Hide filters
Filters 0
Sort by :
Filters 0
Available online

      អត្ថប្រយោជន៍សមាជិកភាព Decathlon

      ធានារយៈពេល 2 ឆ្នាំ

      ចូលរួមលេងកីឡាដោយឥតគិតថ្លៃ

      ចូលរួមព្រឹត្តិការណ៍កីឡាដោយឥតគិតថ្លៃ

      ទទួលបានពិន្ទុ

      ទទួលបានរង្វាន់ក្នុង 3 ជំហានងាយៗ

      លក្ខខណ្ឌនៃអត្ថប្រយោជន៍នៃសមាជិក Decathlon 

      តើធ្វើដូចម្តេចដើម្បីរកពិន្ទុ?
      • ចំណាយ $1 = 1 ពិន្ទុ
      តើធ្វើដូចម្តេចដើម្បីទទួលបានពិន្ទុសន្សំ?
      • 250 ពិន្ទុ = $5 Decathlon voucher
      • 500 ពិន្ទុ = $10 Decathlon voucher
      • 1000 ពិន្ទុ = $30 Decathlon voucher
      • 2000 ពិន្ទុ = $60 Decathlon voucher

      ចុចទីនេះដើម្បីស្វែងយល់បន្ថែមអំពីកម្មវិធីសមាជិកភាពរបស់យើង!

      តើខ្ញុំនឹងទទួលបានពិន្ទុពីការទិញពី Gift Cards ដែរឬទេ?

      អ្នកនឹងមិនទទួលបានពិន្ទុ សម្រាប់ការបញ្ជាទិញ Gift Cards នោះទេ.

      តើខ្ញុំនឹងទទួលបានពិន្ទុពីការចាយពី Gift Cards ដែរឬទេ?

      អ្នកនឹងទទួលបានពិន្ទុ សម្រាប់ការទូទាត់តាមរយៈ Gift Cards.

      លក្ខខណ្ឌផ្លាស់ប្ដូរទំនិញក្នុងរយៈពេល​ 365 ថ្ងៃ

      នៅ Decathlon Cambodia អ្នកមានសិទ្ធិទទួលបានការផ្លាស់ប្តូរការប្តូរយកប្រាក់វិញនូវផលិតផល Decathlon របស់អ្នក​​ក្នុងរយៈពេល 365 ថ្ងៃសម្រាប់សមាជិក Decathlon និង 30 ថ្ងៃក្នងការផ្លាស់ប្តូរសម្រាប់អតិថិជនមិនទាន់ជាសមាជិក Decathlon Cambodia​​ លើកលែងតែលក្ខខណ្ឌដូចខាងក្រោម

      យើងមិនអាចដំណើរការសងប្រាក់វិញឬការផ្លាស់ប្តូរផលិតផលប្រសិនបើ៖

      1. ផលិតផលដែលត្រូវបានចាត់ទុកថាខូចខាតដោយចេតនា/មិនថែទាំ/យកត្រលប់មកវិញក្នុងលក្ខខណ្ឌដែលមិនអាចលក់បន្តបាន

      2. ផលិតផលដែលទាក់ទង់នឹងការថមថយគុណភាពឬទម្រង់ដោយការប្រើប្រាស់និងការដាច់រហែក

      3. ផលិតផលដែលងាយខូចដូចជាម្សៅប្រូតេអ៊ីនគ្រឿងសំអាងភេសជ្ជៈប៉ូវកម្លាំងសំបកកង់និងបំពង់

      4. ផលិតផលដែលជាទំនិញបញ្ចុះតំលៃចុងក្រោយមិនអាចដូររឺប្តូរយកលុយវិញបានទេ

      5.ផលិតផលដែលត្រូវបានរចនាលម្អបន្ថែម ដូចជាសម្លៀកបំពាក់/កាបូប/-ល-

      6. មិនមានភស្តុតាងណាមួយដែលអាចបញ្ជាក់ពីការទិញទំនិញពីហាងរបស់ពួកយើង

      7.ទាមទារសំណងការខូចខាតលើគ្រឿង ឬគ្រឿងបន្លាស់ដែលបាត់បង់បន្ទាប់ពីរយៈពេលជាច្រើនថ្ងៃគិតចាប់ពីថ្ងៃទិញ។


