តើវាប្រើសម្រាប់អ្វី?
ក្តារបន្ទះនេះជាប្រភេទសម្ភារៈជំនួយការហែលទឹកដែលជំនួយដល់ការធ្វើលំហាត់ប្រាណផ្នែកខាងលើនៃដងខ្លួន (ដៃ ស្មារ និងទ្រូង)។ វាត្រូវបានបង្កើតឡើងដើម្បីផ្តល់នូវការបោះជំហ៊ានទៅមុខ និងបង្កើនកម្លាំងដែលបង្កើតឡើងដោយអ្នកហែលទឹក និងជួយកែតម្រូវចលនារបស់អ្នកហែលទឹក។ទំហំបីផ្សេងគ្នារបស់ដងច្រវា- S: power ++
- M: power +++
- L: power +++++
តើច្រវាប្រភេទនេះ ផ្លាស់ទីឬទេពេលអ្នកកំពុងហែលទឹក?ហេតុអ្វី?
ប្រសិនបើច្រវានេះរបូតពីដៃ ការធ្វើចលនាអាចនឹងត្រូវបានរីកចម្រើន វាអាស្រ័យទៅលើដំណាក់កាលនៃការធ្វើចលនាដែលច្រវាប្រភេទនេះអាចនឹងធ្វើការផ្លាស់ទី។ជាមួយនឹងច្រវានេះ លោកអ្នកនឹងអាចផ្តោតទៅលើតិចនិចនៃការធ្វើចលនាខណៈពេលដែលអ្នកកំពុងហែលទឹក និងអារម្មណ៍នៃដៃរបស់អ្នក។ ដៃរបស់អ្នកនឹងផ្លាស់ទីបានយ៉ាងលឿនដោយខ្លួនឯងនៅក្នុងទឹក ដើម្បីទទួលបានថាមពលបន្ថែមក្នុងការធ្វើចលនា។
ប្រព័ន្ធ QUICK'IN៖
ប្រព័ន្ធ QUICK'IN ត្រូវបានឌីសាញ និងអភិវឌ្ឍឡើងដើម្បីផ្តល់ភាពងាយស្រួលក្នុងការពាក់។វារួមបញ្ចូលដោយព្រុយផលិតពីជ័រប្រូពីឡែន និងជ័រធ្វើពីស៊ីលីខននៅផ្នែកខាងក្រោមនៃក្តារបន្ទះ។
ចុងរបស់ក្តារ អាចធ្វើការប្តូរកម្ពស់របស់ព្រុយ ដោយធ្វើការចុចពីលើ សម្រាប់ផាសុកភាព និងអាចកាន់ក្តារបន្ទះនៅពេលហែលទឹក។
ការប្រើប្រាស់ច្រវា
លោកអ្នកអាចពាក់ក្តារបន្ទះទៅលើដៃចំនួនពីររបៀប៖1 - បិទខ្សែសំប៉ែតនៃច្រវាជុំវិញកដៃរបស់អ្នកដើម្បីឱ្យឆាប់មានលំនឹង។ នេះគឺជាការណែនាំ នៅពេលដែលអ្នកចាប់ផ្តើមប្រើវា។2- ប្រើប្រាស់ដោយមិនចាំបាច់ប្រើខ្សែកដៃ នៅពេលដែលអ្នកមានបទពិសោធន៍នៃការប្រើប្រាស់។ វានឹងធ្វើឱ្យអ្នកកាន់តែមានអារម្មណ៍ល្អ ហើយលោកអ្នកអាចធ្វើចលនាដោយសេរី (ច្រវ៉ានឹងផ្លាស់ទី ប្រសិនបើអ្នកធ្វើចលនាខុសគន្លង)
សុវត្ថិភាព
ស្រោមដៃហែលទឹកនេះមានគែមប្លាស្ទិចដើម្បីទប់ស្កាត់ការបង្ករបួសស្នាមនៅពេលមានការប៉ះទង្គិចនឹងអាងហែលទឹក។
ការណែនាំឱ្យប្រើ និងអាយុសម្រាប់អ្នកប្រើប្រាស់
ក្តារបន្ទះនេះត្រូវបានប្រើប្រាស់សម្រាប់ការធ្វើលំហាត់ប្រាណផ្នែកខាងលើនៃដងខ្លួន៖
- ក្មេងចាប់ពីអាយុ ១២ឆ្នាំឡើងទៅ ទំហំ S សម្រាប់ការពង្រឹងកម្រិតមធ្យម។
- ក្មេងចាប់ពីអាយុ ១៤ឆ្នាំឡើងទៅ ទំហំ M សម្រាប់ការពង្រឹងកម្រិតមធ្យម។ប្រុយប្រយ័ត្ន ដោយកុំចាប់ផ្តើមប្រើឆាប់ពេក! លោកអ្នកត្រូវបង្កើនការប្រើប្រាស់បន្តិចម្តងៗ ដើម្បីកាត់បន្ថយរបួសស្នាមនៅលើស្មា។