Hide filters
Filters 0
Sort by :
Filters 0
Available online

      ឧបករណ៍ជួសជុលកង់ទាំង 10​ដែលអ្នកគួរមាន

      ឧបករណ៍ទាំង 10 ដែលអ្នកត្រូវការដើម្បីជួសជុលថែទាំកង់នៅផ្ទះ

      បើគ្មានការថែទាំទេ ស្ថានភាពកង់របស់យើងនឹងធ្លាក់ចុះ - ដែលអាចប៉ះពាល់ដល់សុវត្ថិភាពរបស់យើង ឬធ្វើឧ្យការជិះកង់លែងមានភាពរីករាយដូចមុន។ ដូច្នេះវ យើងគួររៀនពីរបៀបប្រើប្រាស់ឧបករណ៍សំខាន់ៗមួយចំនួនសម្រាប់ការថែទាំឧបករណ៍ប្រចាំថ្ងៃរបស់យើង។ ខាង​ក្រោម​នេះ​ជា​ឧបករណ៍​កង់​សំខាន់ៗ​ទាំង 10 ដែល​យើងគួរ​តែ​មាន​៖

      1. ស្នប់ដៃ

      យើងគួរមានស្នប់ដៃមួយនៅផ្ទះ​ វាអាចន្ធូរ ឬបន្ថែមសម្ពាធខ្យល់ពោះវៀនកង់ ឬមួយយើងអាចសប់ខ្យល់ចូលបន្ថែមតាមតម្រូវរបស់យើង

      ស្នប់របស់អ្នកត្រូវតែអាចប្រើជាមួយប្រភេទវ៉ាល់ផ្សេងៗបាន

       វ៉ាល់មាន 2 ប្រភេទ៖

      1. វ៉ាល់ Presta

      - ប្រើជាមួយកង់គួក 

      2.  វ៉ាល់ Schrader (ស្រដៀងនឹងវ៉ាល់កង់ឡាន)

      ជាទូទៅវាប្រើជាមួយកង់ភ្នំ និង កង់ City 

      កង់ភាគច្រើនអាចដាក់ត្រូវជាមួយប្រភេទវ៉ាល់ទាំងពីរនេះ បន្តែយើងត្រូវពិនិត្យមើលថាស្នប់របស់អ្នកអាចសប់វ៉ាល់កង់របស់យើងបាន។​ ស្នប់ដែលមានកុងទ័រ អាចជួយយើងវាស់កម្រិតសម្ពាធទាបៗខ្យល់បាន

      2. ជើងបញ្ឈរ

      យើងអាចធ្វើជើងបញ្ឈរបានដោយខ្លួនុំឯងពីបំពង់ទីបចាស់ៗទិញជើងបញ្ឈរសម្រាប់ដាក់នៅរោងជាងរបស់អ្នក

      ដំណោះស្រាយទាំងពីរល្អ៖ សំខាន់បំផុតយើងអាចដាក់កង់ព្យួរ ហើយយើងអាចជួសជុលកង់បានដោយស្រួល

      ឧបករណ៍នេះ មានប្រយោជន៍ណាស់ នៅពេលយើង សម្អាតកង់ ដាក់ប្រេងរំអិល ឬ ប្រើវាសម្រាប់ដាក់បញ្ឈរកង់ពេលយើងជួសជុលកង់របស់យើង

      3. កូនសោរ ALLEN (ឬ កូនសោរ​ HEX)

      មានឈុតសោរ Allen សំខាន់ណាស់សម្រាប់អ្នកជិះកង់ វាអាចជួយយើងក្នុងការជួសជុលបញ្ហាកង់ដែលឧស្សាហ៍កើតមានលើកង់


      ទោះជាឈុតសោរដែលអាចធ្វើការបានច្រើនមុខ វាល្អជាង យើងត្រូវបានណែនាំឧ្យមានឈុតសោ​Allen នៅរោងជាងរបស់យើង 