      សម្រាប់ព័ត៍មានលំអិតសូមចុចទិនេះលក្ខខណ្ឌការប្តូរទំនិញ​

      លក្ខខណ្ននៃការធានា 2 ឆ្នាំ

      *ករណីផលិតមានបញ្ហាមកពីរោងចក្រដោយសារបញ្ហាការផលិត​ សូមមេត្តាយកមកហាងយើងខ្ញុំវិញ៖

      ក្នុងអំឡុងពេលនៃការធានា អតិថិជនមានសិទ្ធិប្រគល់ផលិតផលដែលមានបញ្ហាបច្ចេកទេស ដើម្បីទទួលបានការជួសជុល ឬផ្លាស់ប្តូរគ្រឿងបន្លាស់ដែលខូច អាស្រ័យលើលក្ខណៈនៃការខូចខាត។ ប្រសិនបើផលិតផលមិនអាចជួសជុលបាន Decathlon នឹងផ្តល់ជូនអតិថិជននូវការផ្លាស់ប្តូរជាមួយនឹងផលិតផលដែលមានតម្លៃស្មើរ។ ប្រសិនបើគ្មានផលិតផលណាដែលមានតម្លៃស្មើរទេនោះ Decathlon នឹងប្តូរជាសាច់ប្រាក់ជូនអតិថិជនវិញដូចនឹងតម្លៃទិញពេញលេញដែលអតិថិជនទូទាត់លើផលិតផល។ សម្រាប់ការធានាជាក់លាក់ទៅលើផ្នែកនីមួយៗ សូមពិនិត្យលក្ខខណ្ឌ ការធានាទូទៅ

      1. សមាជិកពេញសិទ្ធិមានសិទ្ធិត្រឡប់មកវិញ និងផ្លាស់ប្តូរផលិតផលដែលត្រូវបានចាត់ទុកថាមានបញ្ហាពីរោងចក្រក្នុងរយៈពេលនៃការធានា

      2. អតិថិជនដែលមិនមែនជាសមាជិកមានសិទ្ធិផ្លាស់ប្តូរផលិតផលដែលត្រូវបានចាត់ទុកថាមានបញ្ហាពីរោងចក្រក្នុងរយៈពេលត្រឹមតែ 30 ថ្ងៃប៉ុណ្ណោះ

      ការចូលលេងដោយឥតគិតថ្លៃតាមកន្លែងលេងកីឡា នៅគ្រប់សាខាទាំងអស់របស់ Decathlon

      សមាជិក Decathlon អាចចូលទៅកាន់កន្លែងលេងកីឡាទាំងអស់របស់យើងដោយឥតគិតថ្លៃនៅក្នុងហាងណាមួយដោយគោរពតាមការណែនាំអំពីកន្លែងលេងរបស់យើងនីមួយៗ

      ការចូលរួមព្រឹត្តិការណ៍កីឡាដោយឥតគិតថ្លៃ

      សមាជិក Decathlon អាចចូលរួមព្រឹត្តិការណ៍កីឡាដោយឥតគិតថ្លៃដែលត្រូវបានរៀបចំឡើងដោយ​ Decathlon។ លោកអ្នកអាចស្វែងរកបញ្ជីនៃព្រឹត្តិការណ៍នេះបាននៅលើគេហទំព័រ គណនេយ្យ Decathlon របស់អ្នក

      ការចុះឈ្មោះសមាជិកដោយឥតគិតថ្លៃ

      កម្មវិធីសមាជិកភាព Decathlon គឺឥតគិតថ្លៃ ហើយមានសុពលភាពមិនកំណត់

      គោលការណ៌ឯកជន

      សូមយោងទៅលើលក្ខខណ្ឌនៃគោលការណ៍ឯកជនភាពរបស់យើងដោយចុចទីនេះ