេទដៃអាវ៖វែង
ម៉ូដកាត់៖ស្តង់ដារ
ចំនួនហោប៉ៅ៖1
ធន់នឹងរុក្ខជាតិ
ការការពារកាំរស្មីយូវី
ធននឹងការត្រដុស
ក្រុមការងាររចនារបស់យើងបានជ្រើសរើសយកក្រណាត់មួយដែលមានការត្បាញតឹង ដើម្បីឱ្យអ្នកជិះតាមផ្លូវដោយមិនចាំបាច់បារម្ភពីមែកឈើនិងស្លឹកឈើឡើយ។
លទ្ធផល? អាវជិះកង់ភ្នំពិតៗ ដែលធន់នឹងរុក្ខជាតិនិងការត្រដុសចេញពីខ្សែកាបូបស្ពាយដាក់ទឹករបស់អ្នក។លើសពីនេះទៀត វត្ថុធាតុត្រូវបានរចនាឡើងដើម្បីផ្តល់នូវខ្យល់ចេញចូលល្អ
កំណាត់បែបត្រង់
អាវជិះកង់ភ្នំនេះមានទាំងលក្ខណ់កីឡា និងការបន្ធូរអារម្មណ៍!ម៉ូដកាត់និងថ្នេរត្រូវបានរចនាឡើងដើម្បីការពារការកកិត និងជួយឱ្យអ្នកមានផាសុកភាពតាមដែលអាចធ្វើទៅបាន នៅពេលកំពុងជិះ។ជាឧទាហរណ៍ អាវនេះវែងល្មម ដើម្បីគ្រប់លើខ្នងរបស់អ្នកបានទាំងមូល សូម្បីតែពេលអោនទៅលើដៃចង្កូតរបស់អ្នកក៏ដោយ។
ហោប៉ៅមានរូត 1
ដើម្បីជិះដោយមិនបាច់ខ្វល់ខ្វាយច្រើន សូមមានផែនការជាមុន និងរក្សារបស់ចាំបាច់ក្បែរដៃ៖- នៅខាងស្តាំដៃរបស់អ្នក មានហោប៉ៅមានរូតមួយ (16 x 11 សម) ដែលមានរូតដែលងាយស្រួលបើក (ទោះបីពាក់ស្រោមដៃក៏ដោយ!) ដូច្នេះអ្នកអាចយកប្រើរបស់របស់ដែលអ្នកត្រូវការ ពេលជិះដោយដៃម្ខាង ដូចជា ក្រដាស់ជូតមាត់ ឃ្នាស់សំបកកង់ ជាដើម។
- សាច់ក្រណាត់អាវនេះមានលក្ខណៈយឺត។ យើងសូមណែនាំឱ្យប្រើវាសម្រាប់ដាក់របស់ស្រាលៗ។
- អ្នកអាចខ្ចប់អាវញាត់ចូលហោប៉ៅនេះ ដើម្បីងាយស្រួលដឹកជញ្ជូន និងរក្សាទុក។
ទំហំក្រោយខ្ចប់
បណ្ដោយ៖ ១៦ សម
ទទឹង៖ 10 សម កម្ពស់៖5 សម
សេចក្ដីណែនាំអំពីការថែទាំ
អ្នកអាចស្វែងរកព័ត៌មានលម្អិតអំពីការថែរក្សាសម្លៀកបំពាក់ជិះកង់ភ្នំរបស់អ្នកនៅលើវេបសាយរបស់យើងបាន
ដំបូន្មានពីក្រុមការងារ
ចូរគិតអំពីការពាក់មួកសុវត្ថិភាពនិងស្រោមដៃ នៅពេលអ្នកចាប់ផ្តើមជិះកង់ភ្នំ៖មិនមែនគ្រាន់តែដើម្បីការពារពេលដួលប៉ុណ្ណោះទេ ប៉ុន្តែក៏ដើម្បីការពារខ្លួនអ្នកពីមែកឈើទាបៗផងដែរ! ដើម្បីផ្ដល់ផាសុកភាព សូមស្លៀកខោខ្លីមានទ្រនាប់ ដើម្បីការពារពីការរលាក។ដបទឹកឬកាបូបស្ពាយដាក់ទឹកនឹងជួយរក្សាជាតិសំណើមដល់អ្នក។ និងចុងក្រោយ ថ្នាំបាញ់ប៉ះកង់ដូច្នេះអ្នកអាចបញ្ចប់ការជិះរបស់អ្នកដោយមិនចាំបាច់មានឧបករណ៍ជួសជុលឡើយ។
ការធ្វើតេស្តផលិតផល
ក្រុមអ្នករចនាផលិតផលរបស់យើង ដែលមានមូលដ្ឋាននៅ B'Twin ក្នុងទីក្រុងលីល បន្តធ្វើការដើម្បីជួយឱ្យការជិះកង់កាន់តែមានផាសុកភាពបន្ថែមទៀត។ អ្វីដែលយើងគិតគឺ យើងចង់បង្កើតផលិតផលដែលបំពេញតម្រូវការជិះកង់ជាក់លាក់របស់អ្នកប្រើរបស់យើង និងលុបបំបាត់នូវឧបសគ្គចំពោះបទពិសោធន៍នៃការជិះកង់ដ៏ល្អមួយ។