      ដោយសារសោរនេះវាមានរៀងជាអក្សរ L ងាយស្រួលប្រើនៅលើទីតាំង់កង់ ដែលមានភាពងាយស្រួលជាង ប្រភេទសោរប្រើច្រើនមុខងារ



      ដំបូន្មាន:ប្រើសិនបើកង់របស់អ្នកមានធ្វើពិកាបូនតាមផ្នែកខ្លះនៃ កង់ អ្នកគួរទិញ សោរ torque. វាមានតម្លៃខ្ពស់បន្តិច តែវាជួយកាត់បន្ថយការការចុះខ្សោយទៅលើ បង្គាលកែប ករសេះ និង​ ឧបករណ៍ព្យរ ដែលបណ្ដាលមកពីកម្លាំងរឹតបណ្តឹងលើសលុប

      4. ទួណឺវីស

      ខណៈពេលដែលកង់ទំនើបភាគច្រើនកំពុងផ្លាស់ប្តូរទៅជាក្រុម Allen ឬ hex bolts នោះ កង់ និងគ្រឿងបន្លាស់ជាច្រើននៅតែបន្តប្រើទាំង Philips ឬវីសសំប៉ែត ជាពិសេសនៅលើផ្នែកដូចជា derailleur ។ ដូច្នេះ វាមានសារៈសំខាន់ណាស់ដែលយើងត្រូវមានប្រភេទសោរនីមួយៗនៅក្នុងប្រអប់ឧបករណ៍របស់យើង ក្នុងការកែថែរក្សា និងជួសជុល ជាចាំបាច់។

      5. កូនសោរឈ្នាន់

      បើយើងនិយាយពីកូនសោរឈ្នាន់វាជាប្រភេទកូនសោរ Allen មានទំហំធំ តែវាមាន

      ដងកាន់វែងដែលផ្ដល់បន្ថែមនូវកម្លាំងដែលយើងអាចរឹង

      កូនសោរនេះធ្វើឡើងទៅតាមច្បាប់រូប៖ ដងកាន់កាន់តែវែង កម្លាំងរុញរបស់យើងកាន់ខ្លាំង

      ឧទាហណ៍៖ យើងអាចប្រើវានៅពេលយើងចង់ដាក់ខ្លាញ់គោ ឬ ដាក់ឈ្នាន់ថ្មីបានដោយងាយស្រួល

      6. ឧបករណ៍កាត់ច្រវ៉ាក់

      ឧបករណ៍កាត់ច្រវ៉ាក់មាន​​ សារៈសំខាន់សម្រាប់ការជំនួសជុល ឬកែប្រែប្រវែងខ្សែច្រវ៉ាក់របស់យើង។ យើងនឹងប្រយោជន៍របស់វានៅពេលយើងផ្ដាច់ ខ្សែច្រវ៉ាក់ ជាពិសេសនៅលើកង់ភ្នំ។ - ការប្រើឧបករណ៍ច្រវ៉ាក់នឹងធ្វើឱ្យការងារជួសជុលកាន់តែងាយស្រួល និងមិនស្មុគស្មាញដូចមុន! - អ្នកអាចរើសយកម៉ូដែលដែលស្រាល ហើយអាចដាក់ក្នុងប្រអប់ឧបករណ៍បាន។ ឧបករណ៍ចម្រុះមួយចំនួន ក៏មានឧបករណ៍កាត់ច្រវ៉ាក់ផងដែរ។

      7. សោររឹតកាំ

      ក្រោយពីការប្រើប្រាស់អស់មួយរយៈ កំាកង់របស់យើងចាប់ផ្ដើមរលុង ហើយក្នុងករណីរយើងជិះកង់នៅលើទីទួល កង់អាចបត់វៀច ដោយសារតែកាំកង់ធូរដែលបណ្ដាលមកពីកម្លាំងសង្កត់ជាបន្តបន្ទាប់

      សោររឹតកាំ  អាចឧឪ្យយើងសារ៉េភាពតឹងនៅលើកាំកង់ និងតម្រូវកម្រិតតឹងឪ្យបានត្រឹមត្រូវ

      8. ឈុតប៉ះកង់

      បន្ទះប៉ះ  ឧបករណ៍គា់ស់សំបក កាវ មួយឈុតនេះ ជួយយើងជួសជុលពោះវៀនធ្លុះ ពេលជីះតាមផ្លូវ ឬ នៅផ្ទះ

      ដំបូន្មាន:~- រើសយកបន្ទះទំហំតូចសម្រាប់ពោះវៀនកង់គួក និងធំសម្រាប់ពោះវៀនកង់ភ្នំ

      សូមចាំថា បន្ទះប៉ះនេះមិនអាចប្រើជាមួយនឹងកង់អត់ប្រើពោះវៀន ដែលភាគច្រើនមាននៅលើកង់ភ្នំទំនើបៗ 

      អ្នកអាចយកសម្ភារប៉ះកង់សម្រាប់សំបកអត់ពោះវៀនដែលស្រដៀងនឹងសម្ភារដែលប្រើជាមួយនិងកង់ឡានជាដើម

      9. ដង្កាប់កាត់ខ្សែកាប

      ការជំនួសខ្សែរបស់អ្នកដោយគ្មានឧបករណ៍កាត់ខ្សែត្រឹមត្រូវពិតជាមានការលំបាកណាស់! មិនថាខូច ឬដាច់អស់រលីងទេ បណ្ដុំខ្សែកាបរបស់យើង​ ទំនងជារួញទៅតាមពេលវេលា ហើយសំបកខ្សែដែលលើសត្រូវដាច់អស់។ សម្រាប់ការប្រើប្រាស់ឪ្យបានល្អជាងមុន សូមទិញឧបករណ៍កាត់ខ្សែកាបសម្រាប់កង់ជាក់លាក់ ដែលកាត់ខ្សែ និងស្រោមរបស់វាយ៉ាងល្អ ដោយមិនការខូចខាត។ វានឹងកាន់តែងាយស្រួលក្នុងការរុញខ្សែតាមរយៈប្រហោងដាក់ខ្សែរកាប។

      10. ប្រេងរំអិល

      ការពារប្រើសើរជាព្យាបាលជាមួយនឹងអាកាសធាតុដែលមិនអាចទាយទុកជាមុនបាននៅក្នុងប្រទេសកម្ពុជា
      ប្រេងរំអិល Teflon ប្រើបានគ្រប់អាកាសធាតុនេះ ត្រូវបានបង្កើតឡើងដើម្បីរក្សារប្រព័ន្ធដំណើរអូសរបស់អ្នក (ច្រវាក់ កាសែត ឌេរីយែ) ធ្វើឪ្យរអិល និងដំណើរការយ៉ាងរលូនក្នុងគ្រប់លក្ខខណ្ឌអាកាសធាតុអំឡុងពេលហ្វឹកហាត់ និងការប្រកួត។ Teflon ផ្តល់នូវ សូម្បីតែភាពស្អិតជាប់ទៅលើប្រើព័ន្ធដំណើរអូស ទោះជា នៅក្នុងស្ថានភាពសើមក៏ដោយ។

      នៅពេលដែលប្រអប់ឧបករណ៍របស់អ្នកត្រូវបានបំពេញដោយគ្រឿងបន្លាស់ដ៏មានប្រយោជន៍ទាំងនេះ វាដល់ពេលដែលត្រូវរៀនពីរបៀបប្រើប្រាស់ពួកវាឱ្យបានត្រឹមត្រូវ។ មានការបង្រៀនឥតគិតថ្លៃជាច្រើនដែលមាននៅលើអ៊ីនធឺណិត ដែលអាចជួយអ្នកក្នុងដំណើរស្វែងយល់របស់អ្នក។ សូមសំណាងល្អ

      MORE OF OUR BIKE TOOLS & MAINTENANCE PRODUCTS